Connect with us

ព័ត៌មានអន្តរជាតិ

ចិនដីគោករាយការណ៍ពីករណីឆ្លងថ្មីក្នុងស្រុកនៃជំងឺកូវីដ-១៩ ចំនួន ១៩១នាក់

ចិនដីគោកបានកត់ត្រាករណីឆ្លងថ្មីក្នុងស្រុកនៃជំងឺកូវីដ-១៩ កាលពីថ្ងៃពុធចំនួន ១៩១នាក់ ដោយក្នុងនោះមាន ៨២នាក់ត្រូវបានរកឃើញនៅក្នុងទីក្រុងសៀងហៃ។ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មាធិការសុខភាពជាតិចិនកាលពីថ្ងៃព្រហស្បតិ៍។

ក្រៅពីទីក្រុងសៀងហៃ តំបន់ថ្នាក់ខេត្តចំនួន ៦ផ្សេងទៀតនៅចិនដីគោកក៏បានរកឃើញករណីឆ្លងថ្មីក្នុងស្រុកនៃជំងឺកូវីដ-១៩ ដែរ ដោយរួមទាំងទីក្រុងប៉េកាំងចំនួន នាក់ និងខេត្តស៊ីឈួនចំនួន ៣៤នាក់។

ទីក្រុងសៀងហៃក៏បានរាយការណ៍ផងដែរអំពីករណីឆ្លងក្នុងស្រុកដែលមិនមានរោគសញ្ញាចំនួន ៦៣៧នាក់កាលពីថ្ងៃពុធ ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងស្រុកសរុបចំនួន ៨២៥នាក់ដែលត្រូវបានកំណត់អត្តសញ្ញាណថ្មីនៅចិនដីគោក។

បន្ទាប់ពីករណីអ្នកជំងឺកូវីដ-១៩ ជាសះស្បើយចំនួន ៣៩៤នាក់ដែលបានចាកចេញពីមន្ទីរពេទ្យកាលពីថ្ងៃពុធ មានអ្នកជំងឺកូវីដ-១៩ ចំនួន ៥ ០២២នាក់កំពុងទទួលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនៅទូទាំងចិនដីគោក។

យោងតាមគណៈកម្មការនេះបានឱ្យដឹងថា មានករណីស្លាប់ថ្មីម្នាក់ដោយសារជំងឺកូវីដ-១៩ ត្រូវបានរាយការណ៍នៅក្នុងទីក្រុងសៀងហៃ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook