Connect with us

ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសចិនធ្វើជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស BRICS តាមរយៈតំណភ្ជាប់វីដេអូ

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនប៊ីន បានប្រកាសថា ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ធ្វើជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស BRICS កាលពីថ្ងៃព្រហស្បតិ៍តាមរយៈតំណភ្ជាប់វីដេអូ។

រដ្ឋមន្ត្រីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់អាហ្វ្រិកខាងត្បូង លោក Naledi Pandor រដ្ឋមន្ត្រីការបរទេសប្រេស៊ីល លោក Carlos Franca រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov និងរដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar បានចូលរួមកិច្ចប្រជុំនេះ។

អ្នកនាំពាក្យរូបនេះបាននិយាយថា ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ រដ្ឋមន្ត្រីការបរទេស BRICS មានកិច្ចសន្ទនា «BRICS+» ជាមួយសមភាគីរបស់ពួកគេមកពីទីផ្សារកំពុងរីកចម្រើន និងបណ្តាប្រទេសកំពុងអភិវឌ្ឍ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook