Connect with us

ព័ត៌មានទាន់ហេតុការណ៍

មេបញ្ជាការ​យោធា​អ៊ុយ​ក្រែ​ន​បញ្ជាក់​ថា ប្រតិបត្តិការ​នៅ​ទីក្រុង Mariupol បាន​បញ្ចប់​

 

Soeun 21 May 2022  វ៉ាស៊ីនតោន៖     មន្ត្រី​មន្ទីរ​បញ្ចកោណ​បាន​និយាយ​ថា មេបញ្ជាការ​យោធា​អ៊ុយ​ក្រែ​ន​បាន​បញ្ជាក់​ថា ប្រតិបត្តិការ​យោធា​នៅ​ទីក្រុង     Mariupol     បាន​បញ្ចប់ ខណៈ​ដែល​រុស្ស៊ី​អះ​អាង​ថា​បាន​គ្រប់គ្រង​ទីក្រុង​នេះ​ទាំងស្រុង​។ ​

​អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោណ    ​លោក John Kirby     បាន​ថ្លែង​ទៅកាន់​អ្នកយកព័ត៌មាន​ថា          លោក​នឹង​មិន​ជំទាស់​ទៅ​នឹង​ការវាយតម្លៃ​របស់​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​ចំពោះ​ទីក្រុង    Mariupol នោះ​ទេ​។ ពួកគេ​បាន​និយាយ​ជា​សាធារណៈ​ថា បេសកកម្ម​ប្រយុទ្ធ​របស់​ពួកគេ​បាន​បញ្ចប់​នៅ​ទីនោះ​។ ​រុស្ស៊ី​បាន​អះអាង​ថា​បាន​ដណ្តើម​យក​ទីក្រុង Mariupol កាលពី​ថ្ងៃ​សុក្រ ជា​អ្វី​ដែល​នឹង​ក្លាយ​ជា​ជ័យ​ជម្នះ​ធំ​បំផុត​របស់​ខ្លួននៅ​ក្នុង​សង្គ្រាម​ជាមួយ​អ៊ុយ​ក្រែ​ន បន្ទាប់ពី​ការឡោមព័ទ្ធ​រយៈពេល​ជិត​បី​ខែ។​ ​ទន្ទឹម​នឹង​នេះ សហរដ្ឋអាមេរិក                     ​បាន​ប្រកាស​ពី​ការ​បញ្ជូន​សម្ភារៈ​យោធា​មានតម្លៃ​ 100​លាន​ដុល្លារ​ទៅ​ឲ្យ​ប្រទេស​អ៊ុយ​ក្រែ​ន ដាច់ដោយឡែក​ពី​ការ​ទទួល​បាន​ពី​ជំនួយ 40ពាន់​លាន​ដុល្លារ             ​ដែល​ត្រូវ​បាន​អនុម័ត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដោយ​សភា​សហរដ្ឋអាមេរិក​។​

​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ Tass បាន​រាយការណ៍​ថា នៅ​ក្នុង​ការវិវឌ្ឍន៍​ផ្សេងទៀតឧបនាយករដ្ឋមន្ត្រីរុស្ស៊ី​លោក Yuri Borisov នា​ពេល​ថ្មីៗ​នេះ​បាន​និយាយ​ថា       រុស្ស៊ី​បាន​ចាប់ផ្តើម​ប្រើ​អាវុធ​ឡាស៊ែរ​គំរូ​ថ្មី​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ដែល​មាន​សមត្ថភាព​វាយប្រហារ​គោលដៅ​ចម្ងាយ 5គីឡូម៉ែត្រ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook