Connect with us

ព័ត៌មានទាន់ហេតុការណ៍

អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ៖ ក្រុម​ពាណិជ្ជកម្ម​ដឹកនាំ​ដោយ​អាម៉េរិក​មានបំណង​ដាក់​ចិន​ឱ្យ​នៅ​ឯកោ ហើយ​តំបន់​នឹង​មិន​រីកចម្រើន​ទៅ​មុខ​ទេ​

Soeun 28 May 2022៖ អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក មហា​ធៀ មហា​ម៉ាត់ កាលពី​ថ្ងៃ​សុក្រ​ទី​២៧​ឧសភា​បាន​រិះគន់​ក្រុម​សេដ្ឋកិច្ច​ថ្មី​ដឹកនាំ​ដោយ​សហរដ្ឋ​អាម៉េរិក ដោយ​និយាយថា           វា​មាន​គោលបំណង​ដាក់​ចិន​ឱ្យ​នៅ​ឯកោ ហើយ​នឹង​មិន​ផ្តល់​ផលប្រយោជន៍​ដល់​កំណើន​សេដ្ឋកិច្ច​ក្នុង​តំបន់​ដោយ​គ្មាន​ទីក្រុង​ប៉េកាំង​នោះទេ​។​
​ប្រធានាធិបតី​អាម៉េរិក ចូ បៃ​ដិន បាន​ដាក់​ចេញ​ក្របខ័ណ្ឌ​សេដ្ឋកិច្ច​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ដែល​មាន​ការចូលរួម​ពី​ប្រទេស​ចំនួន ១៣​ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ជប៉ុន​កាលពីដើម​សប្តាហ៍​នេះ​។     លោក​បាន​និយាយថា វា​នឹង​ជួយ​ឱ្យ​សហរដ្ឋ​អាម៉េរិក​ធ្វើការ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​បណ្តា​ប្រទេស​អាស៊ី​ក្នុង​វិស័យ​នានា      រួម​ទាំង​ខ្សែ​សង្វាក់​ផ្គត់ផ្គង់ ពាណិជ្ជកម្ម​ឌីជីថល ថាមពល​ស្អាត​និង​ការប្រឆាំង​អំពើ​​ពុករលួយ​។​

​លោក​មហា​ធៀ​បាន​និយាយ​នៅក្នុង​សន្និសីទ​អន្តរជាតិ​មួយ​នៅ​ទីក្រុង​តូ​ក្យូ​ថា “​សហរដ្ឋ​អាម៉េរិក​តែងតែ​ចង់​ប្រើ​ក្រុម​ប្រទេស​បែប​នេះ​ដើម្បី​ដាក់​ចិន​ឱ្យ​នៅ​ឯកោ​។ ប្រទេស​ជាច្រើន​ទទួល​ស្គាល់​ថា​នេះ​មិនមែន​​ជា​ក្រុម​សេដ្ឋកិច្ច​ទេ  ប៉ុន្តែ​វា​ពិត​ណាស់​ជា​ក្រុម​នយោបាយ​”​។​

​ប្រទេស​ហត្ថលេខី​រួមមាន    អូស្ត្រាលី    ព្រុយ​ណេ    ឥណ្ឌា    ឥណ្ឌូនេស៊ី   ជប៉ុន ម៉ាឡេស៊ី នូវែ​លសេ​ឡង់ ហ្វីលីពីន សិង្ហ​បុរី កូរ៉េខាងត្បូង ថៃ សហរដ្ឋ​អាម៉េរិក និង​វៀតណាម​។ ពួកគេ​រួម​គ្នា​តំណាងឱ្យ    ៤០​ភាគរយ​នៃ​ផ​លិ​​ត​ផល​ក្នុងស្រុក​សរុប​របស់​ពិភពលោក​។​

​លោក​មហា​ធៀ​បាន​និយាយ​អំពី​ប្រទេស​ដែល​ស្ថិត​ក្នុង​ក្រុម​នេះ​ថា “​នេះ​មិន​ល្អ​ទេ​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ពួកគេ​។ យើង​មិន​ចង់​ឃើញ​ភាព​តានតឹង ជម្លោះ​ណាមួយ​ជាមួយ​ចិន​ទេ​ហើយ​យើង​​សង្ឃឹមថា   សហរដ្ឋ​អាម៉េរិក​នឹង​ដឹង​ថា​ចិន​ក៏​នៅ​ទីនោះ​ដែរ ចិន​មិន​រលាយ​ទៅ​ណា​ឡើយ ហើយ​យើង​ត្រូវ​តែ​រស់នៅ​ជាមួយ​ចិន     ដែល​ឥឡូវនេះ​មាន​ស្តុកស្តម្ភ​ជាង​ប្រទេស​ភាគច្រើន​ក្នុង​ពិភពលោក​”៕

​លោក​មហាធៀ​ឆ្លើយ​សំណួរ​ក្នុង​សន្និសីទ “​អនាគត​អាស៊ី​” ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន Nikkei Inc. ក្នុង​ទីក្រុង​តូ​ក្យូ​កាលពី​ថ្ងៃទី​២៧ ឧសភា ឆ្នាំ​២០២២

Click to comment

Leave a Reply

Your email address will not be published.

Facebook