Connect with us

កងកម្លាំងប្រដាប់អាវុធ

ទស្សនវិជ្ជាខុងជឺ (儒家)កំពុងបង្កើនឥទ្ធិពល

ភ្នំពេញ៖ រសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ នៅបណ្ណាល័យព្រឹទ្ធសភាកម្ពុជាមានរៀប  ចំកម្មវិធីបាឋកថា ប្រចាំសប្តាហ៍ស្តីពីទស្សនវិជ្ជាខុងជឺ ក្រោមកិច្ចសហការរវាងអគ្គលេខាធិការដ្ឋាន ព្រឹទ្ធសភាកម្ពុជានិង សមា គម អ្នក ស្រាវ ជ្រាវវឌ្ឍនភាពកម្ពុជា-ចិន។

លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នក ស្រាវជ្រាវ វឌ្ឍន ភាព កម្ពុជា-ចិនបានជម្រាបជូនដល់ មន្ត្រីនៃអគ្គលេខា ធិការដ្ឋានព្រឹទ្ធសភាកម្ពុជាពី គុណតម្លៃស្នូល នៃទស្សនវិជ្ជាខុងជឺដោយបានរំលេច ពីគតិបណ្ឌិតរបស់ខុងជឺដែលកំពុងបានទទួលការស្វាគមន៍និងការលើកតម្កើងនៅទូទាំងពិភពលោក ជាពិសេសបណ្តាក្រុមបញ្ញាញាណជាន់ខ្ពស់នៃប្រជាជាតិនីមួយៗ។

លក្ខណៈពិសេស និងបែបបទនៃទស្សនវិជ្ជាខុងជឺជានិមិត្តរូបនៃភាពចាស់ទុំ សមត្ថភាពជាក់ស្ដែង និងភាព ជឿជាក់លើខ្លួនឯងរបស់ប្រជាជាតិចិន។ ខុងជឺដែលជាទស្សនវិទូដ៏ល្បីនិងជាអ្នក ផ្តួចផ្តើមបង្កើត លទ្ធិខុងជឺ(儒家)  បាន បង្ហាញ ផ្លូវដ៏សំខាន់ដល់អ្នកសិក្សាស្រាវជ្រាវ អ្នកវិទ្យាសាស្ត្រសង្គមនានា នៅទូទាំងពិភពលោក ក្នុងការបើកទូលាយគំនិតរបស់ខ្លួននិងបន្តធ្វើការស្រាវជា្រវដើម្បីផ្តល់ប្រយោជន៍ដល់មនុស្សជាតិ និងចូលរួម បង្កើនគោលការណ៍ ចូលរួមដោះស្រាយបញ្ហាប្រឈមនានានៅលើពិភពលោក។

ទស្សនវិជ្ជាខុងជឺបានផ្តល់ នូវវិភាគទានពុទ្ធិនិងបទពិសោធន៍ដល់ការដោះស្រាយបញ្ហាប្រឈម និងរារាំងដល់ ហានិភ័យដែលនឹងអាចកើតមានឡើង។ លោកស្រី កែវ វណ្ណារិទ្ធ ប្រធានបណ្ណាល័យព្រឹទ្ធសភា កម្ពុជា បាន គូស បញ្ជាក់ ថា ជារៀងរាល់ថ្ងៃសុក្រប្រចាំសប្តាហ៍ លោកបណ្ឌិត ជា មុនីឫទ្ធិ តែងបានចំណាយ ពេលវេ លាមកបកស្រាយនិងជជែកពីបញ្ហាទស្សនវិជ្ជាចិន វប្បធម៌ ភូមិសាស្រ្ត តំបន់ទេសចរណ៍ អភិបាល កិច្ចប្រទេសចិន និងឱកាសអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសចិន។

ដោយឡែក លោកបណ្ឌិតមានជំនាញទស្សនវិជ្ជា និងធ្លាប់ជាអតីតនាយកវិទ្ យាស្ថានខុងជឺនៃរាជ បណ្ឌិត្យ ស ភាកម្ពុជា ហេតុនេះលោកតែងបានផ្សារ ភ្ជាប់ខ្លឹមសារនានានៃបទ បង្ហាញដោយ បញ្ចូលខ្លឹមសារ សំខាន់នៃទស្សនវិជ្ជារបស់ចិន ដែលជាពិសេសទស្សនវិជ្ជារបស់ខុងជឺ ហើយគិតរហូតមក ដល់ពេល នេះនៅកម្ពុជាមានរូបសំណាកខុងជឺតែមួយគត់នៅវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាដែលជាគំនិតផ្តួចផ្តើមសាងសង់ដោយលោកបណ្ឌិត ជា មុនីឫទ្ធិ។

តាមរយៈបទបង្ហាញរបស់លោករយៈពេលជិត១០ឆ្នាំមកនេះ សិក្ខាកាមនានាបានយល់ជ្រួតជ្រាបថា ទស្សន វិជ្ជា ខុងជឺ(儒家)គឺ ១-ការបង្ហាញពីកេរតំណែល និងអត្តសញ្ញាណជនជាតិចិន ២-ការបង្ហាញពីគំនិត ផ្ទាល់ខ្លួន និងស្មារតីស្របតាមសម័យកាល និង៣-ការបង្ហាញពីភាពជាប្រព័ន្ធ និងបែបវិជ្ជាជីវៈ។ លើសពីនេះ សិក្ខាកាមដែលបានសិក្សាជារៀងរាល់សប្តាហ៍ជាមួយលោកបណ្ឌិត ជា មុនីឫទ្ធិ នៅបណ្ណាល័យព្រឹទ្ធស ភា តាមរយៈការសិក្សាផ្ទាល់និងតាមOnline និងតាមដានពីស្ថានីយទូរទស្សន៍បាយ័ន សុទ្ធសឹងបានជ្រាបពីការ ធ្វើទំនើបកម្មប្រព័ន្ធអភិបាលកិច្ចរបស់ចិន ការអភិវឌ្ឍសេដ្ឋកិច្ចទីផ្សារបែបសង្គមនិយម នយោបាយ លទ្ធិប្រជា ធិបតេយ្យសង្គមនិយម និងការអភិវឌ្ឍសង្គមប្រជាធិបតេយ្យពិគ្រោះយោបល់ ការកសាងប្រព័ន្ធ ច្បាប់សង្គម និយមដែលមានលក្ខណៈពិសេសរបស់ចិន ការលើកកម្ពស់វប្បធម៌សង្គមនិយមកម្រិតខ្ពស់ ការបណ្តុះ បណ្តាល និងការអនុវត្តគុណតម្លៃស្នូលនៃលទិ្ធសង្គមនិយម ការកសាងសង្គមនិយមដែល មានភាពសុខ ដុមរមនា បរិស្ថានអេកូឡូស៊ីប្រកបដោយអរិយធម៌ ប្រព័ន្ធសេដ្ឋកិច្ចថ្មីនិងបើកចំហ អនុវត្តយុទ្ធ សាស្រ្ត សន្តិសុខ ជាតិរួម ការបង្កើតសហគមនៃវាសានារួមរបស់មនុស្សជាតិ ជំរុញការផ្តួចផ្តើមនៃខ្សែក្រវាត់និងផ្លូវ និងគំនិតផ្តួចផ្តើមសន្តិសុខសាកលជាដើម។

Click to comment

Leave a Reply

Your email address will not be published.

Facebook