Connect with us

កងកម្លាំងប្រដាប់អាវុធ

ថៃ U23 ឈ្នះឥណ្ឌូនេស៊ី U23 ឡើងផ្ដាច់ព្រ័ត្រស៊ីហ្គេម

ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៃវិញ្ញាសារបាល់ទាត់បុរស អាយុក្រោម២៣ឆ្នាំ ក្នុងព្រឹត្ដិការណ៍ស៊ីហ្គេម បានរកឃើញក្រុម២ឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រហើយ ពោលគឺក្រុមម្ចាស់ផ្ទះវៀតណាម និងក្រុមថៃ។

ថៃ បានយកឈ្នះឥណ្ឌូនេស៊ីយ៉ាងប្រផិតប្រផើយ ដោយលទ្ធផល ១-០ ខណៈ១គ្រាប់នោះរកបានដោយការទាត់បញ្ចូលទីជើងស្ដាំពេញទំហឹងពីសំណាក់កីឡាករ Pomphan នៅនាទីទី៩៥ នៃម៉ោងបន្ថែម១៥នាទី ២ដង។

យ៉ាងណាក្ដី នៅនាទីទី១២០ ពោលគឺខិតជិតចប់ការប្រកួតទៅហើយនោះ កីឡាករខាងថៃគឺ Weidersjo បានព្យាយាមពាំងបាល់ពីកីឡាករឥណ្ឌូនេស៊ី ស្រាប់តែផ្ទុះការតវ៉ាជាមួយអាជ្ញាកណ្ដាលខែ្សបន្ទាត់ ដែលជាលទ្ធផលអាជ្ញាកណ្ដាលសម្រេ ចផ្ដល់កាតលឿង២ដង ស្មើកាតក្រហមដល់រូបគេតែម្ដង។

រំលងបានបន្ដិច កីឡាករឥណ្ឌូនេស៊ីគឺ Irianto បានទៅបង្កកំហុសទៅលើកីឡាករថៃស្រស់ៗ ធើ្វឲ្យអាជ្ញាកណ្ដាលឲ្យកាតក្រហម ប៉ុន្ដែភ្លាមនោះ ក្រុមកីឡាករទាំងសងខាងក៏បានកើតជាអំពើហិង្សា ជាលទ្ធផលគឺកាតក្រហមទៅលើកីឡាករឥណ្ឌូនេស៊ី ២នាក់ទៀត៕

Click to comment

Leave a Reply

Your email address will not be published.

Facebook