Connect with us

ព័ត៌មានទាន់ហេតុការណ៍

ស្លាប់​ម្នាក់ របួស​៤០​នាក់ ខណៈ​ព្យុះ​ប្រមោយដំរី​វាយប្រហារ​អាល្លឺម៉ង់

 

Soeun 21 May 2022  ៖      ប៉ូលិស​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​និយាយថា       ព្យុះ​ដ៏​សាហាវ ដែល​បាន​វាយលុក​ភាគ​ខាងលិច​ប្រទេស​អាល្លឺម៉ង់​កាលពី​ថ្ងៃ​សុក្រ​ទី​២០​ឧសភា​បានសម្លាប់​​មនុស្ស​យ៉ាង​ហោច​ណាស់​ម្នាក់ និង​បង្ក​របួស​ប្រហែល​៤០ នាក់ ក្នុងចំណោម​នោះ​មាន ១០ នាក់​របួស​ធ្ងន់ធ្ងរ នៅពេល​ដែល​ខ្យល់ព្យុះ​មួយ​ទំនងជា​ព្យុះ​ប្រមោយដំរី​បាន​បោកបក់​មក​លើ​ទីប្រជុំជន​ជាច្រើន​។​

​រូបភាព​នៅលើ​បណ្តាញ​សង្គម​បាន​បង្ហាញ​ព្យុះ​ប្រមោយដំរី​មួយ​ជាមួយនឹង​ល្បឿន​ដូច​ព្យុះ​ស៊ីក្លូន​បាន​បោកបក់​បំណែក​នានា​ឡើង​លើ​មេឃ​បើ​ទោះ​ជា​សេវា​អាកាសធាតុ​អាល្លឺម៉ង់​មិន​ទាន់​បញ្ជាក់​ភ្លាមៗ​ថា     ​​មាន​ព្យុះកំបុតត្បូង​ណាមួយ​បាន​កើតឡើង​ក៏ដោយ​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​ដកស្រង់​សម្តី​ប៉ូលិស​ដោយ​និយាយថា បុរស​អាយុ ៣៨ ឆ្នាំ​នៅ​ទីប្រជុំជន​វីត​ហ្គឺត (Wittgert)​ភាគ​ខាងលិច​បាន​ស្លាប់​ដោយសារ​របួស​ក្បាល​នៅ​ពេល​ដែល​គាត់​ដួល​បន្ទាប់​​ពី​ឆក់​ខ្សែភ្លើង​នៅ​ក្នុង​បន្ទប់ក្រោមដី​ដែល​លិច​ទឹក​។​

​ប៉ូលិស​និយាយថា មនុស្ស​រហូតដល់ ៤០ នាក់         ​បាន​រងរបួស​នៅក្នុង​ទីប្រជុំជន​ផា​ដឺ​បន (Paderborn) ដែល​មាន​ប្រជាជន​ប្រហែល ១៥០.០០០ នាក់​ស្ថិតនៅ​ចន្លោះ​ទីក្រុង​ហ្វ្រែង​ហ្វឺត (Frankfurt) និង​ទីក្រុង​ហាំ​បឺក (Hamburg)​។ ការដឹកជញ្ជូន​តាម​ផ្លូវ​ដែក​និង​ផ្លូវថ្នល់​ត្រូវ​បាន​រំខាន​នៅ​ទូទាំង​តំបន់​។​

​នៅក្នុង​ទីប្រជុំជន​ក្បែរ​ខាង       គឺ ហែល​លីង​ហូ​សិន (Hellinghausen)   រូបភាព​ដែល​បាន​ចែករំលែក​នៅលើ​បណ្តាញ​សង្គម​បានបង្ហាញ     ប៉ម​មួយ​ត្រូវបាន​ហែក​ដាច់ចេញពី​ដំបូល​ព្រះវិហារ​មួយ​ហើយ​​បំណែក​សេសសល់​របស់​វា​បាន​រាយប៉ាយ​ជុំវិញ​ទីធ្លា​ព្រះវិហារ​។​

​ប៉ូលិស​បាន​បង្ហោះ​រូបភាព​ដែល​បង្ហាញ​ដើមឈើ​បាក់​ឬ​ដាច់​ជា​ពីរ ព្រមទាំង​ដំបូល ដែល​របូត​ក្បឿង​អស់​ដោយសារ​ខ្យល់​បក់​នៅ​ទីប្រជុំជន​ផា​ដឺ​បន​។​

​ប៉ូលិស​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា    “​មនុស្ស​ប្រហែល ៤០ នាក់​បាន​រងរបួស​នៅក្នុង​ព្យុះ​នេះ ក្នុងនោះ​យ៉ាងហោចណាស់ ១០ នាក់​របួស​ធ្ងន់ធ្ងរ ។ ផ្ទាំង​ក្រណាត់​និង​អ៊ី​សូ​ឡង់​ត្រូវបាន​បក់​ប៉ើង​រាប់គីឡូម៉ែត្រ​។ ដំបូល​រាប់មិនអស់​បាន​របូត​ចេញ​ឬ​ខូចខាត​។ ដើមឈើ​ជាច្រើន​បាន​រលំ​លើ​រថយន្ត​”​។​

​ពួកគេ​បាន​ស្នើ​អ្នកស្រុក​ឱ្យ​នៅ​ក្នុងផ្ទះ​។ សេវាកម្ម​អាកាសធាតុ​អាល្លឺម៉ង់​បាន​ព្រមាន​ថា​ព្យុះ​នឹងមាន​ជា​បន្ត​ទៀត​។​

​អ្នក​ឧតុនិយម​បាន​និយាយថា អាកាសធាតុ​ធ្ងន់ធ្ងរ​នេះ​គឺ​បណ្តាល​មក​ពី​ខ្យល់​ក្តៅចេញពី​ទ្វីបអាហ្វ្រិក​មក​ជួបនឹ​ង​ខ្យល់​ត្រជាក់​ចុះ​ពី​អឺរ៉ុប​ខាងជើង​៕

​                            ទីប្រជុំជន​ជាច្រើន​រង​ការវាយប្រហារ​ដោយ​ព្យុះ​ប្រមោយដំរី​នៅ​អាល្លឺម៉ង់​កាលពី​ថ្ងៃ​សុក្រ​

Click to comment

Leave a Reply

Your email address will not be published.

Facebook