Connect with us

កងកម្លាំងប្រដាប់អាវុធ

ទស្សនវិជ្ជាខុងជឺ (儒家)កំពុងបង្កើនឥទ្ធិពល

ភ្នំពេញ៖ រសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ នៅបណ្ណាល័យព្រឹទ្ធសភាកម្ពុជាមានរៀបចំកម្មវិធីបាឋកថាប្រចាំសប្តាហ៍ស្តីពីទស្សនវិជ្ជាខុងជឺ ក្រោមកិច្ចសហការរវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជានិងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន។ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានជម្រាបជូនដល់មន្ត្រីនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជាពីគុណតម្លៃស្នូលនៃទស្សនវិជ្ជាខុងជឺដោយបានរំលេចពីគតិបណ្ឌិតរបស់ខុងជឺដែលកំពុងបានទទួលការស្វាគមន៍និងការលើកតម្កើងនៅទូទាំងពិភពលោក ជាពិសេសបណ្តាក្រុមបញ្ញាញាណជាន់ខ្ពស់នៃប្រជាជាតិនីមួយៗ។ លក្ខណៈពិសេស និងបែបបទនៃទស្សនវិជ្ជាខុងជឺជានិមិត្តរូបនៃភាពចាស់ទុំ សមត្ថភាពជាក់ស្ដែង និងភាពជឿជាក់លើខ្លួនឯងរបស់ប្រជាជាតិចិន។ ខុងជឺដែលជាទស្សនវិទូដ៏ល្បីនិងជាអ្នកផ្តួចផ្តើមបង្កើតលទ្ធិខុងជឺ(儒家) បានបង្ហាញផ្លូវដ៏សំខាន់ដល់អ្នកសិក្សាស្រាវជ្រាវ អ្នកវិទ្យាសាស្ត្រសង្គមនានានៅទូទាំងពិភពលោកក្នុងការបើកទូលាយគំនិតរបស់ខ្លួននិងបន្តធ្វើការស្រាវជា្រវដើម្បីផ្តល់ប្រយោជន៍ដល់មនុស្សជាតិ និងចូលរួមបង្កើនគោលការណ៍ចូលរួមដោះស្រាយបញ្ហាប្រឈមនានានៅលើពិភពលោក។ ទស្សនវិជ្ជាខុងជឺបានផ្តល់នូវវិភាគទានពុទ្ធិនិងបទពិសោធន៍ដល់ការដោះស្រាយបញ្ហាប្រឈម និងរារាំងដល់ហានិភ័យដែលនឹងអាចកើតមានឡើង។ លោកស្រី កែវ វណ្ណារិទ្ធ ប្រធានបណ្ណាល័យព្រឹទ្ធសភាកម្ពុជាបានគូសបញ្ជាក់ថា ជារៀងរាល់ថ្ងៃសុក្រប្រចាំសប្តាហ៍ លោកបណ្ឌិត ជា មុនីឫទ្ធិ តែងបានចំណាយពេលវេលាមកបកស្រាយនិងជជែកពីបញ្ហាទស្សនវិជ្ជាចិន វប្បធម៌ ភូមិសាស្រ្ត តំបន់ទេសចរណ៍ អភិបាលកិច្ចប្រទេសចិន និងឱកាសអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសចិន។ ដោយឡែក លោកបណ្ឌិតមានជំនាញទស្សនវិជ្ជា និងធ្លាប់ជាអតីតនាយកវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ហេតុនេះលោកតែងបានផ្សារភ្ជាប់ខ្លឹមសារនានានៃបទបង្ហាញដោយបញ្ចូលខ្លឹមសារសំខាន់នៃទស្សនវិជ្ជារបស់ចិន ដែលជាពិសេសទស្សនវិជ្ជារបស់ខុងជឺ ហើយគិតរហូតមកដល់ពេលនេះនៅកម្ពុជាមានរូបសំណាកខុងជឺតែមួយគត់នៅវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាដែលជាគំនិតផ្តួចផ្តើមសាងសង់ដោយលោកបណ្ឌិត ជា មុនីឫទ្ធិ។ តាមរយៈបទបង្ហាញរបស់លោករយៈពេលជិត១០ឆ្នាំមកនេះ សិក្ខាកាមនានាបានយល់ជ្រួតជ្រាបថា ទស្សនវិជ្ជាខុងជឺ(儒家)គឺ ១-ការបង្ហាញពីកេរតំណែល និងអត្តសញ្ញាណជនជាតិចិន ២-ការបង្ហាញពីគំនិតផ្ទាល់ខ្លួន និងស្មារតីស្របតាមសម័យកាល និង៣-ការបង្ហាញពីភាពជាប្រព័ន្ធ និងបែបវិជ្ជាជីវៈ។ លើសពីនេះ សិក្ខាកាមដែលបានសិក្សាជារៀងរាល់សប្តាហ៍ជាមួយលោកបណ្ឌិត ជា មុនីឫទ្ធិ នៅបណ្ណាល័យព្រឹទ្ធសភាតាមរយៈការសិក្សាផ្ទាល់និងតាមOnline និងតាមដានពីស្ថានីយទូរទស្សន៍បាយ័ន សុទ្ធសឹងបានជ្រាបពីការធ្វើទំនើបកម្មប្រព័ន្ធអភិបាលកិច្ចរបស់ចិន ការអភិវឌ្ឍសេដ្ឋកិច្ចទីផ្សារបែបសង្គមនិយម នយោបាយលទ្ធិប្រជាធិបតេយ្យសង្គមនិយម និងការអភិវឌ្ឍសង្គមប្រជាធិបតេយ្យពិគ្រោះយោបល់ ការកសាងប្រព័ន្ធច្បាប់សង្គមនិយមដែលមានលក្ខណៈពិសេសរបស់ចិន ការលើកកម្ពស់វប្បធម៌សង្គមនិយមកម្រិតខ្ពស់ ការបណ្តុះបណ្តាលនិងការអនុវត្តគុណតម្លៃស្នូលនៃលទិ្ធសង្គមនិយម ការកសាងសង្គមនិយមដែលមានភាពសុខដុមរមនា បរិស្ថានអេកូឡូស៊ីប្រកបដោយអរិយធម៌ ប្រព័ន្ធសេដ្ឋកិច្ចថ្មីនិងបើកចំហ អនុវត្តយុទ្ធសាស្រ្តសន្តិសុខជាតិរួម ការបង្កើតសហគមនៃវាសានារួមរបស់មនុស្សជាតិ ជំរុញការផ្តួចផ្តើមនៃខ្សែក្រវាត់និងផ្លូវ និងគំនិតផ្តួចផ្តើមសន្តិសុខសាកលជាដើម។

Click to comment

Leave a Reply

Your email address will not be published.

Facebook