Connect with us

កងកម្លាំងប្រដាប់អាវុធ

រិទ្ធី ប៉ាន់ លះបង់ តំណែង ប្រធាន គណៈវិនិច្ឆ័យ វីដេអូខ្លី TikTok នៅ ក្រុងកាន តែ នៅ តែ អបអរ ជ័យលាភី ឆ្នើម

ផលិតករ ខ្មែរ- បារាំង លោក រិទ្ធី ប៉ាន់ ក្នុង វត្តមាន ចូលរួម មហោស្រពភាពយន្ត ក្រុងកាន កាលពីឆ្នាំ ២០១៩ ។

ក្រុង កាន: អ្នក មិន ចាំបាច់ ត្រូវ មាន លុយ រាប់ លាន ដុល្លារ និង សិទ្ធិ ចែកចាយ កុន  ក្នុង ការ ឈ្នះ ពាន រង្វាន់ ពី មហោស្រព ភាពយន្ត ក្រុង កាន ទេ។ ត្រឹមតែ ទូរស័ព្ទ ដៃ  និង ភាព ច្នៃប្រឌិត  គឺ គ្រប់គ្រាន់ ហើយ ។

មហោស្រព ភាពយន្ត ដ៏ ចំណាស់ ដែល  ឈាន ដល់ ឆ្នាំ ទី៧៥ បាន នាំ តារា  TikTok ល្បីៗ ទៅ កាន់ កម្រាល ព្រំ ក្រហម ក្រោម ការ ឧបត្ថម្ភ ពី TikTok ផ្ទាល់ សម្រាប់ ការ ផ្ដល់ ពាន រង្វាន់ ដល់ ភាពយន្ត ខ្លី ដ៏ ល្អ បំផុត។

សមាជិក គណៈវិនិច្ឆ័យ  Camille Ducellier ជា អ្នក ដឹកនាំ រឿង ជនជាតិ បារាំង បាន ប្រាប់ ទស្សនិកជន ថា៖ «អ្នក  ប្រហែល គិត ថា ៣ នាទី  គឺ ខ្លី ប៉ុន្តែ  យើង ពិត ជា ព្យាយាម វាយ តម្លៃ ស្នាដៃ ទាំង នោះ ដូចទៅ នឹង ការ ផលិតកុន រយៈ ពេល  ១២០ នាទី  ដែរ»។

ជយលាភី  ត្រូវ បាន ចែក រំលែក រវាង ជនជាតិ ជប៉ុន Mabuta Motoki ដែល  ធ្វើ  វីដេអូ ខ្លី ពី ចម្លាក់ ឈើ ប្រពៃណី និង ជនជាតិ ស្លូវ៉េនី Matej Rimanic ជា វីដេអូ កំប្លែង ខ្លី គ្មាន សំឡេង។

យ៉ាងណា មិញ ការ ប្រគល់ ពាន រង្វាន់ វីដេអូ ខ្លី ក្នុង ឆ្នាំ ដំបូង បង្អស់ នេះ ពុំ ដំណើរការ រលូន ទេ។ ប្រធាន គណៈវិនិច្ឆ័យ ផលិតករ ខ្មែរ -បារាំង   លោក រិទ្ធី ប៉ាន់  បាន ប្រកាស លាលែង  មុន ថ្ងៃ  ប្រគល់ ពាន រង្វាន់ ក្រោម ហេតុផល ថា TikTok ប្រើ ឥទ្ធិពល ក្នុង ការ  សម្រេច  វាយ តម្លៃ ជ្រើសរើស ជយលាភី ។

លោក បាន ប្រាប់ វេបសាយ The Hollywood Reporter ថា វីដេអូ ខ្លី ដែល ក្រុម គណៈវិនិច្ឆ័យ   និង សុទ្ធសឹង តែ ជា អ្នក ជំនាញ បាន ជ្រើសរើស មិន ស្រប នឹង ជំហរ ពី ខាង    TikTok ហើយ   ចុង ក្រោយ  ក្រុមហ៊ុន  បាន  លើក ហេតុផល  ថា វីដេអូ ខ្លី ត្រូវ ជាប់ ជយលាភី នោះ បែរ ជា ខុស នឹង  លក្ខន្តិកៈ របស់ បណ្ដាញ សង្គម វីដេអូ ខ្លី មួយ នេះ។

លោក រិទ្ធី ប៉ាន់ ក៏ បាន សម្រេច ចិត្ត លាលែង ពី តំណែង ជា ប្រធាន ក្រុម គណៈវិនិច្ឆ័យ ក្រោម ហេតុផល ពុំ មាន ឯករាជភាព ក្នុង ការ សម្រេច ចិត្ត។

ប៉ុន្តែ  ទីបំផុត ភាពយន្ត ដំបូង  ដែល គណៈវិនិច្ឆ័យ ផ្ដល់ ជយលាភី នោះ ត្រូវ បាន TikTok ទទួល ស្គាល់ ឡើង វិញ   ហើយ លោក រិទ្ធី ប៉ាន់  បាន ប្រាប់ ទីភ្នាក់ងារ  បារាំង AFP ថា៖ «TikTok បាន ធ្វើ ការ ផ្លាស់ប្ដូរ និង ប្រគល់ ឯករាជភាព មក ឱ្យ យើង វិញ»។

លោក រិទ្ធី   ប៉ាន់ បាន បង្ហាញ អារម្មណ៍ វិជ្ជមាន ពេល លោក ណែនាំ ពី ពាន រង្វាន់ នេះ ដោយ លោក បាន ប្រាប់  ទស្សនិកជន ថា វា ពិត ជា អស្ចារ្យ ណាស់ ក្នុង ការ ទទួល បាន នូវ អារម្មណ៍ ថាមពល ពី ភាពយន្ត ខ្លីៗ ដែល គណៈវិនិច្ឆ័យ បាន ពិនិត្យ ទស្សនា។

ផលិតករ ខ្មែរ- បារាំង  ដែល ឈ្នះ ពាន រង្វាន់ អន្តរជាតិ ជា ច្រើន នេះ  បាន សម្ដែង ចំណាប់ អារម្មណ៍ ថា៖ «មាន ភាពយន្ត ខ្លះ រយៈពេល ត្រឹម តែ  ១ នាទី  តែ វា ស្អាត ល្អ លន្លង់លន្លោច ដូច កំណាព្យ និង រៀបរាប់  អ្វីៗ គ្រប់ យ៉ាង តាំង ពី  ជីវិត ដ៏ លំបាកលំបិន  ប្រធានបទ  ប្រពៃណី  ភាព កំប្លុកកំប្លែង ការ ឈឺ ចាប់ និង ក្ដីស្រឡាញ់។ វា ពិត ជា  មិន ងាយ ស្រួល ទេ  ក្នុង ការ ធ្វើ ភាពយន្ត តែ ម្ដង  និង ត្រឹមតែ  ១ នាទី នោះ »៕

Click to comment

Leave a Reply

Your email address will not be published.

Facebook