Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុនម៉ាណែត ឧបត្ថម្ភសម្ភារ គ្រឿងអេឡិចត្រូនិច និងថវិកាមួយចំនួន ជូនដល់លេខាធិការដ្ឋានក្រុមការងារកែទម្រង់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

(ភ្នំពេញ)៖​ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ បានបន្តឧបត្ថម្ភ គ្រឿងអេឡិចត្រូនិច និងថាវិកាចំនួន៥លានរៀល ជូនដល់ លេខាធិការដ្ឋានក្រុមការងារកែទម្រង់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីប្រើប្រាស់បម្រើដល់កិច្ចការងារប្រចាំថ្ងៃរបស់អង្គភាព។

សូមបញ្ជាក់ថា ការឧបត្ថម្ភថវិកា និងគ្រឿងអេឡិចត្រូនិច ជូនដល់លេខាធិការដ្ឋានក្រុមការងារកែទម្រង់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅពេលនេះរួមមាន កុំព្យូទ័រលើតុ ចំនួន០១គ្រឿង ម៉ាស៊ីនព្រីនធ័រ ចំនួន០១គ្រឿង ម៉ាស៊ីនហ្វូតូកូពី ចំនួន០១គ្រឿង និងថវិកាចំនួន៥លានរៀល។

ពិធីប្រគល់-ទទួល ត្រូវបានប្រារព្ធធ្វើឡើង ដោយមានការអញ្ជើញចូលរួមពីតំណាង លេខាធិការដ្ឋានក្រុមការងារកែទម្រង់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងអនុសេនីយ៍ឯក វ៉ាំង សុភា ក្រុមការងារជំនួយការ មេបញ្ជាការកងទ័ពជើងគោក ព្រមទាំងនាយទាហានមួយចំនួនទៀតផងដែរ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook