ព័ត៌មានជាតិ អ្នកភូមិដែលត្រូវឆ្កែចចកព្រៃខាំ នៅស្រុកបរិបូណ៌ សំណូមពរអាជ្ញាធរស្រុក ខេត្ត និងសប្បុរសជន មេត្តាជួយឧបត្ថម្ភថវិកា សម្រាប់ការចាក់ថ្នាំឆ្កែខាំ Share Tweet Soeun 28 May 2022កំពង់ឆ្នាំងៈ ប្រជាពលរដ្ឋ បួននាក់ ដែលបានរងគ្រោះ ដោយសារឆ្កែចចកព្រៃ មួយក្បាលខាំ កាលពីព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ នៅចំណុចភូមិស្នោរ ឃុំខុនរ៉ង ស្រុកបរិបូណ៌នោះ បានលើកជាសំណូមពរ នៅល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ នេះថា សូមអាជ្ញាធរស្រុក ខេត្ត និងសប្បុរសជន មេត្តាជួយឧបត្ថម្ភថវិកា ដើម្បីបានចាក់ថ្នាំឆ្កែខាំ ជូនពួកគាត់ ដោយអនុគ្រោះផងចុះ ព្រោះគ្រូពេទ្យ តម្រូវឲ្យចាក់ ៥ ដង និងសេវាចាក់ថ្នាំឆ្កែខាំ នៅគ្លីនិកឯកជន ក្នុងស្រុកបរិបូណ៌ តម្លៃក្នុងមួយម្ជុលៗ តម្លៃ ១០ ម៉ឺនរៀល ដែលពួកគាត់ មានការខ្វះខាត។ ទាក់ទងនឹងករណីខាងលើនេះ លោក ទត វិបុល មេភូមិស្នោរ នៅល្ងាចថ្ងៃទី២៧ ខែឧសភានេះ បាននិយាយឲ្យដឹង តាមទូរស័ព្ទថាៈ នៅព្រឹកថ្ងៃទី២៤ ខែឧសភា មានសត្វចចកព្រៃមួយក្បាល បានរត់ចូលភូមិ ហើយបានដេញខាំប្រជាពលរដ្ឋ ក្នុងភូមិ បណ្ដាលឱ្យរងរបួស បួននាក់ គឺៈ ១ ឈ្មោះ យោត សាឯម អាយុ ២៧ ឆ្នាំ ភេទស្រី ជាកម្មកររោងចក្រ របួសជើង និងដៃ , ២. ឈ្មោះ បិល សុចិន អាយុ៣២ ឆ្នាំ ភេទស្រី របួសដៃ , ៣.ឈ្មោះ ទឿន ចំណាន អាយុ ១៧ ឆ្នាំ ភេទស្រី ជាកម្មកររោងចក្រ របួសដៃ និង ៤.កុមារា ឈ្មោះ សុច សុវីន អាយុ ១៣ ឆ្នាំ របួសដៃ (ត្រូវឆ្កែចចកខាំ ទាំងដៃ ទាំងជើង និងជ្រុះទូរស័ព្ទ ) ។ ជនរងគ្រោះទាំងបួននាក់ បានឱ្យដឹងថាៈ ការចាក់ថ្នាំឆ្កែខាំនេះ គ្រូពេទ្យគ្លីនិក ឯកជន តម្រូវឲ្យចាក់ ក្នុងម្នាក់ៗ ចំនួន ៥ លើក ដោយក្នុងមួយម្ជុលៗ ថ្លៃ១០ ម៉ឺនរៀល ចំណែកថ្ងៃកំណត់ឲ្យតេចាក់ គឺនៅថ្ងៃទី២៤ , ២៧ និង ៣១ ខែឧសភា , ថ្ងៃទី៧ និងថ្ងៃទី២១ ខែមិថុនា។ ដោយឡែក នៅថ្ងៃទី២៤ និងថ្ងៃទី២៧ នេះ ពួក គាត់បានចាក់ថ្នាំឆ្កែខាំនេះ រួចហើយ ដោយបានខ្ចី ប្រាក់ ពីបងប្អូនអ្នកស្រុកភូមិ ។ ដូច្នេះត្រូវចាក់ ៣ លើកទៀត មិនដឹងថា អាចរកប្រាក់បានចាក់ថ្នាំ នេះដែរ ឬអត់នោះទេ ហេតុនេះ មានតែសំណូមពរដល់ អាជ្ញាធរស្រុក ខេត្ត និងសប្បុរសជន មេត្តាជួយ ឧបត្ថម្ភថវិកា ដោយក្តីអនុគ្រោះផងចុះ៕/V-PC Post Views: 52 Related Topics: Up Next ជិះម៉ូតូនិយាយទូរស័ព្ទត្រូវចោរឆក់ដួលរបួសបីនាក់ Don't Miss រដ្ឋាភិបាលក្រុងប៉េកាំងចោទប្រកាន់រដ្ឋមន្ត្រីការបរទេសអាម៉េរិកថា សាបព្រួសព័ត៌មានក្លែងក្លាយស្តីអំពីចិន Click to comment Leave a Reply Cancel replyYour email address will not be published. Required fields are marked *Comment * Name * Email * Website Save my name, email, and website in this browser for the next time I comment. Latest Trending Videos កងកម្លាំងប្រដាប់អាវុធ2 hours ago You can play free slots without registering ព័ត៌មានកំសាន្ត សិល្បៈ និងតារា5 hours ago រំលែកទុក្ខក្រៀមក្រំ! ពេលនេះតារាស្រី ផាត់ ផាន់ណា បាត់បង់ម្ដាយជារៀងរហូតហើយ ព័ត៌មានទាន់ហេតុការណ៍7 hours ago Johnson ប្តេជ្ញាបន្តអង្គុយជានាយករដ្ឋមន្ត្រី ដោយបញ្ជាឱ្យបណ្តេញលោក Gove ចេញពីគណៈរដ្ឋមន្ត្រី និងរដ្ឋមន្ត្រីផ្សេងទៀត កងកម្លាំងប្រដាប់អាវុធ3 months ago សង្គមស៊ីវិលចិនចូលរួមដោះស្រាយបញ្ហាប្រឈមជីវភាពដល់ប្រជាជនក្រីក្រនៅក្នុងស្រុកបន្ទាយស្រី ព័ត៌មានទាន់ហេតុការណ៍3 months ago ប្រទេសចិននិយាយថា អាម៉េរិកជាអ្នកនាំអាទិ៍អោយផ្ទុះសង្គ្រាមនៅអ៊ុយក្រែន ព័ត៌មានទាន់ហេតុការណ៍2 months ago រមណីយដ្ឋានធម្មជាតិ ទឹកធ្លាក់ថ្មក្រាល មានភ្ញៀវទេសចរ ចូលមកលេងកម្សាន្តយ៉ាងច្រើន ចំរៀងកម្ពុជាសន្តិភាព5 months ago បទ៖ ទំនួញទឹកជំនន់ ច្រៀងដោយលោក ខេវ័ន្ត ចំរៀងកម្ពុជាសន្តិភាព5 months ago បទ កំពតចក្ខុវិស័យទេសចរណ៍ ចំរៀងកម្ពុជាសន្តិភាព1 year ago បទ ៖ កម្ពុជាសន្តិភាព ផលិតដោយ អង្គភាពសារព័ត៌មាន កម្ពុជាសន្តិភាព (Cambodia Peace) Facebook
Soeun 28 May 2022កំពង់ឆ្នាំងៈ ប្រជាពលរដ្ឋ បួននាក់ ដែលបានរងគ្រោះ ដោយសារឆ្កែចចកព្រៃ មួយក្បាលខាំ កាលពីព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ នៅចំណុចភូមិស្នោរ ឃុំខុនរ៉ង ស្រុកបរិបូណ៌នោះ បានលើកជាសំណូមពរ នៅល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ នេះថា សូមអាជ្ញាធរស្រុក ខេត្ត និងសប្បុរសជន មេត្តាជួយឧបត្ថម្ភថវិកា ដើម្បីបានចាក់ថ្នាំឆ្កែខាំ ជូនពួកគាត់ ដោយអនុគ្រោះផងចុះ ព្រោះគ្រូពេទ្យ តម្រូវឲ្យចាក់ ៥ ដង និងសេវាចាក់ថ្នាំឆ្កែខាំ នៅគ្លីនិកឯកជន ក្នុងស្រុកបរិបូណ៌ តម្លៃក្នុងមួយម្ជុលៗ តម្លៃ ១០ ម៉ឺនរៀល ដែលពួកគាត់ មានការខ្វះខាត។ ទាក់ទងនឹងករណីខាងលើនេះ លោក ទត វិបុល មេភូមិស្នោរ នៅល្ងាចថ្ងៃទី២៧ ខែឧសភានេះ បាននិយាយឲ្យដឹង តាមទូរស័ព្ទថាៈ នៅព្រឹកថ្ងៃទី២៤ ខែឧសភា មានសត្វចចកព្រៃមួយក្បាល បានរត់ចូលភូមិ ហើយបានដេញខាំប្រជាពលរដ្ឋ ក្នុងភូមិ បណ្ដាលឱ្យរងរបួស បួននាក់ គឺៈ ១ ឈ្មោះ យោត សាឯម អាយុ ២៧ ឆ្នាំ ភេទស្រី ជាកម្មកររោងចក្រ របួសជើង និងដៃ , ២. ឈ្មោះ បិល សុចិន អាយុ៣២ ឆ្នាំ ភេទស្រី របួសដៃ , ៣.ឈ្មោះ ទឿន ចំណាន អាយុ ១៧ ឆ្នាំ ភេទស្រី ជាកម្មកររោងចក្រ របួសដៃ និង ៤.កុមារា ឈ្មោះ សុច សុវីន អាយុ ១៣ ឆ្នាំ របួសដៃ (ត្រូវឆ្កែចចកខាំ ទាំងដៃ ទាំងជើង និងជ្រុះទូរស័ព្ទ ) ។ ជនរងគ្រោះទាំងបួននាក់ បានឱ្យដឹងថាៈ ការចាក់ថ្នាំឆ្កែខាំនេះ គ្រូពេទ្យគ្លីនិក ឯកជន តម្រូវឲ្យចាក់ ក្នុងម្នាក់ៗ ចំនួន ៥ លើក ដោយក្នុងមួយម្ជុលៗ ថ្លៃ១០ ម៉ឺនរៀល ចំណែកថ្ងៃកំណត់ឲ្យតេចាក់ គឺនៅថ្ងៃទី២៤ , ២៧ និង ៣១ ខែឧសភា , ថ្ងៃទី៧ និងថ្ងៃទី២១ ខែមិថុនា។ ដោយឡែក នៅថ្ងៃទី២៤ និងថ្ងៃទី២៧ នេះ ពួក គាត់បានចាក់ថ្នាំឆ្កែខាំនេះ រួចហើយ ដោយបានខ្ចី ប្រាក់ ពីបងប្អូនអ្នកស្រុកភូមិ ។ ដូច្នេះត្រូវចាក់ ៣ លើកទៀត មិនដឹងថា អាចរកប្រាក់បានចាក់ថ្នាំ នេះដែរ ឬអត់នោះទេ ហេតុនេះ មានតែសំណូមពរដល់ អាជ្ញាធរស្រុក ខេត្ត និងសប្បុរសជន មេត្តាជួយ ឧបត្ថម្ភថវិកា ដោយក្តីអនុគ្រោះផងចុះ៕/V-PC