Connect with us

ព័ត៌មានទាន់ហេតុការណ៍

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចោទប្រកាន់​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​ថា សាប​ព្រួស​ព័ត៌មាន​ក្លែងក្លាយ​ស្តី​អំពី​ចិន​

Soeun 28 May 2022 េប៉កាំង ៖   រដ្ឋាភិបាល​ចិន​កាលពី​ថ្ងៃ​សុក្រ​ទី​២៧​ឧសភា​បាន​ចោទប្រកាន់​អ្នកការទូត​កំពូល​អាម៉េរិក​ថា​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ដោយសារ​តែ​ហៅ​ចិន​ថា   ​ជា​«​ការ​ប្រឈម​ធ្ងន់ធ្ងរ​បំផុត​​សំរាប់​រយៈពេល​វែង​ចំពោះ​សណ្តាប់ធ្នាប់​អន្តរជាតិ​»និង​បាន​ផ្តល់​ការ​មន្ទិល​អំពី​ភាពស្មោះត្រង់​របស់​អាម៉េរិក​ដែល​ថា​ខ្លួន​ចង់​បញ្ជៀ​ស​ជម្លោះ​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក វ៉ាង វិន​ប៊ីន​(Wang Wenbin)​ក៏​បាន​អំពាវនាវ​អោយ​អាម៉េរិក​បោះបង់​ចោល​មហិច្ឆតា​ទប់​មិន​អោយ​ចិន​ងើប​រួច     និង​បញ្ឈប់​ការប្រើ​ពាក្យ​សម្តី​ព្រមទាំង​អំពើ​​ណា​ដែល​នាំ​ដ​ល់​ការបំផ្លាញ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​។​

                                                 ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក វ៉ាង វិន​ប៊ីន​

​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​លោក អ៊ែន​ថូ​នី ប្លីង​កិន ក្នុង​ការថ្លែងសុន្ទរកថា​៤៥​នាទី​ស្តីពី​គោលនយោបាយ​របស់​រដ្ឋ​ការបៃ​ដិនកា​លពី​ថ្ងៃ​ព្រហស្បតិ៍ បាន​និយាយថា ចិន​បាន​ធ្វើអោយ​ខូច​សណ្តាប់ធ្នាប់​សកលលោក​​ដែល​ជួយ​អោយ​ខ្លួន​រីកចំរើន​មានបាន​និង​ក្លាយជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ទី​ពីរ​លើ​លោក​។​

​លោក​បាន​បន្ថែមថា រដ្ឋការ​លោកបៃ​ដិ​ននឹង​            «​រៀបចំ​បរិយាកាស​យុទ្ធសាស្ត្រ​ជុំវិញ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដើម្បី​ជំរុញ​ទស្សនវិស័យ​របស់​យើង​សំរាប់​ប្រព័ន្ធ​អន្តរជាតិ​បើក​ចំហ​និង​រួម​បញ្ចូល​គ្នា​មួយ​»​។​បើតាម​​មន្ត្រីការទូត​កំពូល​រូបនេះ ក្រុមមន្ត្រី​«​ផ្ទះ​ចិន​»​ថ្មី​មួយ​នឹង​ត្រូវ​បង្កើតឡើង​នៅ​ក្នុង​ក្រសួងការបរទេស​អាម៉េរិក​ដើម្បី​សម្របសម្រួល​និង​អនុវត្ត​គោលនយោបាយ​អាម៉េរិក​ស្តី​អំពី​ចិន​។​

​លោក​ប្លីង​កិន ក៏​បាន​កត់សំគាល់ថា គណបក្ស​កុំម្មុយនីស្ត​ចិន​«​កាន់តែ​ជិះជាន់​សង្កត់សង្កិន​នៅក្នុង​ស្រុក​និង​កាន់តែ​គឃ្លើន​នៅ​បរទេស​» ឧទាហរណ៍​ក្នុងចំណោម​ការ​សម្លុត​គំរាម​ផ្សេងៗ រដ្ឋាភិបាល​ក្រុង​​ប៉េកាំ​ង​បាន​និង​កំពុង​ព្យាយាម​កាត់​ផ្តាច់ទំនាក់ទំនង​របស់​កោះ​តៃវ៉ាន់​ជាមួយ​ប្រទេស​ផ្សេងៗ​នៅ​ជុំវិញ​ពិភពលោក និង​រារាំង​មិន​អោយ​តៃវ៉ាន់​ចូលរួម​ក្នុង​អង្គការ​អន្តរជាតិ​នានា។​

​លោក​វ៉ាង បាន​ត​តប​កាលពី​ថ្ងៃ​សុក្រ​ថា ការហៅ​ចិន​ជា​«​ការ​ប្រឈម​ធ្ងន់ធ្ងរ​បំផុត​សំរាប់​ពេល​យូរអង្វែង​ចំពោះ​សណ្តាប់ធ្នាប់​អន្តរជាតិ​»​ជា​ឧទាហរណ៍​ច្បាស់​មួយ​នៃ​យុទ្ធនាការ​មួលបង្កាច់​របស់​អាម៉េរិក​ប្រ​​ឆាំង​នឹង​គូរ​ប្រជែង​ធំ​បំផុត​របស់​ខ្លួន​។​

​បើ​តាម​អ្នកនាំពាក្យ​រូបនេះ   ចិន​បាន​និង​កំពុង​ជំរុញ​ព្រមទាំង​ប្រកាន់ខ្ជាប់​ធម្មនុញ្ញ​របស់​អង្គការសហប្រជាជាតិ​ដើម្បី​«​ការពារ​សណ្តាប់ធ្នាប់​អន្តរជាតិ​»    នៅពេល​អាម៉េរិក​ខ្លួនឯង​កំពុងធ្វើការ​ជាមួយប្រ​​ទេស​ខ្លះ​ដើម្បី​បង្កើត​ប្រព័ន្ធ​ដែល​ធានា​អនុត្តរភាព​របស់​អាម៉េរិក ។​ឧទាហរណ៍​មួយ​គឺ ក្រប​ខណ្ឌ​សេដ្ឋកិច្ច​ឥណ្ឌូ​ប៉ាស៊ីហ្វិក ដែល​ប្រធានាធិបតី​អាម៉េរិក​បាន​បញ្ចេញ​នៅ​ទីក្រុង​តូ​ក្យូ​កាលពី​ថ្ងៃ​ចន្ទ គឺដើម្បី​ទុក​​អោយ​ចិន​នៅ​ឯកោ​។​

​លោក​វ៉ាង​បាន​និយាយទៀតថា     «​ក្រុម​តូចៗ​ដែល​អាម៉េរិក​បង្កើតឡើង​វា​ផ្ទុយ​ពី​សម្តី​របស់​ប្លីង​កិន​ដែល​ថា​អាម៉េរិក​មិន​មាន​បំណង​ទប់​មិន​អោយ​ចិន​រីកចំរើន​។​យើ​ង​រង់ចាំ​មើល​ថា​តើ​អាម៉េរិក​ពិតជា​មាន​​បំណង​រួមរស់​ជាមួយ​ចិន​ដែរ​ឬ​ទេ​ឬ​ក៏ស្វះស្វែង​រារាំង​ទប់ស្កាត់​ចិន​មិន​អោយ​ដើរ​តួនាទី​ជា​មហាអំណាច​ពិភពលោក​មួយ​»​។​

​លោក​បាន​បន្ថែមថា អាម៉េរិក​ក៏​បន្ត​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ចិន ដូចជា​តៃវ៉ាន់ ស៊ីន​ជាំ​ង ហុងកុង​និង​ទី​បេតិ៍ ហើយ​តំបន់​ទាំងនេះ​ចិន​គ្មាន​ពេល​នឹង​សម្របសម្រួល​ឬ​ធ្វើ​សម្បទាន​ឡើយ​។​អាម៉េរិក​គួរ​​ដើរ​តាម​បទដ្ឋាន​គ្រឹះ​នៃ​ទំនាក់ទំនង​អន្តរ​ជា​តិ ហើយ​ឈប់​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​អំពី​ដែនដី​ទាំងនេះ​៕

​លោក​ប្លីង​កិន កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​អំពាវនាវ​អោយមាន​ការប្រកួតប្រជែង​ស្វាហាប់​ជាមួយ​ចិន ដើម្បី​រក្សា​សណ្តាប់ធ្នាប់​សកលលោក តែ​ថា​អាម៉េរិក​មិន​ស្វះស្វែង​បង្កើត​សង្គ្រាមត្រជាក់​ទេ​

Click to comment

Leave a Reply

Your email address will not be published.

Facebook