Connect with us

ព័ត៌មានទាន់ហេតុការណ៍

រុស្ស៊ី​អះអាង​កាន់កាប់​ទីក្រុង​ម៉ា​រី​វ​ប៉ូល​ទាំងស្រុង​

Soeun 21 May 2022    ៖ រុស្ស៊ី​បាន​អះអាង​ដណ្តើមយក​ទីក្រុង​ម៉ា​រី​វ​ប៉ូល​ទាំងស្រុង​កាលពី​ថ្ងៃ​សុក្រ​ទី​២០​ឧសភា​នៅក្នុង​អ្វី​ដែល​នឹង​ក្លាយ​ជា​ជ័យជម្នះ​ដ៏​ធំ​បំផុត​របស់​ខ្លួន​នៅក្នុង​សង្គ្រាម​​ជាមួយ​អ៊ុ​យក្រែន បន្ទាប់​ពី​ការឡោមព័ទ្ធ​ជិត​បី​ខែ ដែល​បាន​ប្រែក្លាយ​ផ្នែក​ភាគច្រើន​នៃ​ទីក្រុង​កំពង់ផែ​យុទ្ធសាស្ត្រ​នេះ​ទៅ​ជា​លម្អងធូលី ជាមួយនឹង​លទ្ធភាព​ស្លាប់​ជន​ស៊ីវិល​ជាង ២០.០០០ នាក់​។​                                      កងកម្លាំងបំបែកខ្លួនគាំទ្រដោយរុស្ស៊ីបង្ហាញវត្តមាននៅទីក្រុងម៉ារីវប៉ូល

​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​រុស្ស៊ី​លោក សឺ​ហ្គេ សយ​ហ្គូ (Sergei Shoigu)​បាន​រាយការណ៍​ទៅ​លោក​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន អំពី “​ការរំដោះ​ទាំងស្រុង​” នៃ​រោងចក្រ​ដែក​អា​ហ្សូ​វស្តា​ល់    ​(Azovstal)        ​នៅ​ទីក្រុង​ម៉ា​រី​វ​ប៉ូល ដែល​ជា​បន្ទាយ​ចុងក្រោយ​នៃ​ការតស៊ូ​របស់​អ៊ុយ​ក្រែ​ន​និង​ទីក្រុង​ទាំងមូល នេះ​បើ​តាម​អ្នកនាំពាក្យ​ឈ្មោះ អ៊ី​ហ្គ័​រ កូណា​សេន​កូវ (Igor Konashenkov)​។​

​មិន​មាន​ការបញ្ជាក់​ភ្លាមៗ​ពី​អ៊ុយ​ក្រែនោះទេ​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ RIA Novosti​របស់​រុស្ស៊ី​បាន​ដកស្រង់​សម្តី​ក្រសួង​ដោយ​និយាយថា យុទ្ធជន​អ៊ុយ​ក្រែន​សរុប​ចំនួន ២.៤៣៩ នាក់​ដែល​ជាប់​នៅ​រោងចក្រ​ដែក បាន​ចុះចាញ់​ចាប់តាំងពី​ថ្ងៃ​ចន្ទ រួម​ទាំង​ទាហាន​ជាង ៥០០ នាក់​កាលពី​ថ្ងៃ​សុក្រ​។​

​នៅពេលដែល​ពួកគេ​ចុះចាញ់ កងទ័ព​ទាំង​នោះ​ត្រូវ​បាន​កងកម្លាំង​រុស្ស៊ី​នាំ​ទៅ​កាន់​ជំរំ​ឃុំឃាំង​និង​អ្នក​ផ្សេង​ទៀត​ត្រូវ​គេ​និយាយថា​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​៕

​ទាហាន​អ៊ុយ​ក្រែន​ត្រូវបាន​ដឹក​ទៅ​កាន់​តំបន់​អូ​លី​យ៉ូនី​វកា​នៅ​ភាគ​ខាងកើត​អ៊ុ​យក្រែ​ន​កាលពី​ថ្ងៃ​សុក្រ​ទី​២០​ឧសភា​ឆ្នាំ​២០២២

Click to comment

Leave a Reply

Your email address will not be published.

Facebook