អន្តរជាតិ៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម និងសហករណ៍ថៃ លោក Chalermchai Sri-on បានលើកទឹកចិត្តកសិករឱ្យបង្កើនការដាំដុះទុរេន ដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើងនៅលើទីផ្សារពិភពលោក។ លោក Chalermchai បាននិយាយក្នុងអំឡុងកិច្ចពិភាក្សាលើប្រធានបទ “ផ្លែឈើថៃសម្រាប់ពិភពលោក” ថា៖ ក្រសួងកសិកម្មកំពុងផ្សព្វផ្សាយទុរេនយ៉ាងពេញទំហឹង ចាប់ពីតាំងការដាំដុះរហូតដល់នៅលើទីផ្សារ។
ជាមួយគ្នានេះដែរ លោកបានណែនាំឱ្យអ្នកដាំទុរេន ត្រូវធ្វើយ៉ាងណា គឺធានានូវគុណភាពនៃផលិតផលរបស់ពួកគេ និងធ្វើឱ្យទុរេនថៃមានរសជាតិឆ្ងាញ់បំផុតនៅក្នុងពិភពលោក ដូច្នេះដាំច្រើនប៉ុណ្ណាក៏មិនលើសការផ្គត់ផ្គង់ដែរ ជាពិសេសនៅក្នុងរយៈពេល ១០ឆ្នាំខាងមុខទៀត។
គួរបញ្ជាក់ផងដែរថា ទីផ្សារនាំចេញផ្លែឈើរបស់ថៃមានតម្លៃប្រហែល ២០០ ពាន់លានបាត ទៅ ៤០០ ពាន់លានបាត ដោយទុរេនជាផ្លែឈើដែលរកចំណូលបានច្រើន។ ជាមួយគ្នានេះការនាំចេញទុរេនមានតម្លៃ ១០៩ពាន់លានបាត (ប្រមាណ ៣.១៦ពាន់លានដុល្លារ) លើសពីតម្លៃនាំចេញអង្ករប្រចាំឆ្នាំ ដែលមិនធ្លាប់ក្នុងរយៈពេល ៣សវត្សរ៍កន្លងមកនេះ ៕