Connect with us

កងកម្លាំងប្រដាប់អាវុធ

សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីសម្រេចឱ្យចាក់វ៉ាក់សាំងការពារកូវីដ១៩ដូសទី៥ចាប់ពីថ្ងៃទី៩ខែមិថុនា ឆ្នាំ២០២២

ភ្នំពេញ ៖ តាមរយៈសារសំឡេងពិសេស របស់ម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃ២០ ខែឧសភា ឆ្នាំ ២០២២នេះ សម្តេចបានមានប្រសាសន៍ថា នៅថ្ងៃនេះ សម្តេចបានឯកភាព តាមសំណើរបស់លោកជំទាវ ឱ វណ្ណ ឌីន ប្រធានគណៈកម្មការ ចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងការបើកឱ្យចាក់វ៉ាក់សាំងការពារកូវីដ១៩ដូសទី៥ ដែលជាដូសជំរុញ។

សម្តេចបានបញ្ជាក់ថា អ្នកដែលអាចចាក់ដូសទី៥បាន គឺត្រូវមានគម្លាតរយៈពេលយ៉ាងតិច៣ខែរវាងដូសទី៤។សម្តេចតេជោ ហ៊ុនសែន ក៏បានបញ្ជាក់ផងដែរថា ថ្ងៃនេះ មិនមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីទេ ពោលគឺ១៤ថ្ងៃជាប់ៗគ្នាហើយ ដែលកម្ពុជាមិនមានអ្នកឆ្លងកូវីដថ្មី៕

Click to comment

Leave a Reply

Your email address will not be published.

Facebook