Connect with us

ព័ត៌មានអន្តរជាតិ

រុស្ស៊ីត្រៀមខ្លួនរួចជាស្រេចក្នុងការវិលត្រឡប់ទៅកាន់កិច្ចចរចាវិញនៅពេលដែលអ៊ុយក្រែនបង្ហាញពីការត្រៀមខ្លួន

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក អង់ដ្រេ រូដេនកូ បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរុស្ស៊ីនឹងផ្តល់ការឆ្លើយតបជាវិជ្ជមានភ្លាមៗនៅពេលដែលអ៊ុយក្រែនបង្ហាញឆន្ទៈក្នុងការវិលត្រឡប់ទៅកាន់តុចរចាវិញ។

លោកបាននិយាយថា «ដំណើរការនៃកិច្ចចរចាមិនត្រូវបានរំខានដោយពួកយើងទេ។ វាត្រូវបានផ្អាកដោយសារតែដៃគូអ៊ុយក្រែនរបស់យើង។ នៅពេលដែលពួកគេបង្ហាញពីឆន្ទៈរបស់ពួកគេក្នុងការវិលត្រលប់ទៅកាន់តុចរចាវិញ យើងនឹងឆ្លើយតបជាវិជ្ជមាន»។​ លោក រូដេនកូ បានសង្កត់ធ្ងន់ថា «រឿងដែលសំខាន់ គឺត្រូវមានអ្វីមួយដើម្បីយកមកពិភាក្សា»៕

Click to comment

Leave a Reply

Your email address will not be published.

Facebook