Connect with us

កងកម្លាំងប្រដាប់អាវុធ

ខេត្តកំពង់ឆ្នាំង ប្រារព្ធទិវាជាតិ នៃការចងចាំ ២០ ឧសភា នៅវត្តមង្គលបញ្ញា ហៅវត្តជ្រៃបាក់

កំពង់ឆ្នាំង៖ ទិវាជាតិ នៃចងចាំ ២០ឧសភា ត្រូវបានរដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រារព្ធធ្វើឡើង នៅវត្តមង្គលបញ្ញា ក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ នាព្រឹកថ្ងៃទី២០ ខែឧសភាឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងលោកជំទាវកែច័ន្ទមុនីអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និង ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុម

ប្រឹក្សាខេត្ត  ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវលោក លោកស្រី ជាអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ កម្មករកម្មការិនី និង បងប្អូនប្រជាពលរដ្ឋជាច្រើនផងដែរ ។

នៅក្នុងឱកាសនោះឯកឧត្តមស៊ុនសុវណ្ណរិទ្ធអភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត បានថ្លែងថាថ្ងៃ ២០ឧសភា គឺជាទិវាជាតិនៃការចងចាំ និង រំលឹកឡើងវិញដល់វិញ្ញាណក្ខន្ធបងប្អូន ជនរួមជាតិខ្មែរយើងជាច្រើនលាននាក់ ដែលបានបាត់បង់

ជីវិតក្រោមទារុណកម្មយ៉ាងឃោរឃៅព្រៃផ្សៃពីពួកពេជ្ឈឃាតអាវខ្មៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍រយៈពេល៣ឆ្នាំ៨ខែ២០ថ្ងៃព្រមទាំងជនស្នេហាជាតិដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិកម្ពុជា ។

ឯកឧត្តម បានបញ្ជាក់ទៀតថា ក្រោយថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ របបប្រល័យពូជសាសន៍ត្រូវបានដួលរលំក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជំរុញអនុវត្តនូវយុទ្ធសាស្ត្រចតុកោណ ដែលធ្វើឱ្យ ប្រទេស កម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យរហូតដល់បច្ចុប្បន្ន ។

ឯកឧត្តម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលដល់អាយុបោះឆ្នោត ត្រូវទៅចូលរួមបោះឆ្នោត ឱ្យបានគ្រប់ៗគ្នា ដោយត្រៀមឯកសារមួយចំនួន ដែលត្រូវយកទៅចូលរួមធ្វើការបោះឆ្នោតដូចជា បណ្ណព័ត៌មានបោះឆ្នោត និង អត្តសញ្ញាណបណ្ណប្រជាពលរដ្ឋ ។

ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង និង អ្នកចូលរួម បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ និង រាប់បាតប្រគេន ព្រះសង្ឃ ឧទ្ទិសកុសលជូនដល់បងប្អូនជនរួមជាតិ ដែលបានបាត់បង់ជីវិត ក្រោមទារុណកម្មយ៉ាង ឃោរឃៅព្រៃផ្សៃពីពួកពេជ្ឈឃាតអាវខ្មៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍រយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ព្រមទាំងជនស្នេហាជាតិ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិកម្ពុជា ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook