Connect with us

ព័ត៌មានជាតិ

ជនអនាមិក បានយកឈ្មោះ និងរូបរបស់ លោក សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ទៅបង្កើតគណនីតេលេក្រាម (Telegram)

ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ សូមធ្វើការគាំទ្រចំពោះសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិដែលបានជូនដំណឹងដល់សាធារណជន ដូចតទៅ៖

នៅក្នុងពេលប៉ុន្មានម៉ោងមុននេះ មានជនអនាមិក បានយកឈ្មោះ និង រូប របស់ លោក សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ទៅបង្កើតគណនីតេលេក្រាម (Telegram) ហើយបានប្រើគណនីតេលេក្រាមផ្ញើសារដែលមានតំណភ្ជាប់ (Link) ទៅអង្គភាពជាតិ និង ទៅសាធារណជនជាច្រើននាក់ ដែលតំណភ្ជាប់នោះអាចលួចយកព័ត៌មាន ឬ ចម្លងមេរោគ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមជម្រាបថា គណនីតេលេក្រាមនេះ មិនមែនជាគណនីពិតនោះទេ ហើយនាយកដ្ឋានសូមអំពាវនាវដល់អង្គភាពជាតិដែលពាក់ព័ន្ធ និង សាធារណជនកុំឱ្យចុចទទួល (accept) សារ ឬ ចុចលើតំណភ្ជាប់នោះ។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កំពុងតែត្រៀមខ្លួនដើម្បីសហការជាមួយនឹងស្ថាប័នផ្សេងៗទៀតក្នុងការចាត់វិធានការតាមផ្លូវច្បាប់។

អាស្រ័យដូចបានជម្រាបខាងលើសូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន។ សូមអរគុណ! ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook