Connect with us

ព័ត៌មានជាតិ

សម្ដេចក្រឡាហោម៖ បក្សប្រជាជនប្ដេជ្ញាអនុវត្តគោលនយោបាយអភិវឌ្ឍមូលដ្ឋាន និងកសាងនូវ​សមិទ្ធផលថ្មីៗ​បន្ថែមទៀត

Soeun 21 May 2022 ៖     បាត់ដំបង៖ សម្ដេចក្រឡាហោម ស ខេង ប្រធានក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះមូលដ្ឋាន​ខេត្តបាត់ដំបង និងខេត្តព្រៃវែង     បានថ្លែងថា គណបក្សប្រជាជនកម្ពុជា បន្ត​ប្ដេជ្ញា​អនុវត្ត​នូវគោលយោបាយអភិវឌ្ឍមូលដ្ឋាន ដោយកសាងនូវសមិទ្ធផលថ្មីៗបន្ថែមទៀត ដើម្បី​បម្រើ​ផល​ប្រយោជន៍​របស់ប្រជាពលរដ្ឋ។

ក្នុងពិធីបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោត ដោយមានការចូលរួម យ៉ា​ង​ច្រើន​កុះករ​ពី​សមាជិក សមាជិកា និងអ្នកគាំទ្រ​គណបក្សប្រជាជនកម្ពុជា សម្ដេចក្រឡាហោម ស ខេង    មាន​ប្រសាសន៍​ថា នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ជាថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ អាណត្តិទី៥ ដែលជាការបោះឆ្នោតដ៏មានសារៈសំខាន់បំផុត សម្រាប់ប្រទេសជាតិ ក៏ដូច​ជា​សម្រាប់​ការអភិវឌ្ឍឃុំ-សង្កាត់ នីមួយៗ ។

សម្ដេចបានបន្តថា ជនរួមជាតិបានឃើញច្បាស់រួចហើយ នូវសកម្មភាពសមិទ្ធផល និង​គោល​នយោបាយ​ដ៏​ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា សូមអញ្ជើញទៅបោះឆ្នោត និង​បោះឆ្នោត​ជូន​គណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវតាបាចផ្កា ជាសញ្ញាសម្គាល់ ឱ្យ​បាន​គ្រប់ៗ​គ្នា​កុំ​បីខាន​នៅ​តាមការិយាល័យបោះឆ្នោតឃុំ-សង្កាត់ របស់បងប្អូន ។

សម្ដេច​ក្រឡាហោម បានបន្ថែមថា គណបក្សប្រជាជនកម្ពុជា ប្ដេជ្ញាអនុវត្តរាល់គោលការណ៍ និង​ទិសដៅ​គោលនយោបាយអភិវឌ្ឍន៍ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២-២០២៧ ឱ្យបាន​សម្រេច​លទ្ធផល​ខ្ពស់ បង្កើតជាសមិទ្ធផលធំៗ ថ្មីៗទៀតជូនជាតិ និងបំណងប្រាថ្នារបស់ប្រជាជនគ្រប់រូប នៅ​គ្រប់មូលដ្ឋានក្នុងជំហរ ហ៊ានគិត ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ រួមជាមួយ​នឹង​ការ​គាំទ្រ​យ៉ាង​ធំធេង​ពីប្រជាជន ។

គួរបញ្ជាក់ថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ធ្វើឡើងចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ។ សម្រាប់​ខេត្តបាត់ដំបង មានគណបក្សនយោបាយចំនួន១០ បាន​ចុះឈ្មោះប្រកួត​ប្រជែង​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥នេះ ចំណែកការិយាល័យបោះឆ្នោតមានចំនួន ១៦៨៥ លើ១០៣ឃុំ-សង្កាត់ ។ ចំពោះប្រជាពលរដ្ឋមានអាយុចាប់ពី១៨ឆ្នាំឡើង ដែល​បាន​ចុះ​ឈ្មោះបោះឆ្នោ​ត​មា​នជាង ៧៣ម៉ឺននាក់ ៕

បាត់ដំបង៖ សម្ដេចក្រឡាហោម ស ខេង ប្រធានក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះមូលដ្ឋាន​ខេត្តបាត់ដំបង និងខេត្តព្រៃវែង បានថ្លែងថា គណបក្សប្រជាជនកម្ពុជា បន្ត​ប្ដេជ្ញា​អនុវត្ត​នូវគោលយោបាយអភិវឌ្ឍមូលដ្ឋាន ដោយកសាងនូវសមិទ្ធផលថ្មីៗបន្ថែមទៀត ដើម្បី​បម្រើ​ផល​ប្រយោជន៍​របស់ប្រជាពលរដ្ឋ។

ក្នុងពិធីបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោត ដោយមានការចូលរួម យ៉ា​ង​ច្រើន​កុះករ​ពី​សមាជិក សមាជិកា និងអ្នកគាំទ្រ​គណបក្សប្រជាជនកម្ពុជា សម្ដេចក្រឡាហោម ស ខេង មាន​ប្រសាសន៍​ថា នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ជាថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ អាណត្តិទី៥ ដែលជាការបោះឆ្នោតដ៏មានសារៈសំខាន់បំផុត សម្រាប់ប្រទេសជាតិ ក៏ដូច​ជា​សម្រាប់​ការអភិវឌ្ឍឃុំ-សង្កាត់ នីមួយៗ ។

សម្ដេចបានបន្តថា ជនរួមជាតិបានឃើញច្បាស់រួចហើយ នូវសកម្មភាពសមិទ្ធផល និង​គោល​នយោបាយ​ដ៏​ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា សូមអញ្ជើញទៅបោះឆ្នោត និង​បោះឆ្នោត​ជូន​គណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវតាបាចផ្កា ជាសញ្ញាសម្គាល់ ឱ្យ​បាន​គ្រប់ៗ​គ្នា​កុំ​បីខាន​នៅ​តាមការិយាល័យបោះឆ្នោតឃុំ-សង្កាត់ របស់បងប្អូន ។

សម្ដេច​ក្រឡាហោម បានបន្ថែមថា គណបក្សប្រជាជនកម្ពុជា ប្ដេជ្ញាអនុវត្តរាល់គោលការណ៍ និង​ទិសដៅ​គោលនយោបាយអភិវឌ្ឍន៍ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២-២០២៧ ឱ្យបាន​សម្រេច​លទ្ធផល​ខ្ពស់ បង្កើតជាសមិទ្ធផលធំៗ ថ្មីៗទៀតជូនជាតិ និងបំណងប្រាថ្នារបស់ប្រជាជនគ្រប់រូប នៅ​គ្រប់មូលដ្ឋានក្នុងជំហរ ហ៊ានគិត ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ រួមជាមួយ​នឹង​ការ​គាំទ្រ​យ៉ាង​ធំធេង​ពីប្រជាជន ។

គួរបញ្ជាក់ថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ធ្វើឡើងចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ។ សម្រាប់​ខេត្តបាត់ដំបង មានគណបក្សនយោបាយចំនួន១០ បាន​ចុះឈ្មោះប្រកួត​ប្រជែង​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥នេះ ចំណែកការិយាល័យបោះឆ្នោតមានចំនួន ១៦៨៥ លើ១០៣ឃុំ-សង្កាត់ ។ ចំពោះប្រជាពលរដ្ឋមានអាយុចាប់ពី១៨ឆ្នាំឡើង ដែល​បាន​ចុះ​ឈ្មោះបោះឆ្នោ​ត​មា​នជាង ៧៣ម៉ឺននាក់ ៕ អត្ថបទ៖ នឿត សុភក្ត្រា

Click to comment

Leave a Reply

Your email address will not be published.

Facebook