Connect with us

កងកម្លាំងប្រដាប់អាវុធ

ពលរដ្ឋ និងនិស្សិតខ្មែរនៅក្រៅប្រទេស គាំទ្រចំពោះដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុប របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន

ភ្នំពេញ ៖ ប្រជាពលរដ្ឋ និងនិស្សិតខ្មែរនៅក្រៅប្រទេស បានបង្ហាញសារគាំទ្រតាមបណ្តាញសង្គម ចំពោះដំណើរ ទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសមានដូចជា៖ នៅប្រទេសបារាំង បែលហ្សិក ចក្រភពអង់គ្លេស អាល្លឺម៉ង់ និងនៅប្រទេសហុងគ្រី ពួកគេបានបង្ហាញការសប្បាយចិត្តយ៉ាងខ្លាំងបន្ទាប់ពីទទួលដំណឹងថា សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា នឹងអញ្ជើញទៅទ្វីបអឺរ៉ុបនាពេលខាងមុខ ។

ក្រុមប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស បានបង្ហាញការពេញចិត្ត និងរង់ចាំទទួលសម្តេចយ៉ាងកក់ក្ដៅបំផុត និងបានជូនពរសម្តេច តេជោ ហ៊ុន សែន និងគណៈប្រតិភូសូមជួបតែសេចក្តីសុខក្នុងការបំពេញបេសកកម្មដ៏មានសារៈសំខាន់នេះ។

សូមបញ្ជាក់ថា នៅម៉ោង១និង៣០រំលងអាធ្រាតឆ្លងចូលថ្ងៃទី២១ខែឧសភា២០២២ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូកម្ពុជាដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូសប្រទេសស្វីស។

នៅលើបណ្តាញសង្គមហ្វេសប៊ុក សម្តេច សូមអរគុណចំពោះបងប្អូនជនរួមជាតិដែលកំពុងរស់នៅបណ្តាប្រទេសនៅទ្វីបអឺរ៉ុប ដែលបានចេញវីដេអូអបអរសាទរដំណើររបស់ខ្ញុំទៅកាន់តំបន់អឺរ៉ុប។សម្តេចតេជោ បានបញ្ជាក់ថា តាមការគ្រោងទុកសម្តេចនឹងជួប បងប្អូនខ្មែរយើងនៅទីក្រុងសូរិកប្រទេសស្វីសនៅល្ងាចថ្ងៃទី២១ខែឧសភា២០២២។

សម្តេច បានជម្រាបលាបងប្អូនជនរួមជាតិនៅក្នុងប្រទេសមួយរយៈខ្លី ហើយនឹងជួបបងប្អូនជនរួមជាតិ នៅតំបន់អឺរ៉ុប នាពេលឆាប់ៗ នេះ។

តាមគម្រោង សម្តេចនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាធ្វើមាតុភូមិនិវត្តន៍មកប្រទេសកម្ពុជាវិញនៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០២២៕

Click to comment

Leave a Reply

Your email address will not be published.

Facebook