Connect with us

ព័ត៌មានទាន់ហេតុការណ៍

លោកត្រាំ ប្រើអំណាចចុងក្រោយដាក់ទណ្ឌកម្មលើមន្ត្រីចិន១៤រូបបន្ថែម ដែលពាក់ព័ន្ធក្នុងការដឹកនាំឲ្យមានច្បាប់សន្តិសុខរឹតត្បិតហុងកុង

អន្ដរជាតិ៖ កាលពីថ្ងៃចន្ទម្សិលមិញ សហរដ្ឋអាមេរិកបានសម្រេចដាក់ទណ្ឌកម្មថ្មីទៅលើមន្ត្រីចិនចំនួន ១៤នាក់បន្ថែមដែលជាគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិនពាក់ព័ន្ធការបង្កើតច្បាប់សន្តិសុខជាតិ ដែលនាំឲ្យមានការរឹតត្បិតសេរីភាពប្រជាជនហុងកុង ខណៈហុងកុងជាតំបន់ស្វយ័តក្រោមកិច្ចព្រមព្រៀងរវាងចិន និងអង់គ្លេស។

បើតាមការចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី៨ ខែធ្នូនេះបានឲ្យដឹងថា លោកប្រធានាធិបតីអាមេរិកដែលជិតផុតអាណត្តិ គឺលោកដូណាល់ ត្រាំ បានប្រើប្រាស់ពេលវេលាចុងក្រោយរបស់លោកក្នុងការបន្ថែមសម្ពាធទៅដល់ប្រទេសចិនដែលធ្វើឲ្យទំនាក់ទំនងប្រទេសធំៗទាំង ២នេះមើលមុខគ្នាកាន់តែលែងចំ។

ក្រៅពីនេះ សភាអាមេរិកបានបោះឆ្នោតជាឯកច្ឆន្ទផងដែរ ក្នុងការបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជនហុងកុង អាចរស់នៅក្នុងសហរដ្ឋអាមេរិក ដោយអនុវត្តតាមជំហានស្រដៀងគ្នាទៅនឹងអង់គ្លេស និងកាណាដា។

គួរម្លឹកថា កាលពីពេលកន្លងទៅសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មរួចហើយទៅលើមេដឹកនាំហុងកុងគឺលោកស្រី Carrie Lam ព្រមទាំងប្រកាសថាលែងទទួលស្គាល់ហុងកុងជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដាច់ដោយឡែកពីប្រទេសចិនទៀតហើយ​ ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook