Connect with us

ព័ត៌មានទាន់ហេតុការណ៍

អភិបាល​តំបន់ Khernsonនឹង​ក្លាយទៅជា​ផ្នែក​មួយ​របស់​សហព័ន្ធ​រុ​ស្ស៊ី​ក្នុង​ពេល​ឆាប់​ៗ​នេះ

 

អ៊ុយក្រែន ៖ អភិបាល​តំបន់ Khernson ដែល​ត្រូវ​បាន​តែងតាំង​ដោយ​រុ​ស្ស៊ី​បាន​និយាយ​ថា តំបន់ Kherson នឹង​ក្លាយទៅជា​ផ្នែក​មួយ​របស់​សហព័ន្ធ​រុ​ស្ស៊ី​ក្នុង​ពេល​ឆាប់​ៗ​នេះ​។ តំបន់​នេះ​ត្រូវ​បាន​កងទ័ព​រុ​ស្ស៊ី​វា​​យ​យក​បាន​ពី​អ៊ុយ​ក្រែ​ន​នៅ​ក្នុង​ខែមីនា​។

លោក Volodymyr Saldo ដែល​ត្រូវ​លើក​បន្ទុប​ដោយ​រុ​ស្ស៊ី​ជា​អភិបាល​តំបន់ Kherson បាន​និយាយ​ក្នុង​តេ​ឡេ​ក្រាម​ដូច្នេះ​ថា «​យើង​កំពុង​សម្លឹង​មើល​សហព័ន្ធ​រុ​ស្ស៊ី​ជា​ប្រទេស​របស់​យើង ព្រោះ​វា​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​កងកម្លាំង​ប្រដាប់​អា​វុ​.​ធ​រុ​ស្ស៊ី ហើយ​ក្រោយមក​នឹង​ត្រូវ​ផ្លាស់​ប្តូរ​ទៅ​ជា​ប្រធានបទ​របស់​រុ​ស្ស៊ី​»​   លោក​បន្ថែម​ថា «​យើង​នឹង​ក្លាយជា​តំបន់ Kherson របស់​សហព័ន្ធ​រុ​ស្ស៊ី​»។

ចំណែក​អ្នកនាំពាក្យ​របស់​វិមាន​ក្រឹម​ឡាំង​លោក Dmitry Peskov បាន​និយាយ​កាលពីដើម​ខែឧសភា​នេះ​ថា ការ​ដាក់​ប​ញ្ជូ​ល​តំបន់ Kherson ជា​ទឹកដី​របស់​រុ​ស្ស៊ី​គឺ​អាស្រ័យ​ទៅ​លើ​ឆន្ទៈ​របស់​ប្រជាជន​ក្នុង​តំបន់​នោះ​៕ (​​ Aljazeera)

Picture
Picture
Picture
Picture
Picture
Picture

Click to comment

Leave a Reply

Your email address will not be published.

Facebook