រាជធានីភ្នំពេញ៖ គិតចាប់ពីថ្ងៃទី១ មករា មកទល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ការនាំចេញដំឡូងមីស្រស់ពីកម្ពុជា ទៅវៀតណាម តាមច្រកព្រំដែនអន្តរជាតិ ត្រពាំងផ្លុង និងច្រកព្រំដែនទ្វេភាគីដារ ជិត២លានតោន (១,៨២ លានតោន) ។ នេះយោងតាមរបាយការណ៍ ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលលោក វេង សាខុន រដ្ឋមន្រ្តីកសិកម្មបង្ហាញ ក្នុងហ្វេសប៊ុក។
ដោយឡែកការនាំចេញ នៅច្រកព្រំដែនទ្វេភាគីដារ នាថ្ងៃ៧ ធ្នូ មានចំនួន ៩ ៧៥៥ តោន (សរុបទាំងពីរច្រកក្នុងមួយថ្ងៃមានចំនួន ១១ ៨២៥ តោន)។រីឯតម្លៃនៅមាត់ច្រក សម្រាប់ដំឡូងមីសើមគឺ ៤៦០ រៀល ក្នុងមួយគីឡូក្រាម ៕