Connect with us

ព័ត៌មានទាន់ហេតុការណ៍

ស្រីលង្កា​បិទ​សាលារៀន​និង​កំហិត​ការចេញ​ទៅ​ធ្វើ​ការងារ​ចំ​ពេល​ខ្វះ​ប្រេង​

 

Soeun 21 May 2022ទីក្រុង​កូឡុំបូ ៖​         ​​ អាជ្ញាធរ​ស្រីលង្កា​បាន​បិទ​សាលារៀន​និង​បាន​ស្នើសុំ​បុគ្គលិក​មន្ត្រី​រាជការ​កុំ​ចេញ​ទៅ​ធ្វើការ​ក្នុង​ចំណាត់ការ​មួយ​ដើម្បី​ត្រៀម​សភាពការណ៍​អស់​ប្រេង​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​​ចំ​ពេល​ប្រទេស​ជួប​វិបត្តិ​សេដ្ឋកិច្ច​អាក្រក់​បំផុត​    ក្រសួង​រដ្ឋបាល​សាធារណៈបាន​ស្នើសុំ​មន្ត្រី​រាជការ លើកលែងតែ​អ្នកបំរើ​ការ​ខាង​សេវា​ចាំបាច់ កុំ​ចេញ​ទៅ​ធ្វើការ​នៅ​ថ្ងៃ​សុក្រ ចំ​ពេល​ប្រេងឥន្ធនៈ​នៅសល់​ប្រើ​បាន​ពីរ​បី​ថ្ងៃ​ទៀត​និង​បញ្ហា​គមនាគមន៍​នៅ​​ទូទាំង​ប្រទេស​។​

                                យានទុកទុក រង់ចាំចាក់សាំងនៅស្ថានីយមួយក្នុងក្រុងកូឡុំបូកាលពីថ្ងៃ១៩ឧសភា

​បណ្តា​សាលា​រៀង​រដ្ឋ​និង​ឯកជន​ក៏​បិទទ្វារ​នៅ​ថ្ងៃ​សុក្រ  ខណៈ​ប្រជាជន​រាប់ពាន់​នា​ក់​តម្រង់​ជួរ​នៅ​តាម​ស្ថានីយ​ប្រេង​នៅ​ទូទាំង​ប្រទេស​         ​ប្រទេស​អាស៊ី​ខាងត្បូង​មួយ​នេះ ស្ទើរ​មិន​មាន​សល់​ប្រេងសាំង​ទេ​និង​កំពុង​ប្រឈម​ការខ្វះ​ប្រេងឥន្ធនៈ​ដទៃ​ទៀត​រួមទាំង​ហ្គាស​ចំអិន​អាហារ​ផងដែរ​នៅពេល​រដ្ឋាភិបាល​ខិតខំ​រក​ប្រាក់​ដើម្បី​ទូទាត់​ទំនិញ​ចាំបាច់​​ដូចជា ប្រេង ហ្គាស ស្បៀង​និង​ថ្នាំពេទ្យ ហើយ​ឈប់​សងបំណុល​បរទេស​ដោយសារ​អស់​ប្រាក់​ក្នុង​ឃ្លាំង​  ​រដ្ឋាភិបាល​ក៏​ប្រកាស​កាត់ផ្តាច់​ភ្លើង​មួយ​ថ្ងៃ​បួន​ម៉ោង​ដោយសារ​បញ្ហា​ប្រេងឥន្ធនៈ​ដូចគ្នា​        បញ្ហា​សេដ្ឋកិច្ច​នាំ​ដល់​វិបត្តិ​នយោបាយ ដោយ​រដ្ឋាភិបាល​មុន​បាន​លាឈប់​ក្រោយ​ជួប​ការតវ៉ា​ប្រឆាំង​អស់​រាប់​ខែ​។

សូមបញ្ជាក់ថា៖  ​​ប្រធានាធិបតី​ស្រីលង្កានៅ​ថ្ងៃ​សុក្រ​នេះ​បាន​ធ្វើ​ជា​សាក្សី​នៃ​ការស្បថ​ចូលកាន់​តំណែង​របស់​រដ្ឋ​​មន្ត្រី​ថ្មី​ប្រាំបួន​នាក់​ទៀត​នៅ​ពេល​លោក​ព្យាយាម​ធ្វើ​អោយ​ប្រទេស​មាន​ស្ថិរភាព​ឡើងវិញ​៕

​ទោះ​ជា​រដ្ឋាភិបាល​មុន​លាឈប់​ពី​តំណែង​ក៏​នៅតែ​មាន​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​។​ក្នុង​រូប​ប៉ូលិស​បាញ់​ទឹក​និង​ឧស្ម័ន​ហៀរ​ទឹកភ្នែក​ដាក់​បាតុករ​កាលពី​ថ្ងៃ​១៩​ឧសភា​នៅ​ទីក្រុង​កូឡុំបូ​

Click to comment

Leave a Reply

Your email address will not be published.

Facebook