Connect with us

ព័ត៌មានជាតិ

ដំណឹងល្អ!​ រាជរដ្ឋាភិបាល សម្រេចអោយមានក្រុមមេធាវី ប្រចាំរដ្ឋបាលរាជធានី-ខេត្ត

ភ្នំពេញ៖​ ទីស្តីការគណៈរដ្ឋមន្ត្រី យល់ព្រមជាគោលការណ៍ អោយមានក្រុមមេធាវីប្រចាំរដ្ឋបាលរាជធានី-ខេត្ត ដើម្បីជួយគាំទ្រផ្នែកច្បាប់ដល់រដ្ឋបាលរាជធានី-ខេត្ត ក្នុងការអនុវត្តការងាររបស់ខ្លួន ។

នេះបើយោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ ដែលគណៈមេធាវី ទើបផ្សព្វផ្សាយជាសាធារណៈ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ នេះ ។

រាជរដ្ឋាភិបាល បានយល់ព្រមជាគោលការណ៍ដូចខាងក្រោម ៖

១-រៀបចំក្រុមមេធាវីប្រចាំរដ្ឋបាលរាជធានី-ខេត្ត ចំនួនចាប់ពី២នាក់ដល់៤នាក់ ដើម្បីផ្តល់យោបល់ផ្នែកច្បាប់ និង ជួយការពារផលប្រយោជន៍ឱ្យរដ្ឋបាលរាជធានី ខេត្ត នៅពេលមានបណ្តឹងតវ៉ា ឬ បណ្តឹងព្រហ្មទណ្ឌ។
២-ប្រើប្រាស់ថវិការបស់រដ្ឋបាលរាជធានី-ខេត្ត ដើម្បីជួយឧបត្ថម្ភក្រុមមេធាវីក្នុងចំនួនចន្លោះពី១លានរៀលទៅ១លាន២សែនរៀល ក្នុងម្នាក់ក្នុងមួយខែ ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook