Connect with us

កងកម្លាំងប្រដាប់អាវុធ

នាយបេសកកម្មស៊ីហ្គេម រាយការណ៍ជូនជាតិ ពីការបំបែកសិទ្ធផលមេដាយមាស ក្នុងស៊ីហ្គេម លើកទី៣១ និងស៊ីហ្គេម លើកទី៣០

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និង គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ទទួលបន្ទុកនាយបេសកកម្មស៊ីហ្គេមរបស់កម្ពុជា បានគោរពរាយការណ៍ជូន ជាតិថា ពេលនេះចំនួនមេដាយមាសរបស់កម្ពុជាបានបំបែកឯកត្តកម្មនៅក្នុងស៊ីហ្គេម លើក ទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីនហើយ ដែលពេលនោះយើងបានមេដាយមាសតែ៤ទេ ហើយឥឡូវនេះ កម្ពុជាបានឡើងមេដាយមាស៦ហើយ។ ឯកឧត្ដមបានលើកឡើងថា អត្តពលិកកម្ពុជាបានឈ្នះមេដាយមាស ៦គ្រឿង ក្នុងស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម ដែលនេះជាចំនួនបំបែកសិទ្ធផលក្នុងការឈ្នះមេដាយមាស ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន ដែលរកបានចំនួន៤មេដាយមាស។

ឯកឧត្តម វ៉ាត់ ចំរើន បានគូសបញ្ជាក់ថា «អ្វីជាកត់សម្គាល់ឃើញថា ការចូលរួមស៊ីហ្គេមលើកនេះ កម្ពុជា បានផ្ដោតទៅលើយុទ្ធសាស្ត្រក្នុងការស្វែងរកមេដាយឱ្យបានច្រើនជាងមុន ហើយជាការរុញទឹកចិត្តឱ្យកីឡាករ-កីឡាការិនី របស់យើងខិតខំប្រឹងប្រែងធ្វើយ៉ាងណាឱ្យបំបែកឯកត្តកម្មក្នុងស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម នាពេលនេះ ដើម្បីឈានឆ្ពោះរៀបចំធ្វើស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។ អីចឹង អ្វីដែលយើងកំណត់នៅក្នុងការរៀបចំនេះ គឺយើងត្រូវធ្វើទៅតាមអនុសាសន៍ណែនាំរបស់ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិក បានដាក់ចេញនូវកំណត់ត្រានៃការរៀបចំសន្ទស្សន៍មេដាយរបស់យើងរួចទៅហើយ»។

នាយបេសកកម្មរូបនេះបន្ថែមទៀតថា សម្រាប់ការរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC បានរៀបចំជាផែនការយុទ្ធសាស្ត្រជាច្រើន ហើយដាក់ឱ្យអនុវត្តន៍នូវផែនការ A ផែនការ B ក្នុងលក្ខណៈបច្ចេកទេស ក៏ដូចជាការរៀបចំឱ្យបានល្អប្រសើរ។ ឯកឧត្ដមបន្ដថា ការរៀបចំរបស់យើង គឺមានគោលដៅស្វែងរកឧត្តមភាព នៅលើបច្ចេកទេសឱ្យបានដល់កម្រិតមួយ ដែលយើងអាចទទួលយកបានក្នុងនាមជាម្ចាស់ផ្ទះនៅ ឆ្នាំ២០២៣ ដើម្បីឱ្យជោគជ័យនៅក្នុងការរៀបចំរបស់យើង។ «ដូច្នេះយើងនឹងប្រឹងប្រែងដើម្បីធ្វើយ៉ាងណាឱ្យស៊ីហ្គេមនៅវៀតណាមនេះ ឈានទៅដល់ស៊ីហ្គេមដែលអាចកំណត់បានយុទ្ធសាស្ត្ររបស់យើង គឺអាចយកមេដាយនៅក្នុងស៊ីហ្គេមនេះ យកទៅធ្វើការវិភាគ និងការស្វែងរកនូវចំណុចខ្លាំង និងចំនុចខ្សោយរបស់ខ្លួន ស្វែងរកនូវយុទ្ធសាស្ត្រថ្មីៗទៀត ដើម្បីបំពេញបន្ថែមនូវការរៀបចំរបស់យើងនៅកម្ពុជា ឆ្នាំ២០២៣»។ នេះជាការបញ្ជាក់បន្ថែមរបស់ឯកឧត្ដម វ៉ាត់ ចំរើន។

ឯកឧត្តម វ៉ាត់ ចំរើន បានដាក់ក្តីសង្ឃឹមថា នៅក្នុងការប្រកួត២-៣ថ្ងៃចុងក្រោយនេះ គឺកម្ពុជានឹងឈានទៅដល់ការស្វែងករមេដាយច្រើនជាងនេះទាំងមាស ទាំងប្រាក់ ទាំងសំរឹទ្ធ។ ប្រភេទកីឡាមិនទាន់មានមេដាយ ពេលស៊ីហ្គេមនៅកម្ពុជា រុញឱ្យទៅដល់មេដាយ ប្រភេទកីឡាដែលបានមេដាយហើយ ប៉ុន្តែមេដាយប្រាក់ ឬសំរឹទ្ធ យើងរុញឱ្យដល់មេដាយមាសទាំងអស់។ ដូច្នេះ ទាំងនេះ គឺយុទ្ធសាស្ត្ររបស់យើង ដែលយើងរុញម្ដងមួយកាំ ម្ដងមួយជំហាន ទៅតាមអ្វីដែលយើងចង់បាន។

គួរបញ្ជាក់ថា គិតមកដល់ត្រឹមព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នៅវៀតណាម ឆ្នាំ២០២២ កម្ពុជាបានឈ្នះមេដាយសរុប ៤០ គ្រឿង ក្នុងនោះមាស ៦គ្រឿង ប្រាក់ ៩គ្រឿង និងសំរឹទ្ធ ២៥គ្រឿង (២គ្រឿងពុំទាន់ធ្វើពិធីបំពាក់ជាផ្លូវការ) ដោយ ស៊ីហ្គេម វៀតណាម នៅសល់៣ថ្ងៃទៀតទើបបញ្ចប់ការប្រកួតជាផ្លូវការ។ កាលពីស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន កាលពីឆ្នាំ២០១៩ កម្ពុជាបានឈ្នះមេដាយមាស៤ ប្រាក់៦ និងសំរឹទ្ធ៣៦ សរុប ៤៦គ្រឿ

Click to comment

Leave a Reply

Your email address will not be published.

Facebook