Connect with us

ព័ត៌មានជាតិ

ជិះ​ម៉ូតូ​និយាយ​ទូរស័ព្ទ​ត្រូវ​ចោរឆក់​ដួល​របួស​បីនាក់​

Soeun 28 May 2022  ​ភ្នំពេញ​:   ស្ត្រី​បីនាក់​រងរបួស​ធ្ងន់​ស្រាល បន្ទាប់ពី​ត្រូវបាន​ជនសង្ស័យ​មួយក្រុម​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​ពេល​កំពុង​ជិះ​ម៉ូតូ         កាល​វេលា​ម៉ោង​៥​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៨ ខែឧសភា ឆ្នាំ ២០២២​ត្រង់ចំណុច​លើ​ស្ពាន​អាកាស ស្ទឹងមានជ័យ ស្ថិតនៅក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ ។​

​នារី​រងគ្រោះ​ជិះ​ម៉ូតូឌុប​គ្នា​ម៉ាក​ហ្ស៊ូ​មើរ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ​១GG ៩៧២៩ ចំណែក​ទូរស័ព្ទ​ដែល​បាត់ទៅ​ម៉ាក iPhone 11Pro Max​។​

​បើតាម​ការរៀបរាប់រ​បស់​ស្ត្រី​រងគ្រោះ​បាន ឱ្យដឹងថា​រូបគាត់​ទាំងបី​នាក់​បាន​ជិះ​ម៉ូតូឌុប​គ្នា​តាម​បណ្ដា​យ​ផ្លូវ​២៧១ ក្នុងទិសដៅ​ពី​ជើង​មក​ត្បូង​ក្នុង​ល្បឿន​ល្មម ជិះ​បណ្តើរ​និយាយ​ទូរស័ព្ទ​បណ្តើរ លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​មួយក្រុម​ជិះ​ម៉ូតូ​មកពី​ក្រោយ ខណៈពេល​នោះ​គ្នា​គាត់​ដែលជា​អ្នក​ឌុប​កំពុងតែ​និយាយ​ទូរស័ព្ទ ក៏ត្រូវ​ជនសង្ស័យ​ឆក់​ទាញ​ទូរស័ព្ទ​របស់​ពួកគាត់​បានសម្រេច បណ្ដាលឱ្យ​ដួល​ម៉ូតូ​បែក​មុខ​បែក​មាត់​រងរបួស​ធ្ងន់​ម្នាក់ និង​រលា​ត់ដៃ ជើង​ពីរ​នាក់​។ ហើយ​ជនសង្ស័យ​បាន​ជិះ​ចុះ​ពីលើ​ស្ពាន​អាកាស​ស្ទឹងមានជ័យ​ឆ្ពោះ​ទៅខាង​ពេទ្យរុស្ស៊ី​បាត់ស្រមោល ភ្លាមៗ​ត្រូវបាន​រថយន្ត​សារ​ម៉ុ​យ​ដឹក​ជនរងគ្រោះ​ទាំងបី​នាក់​ទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​ជីវិត​ផងដែរ​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្ទឹងមានជ័យ​ទី​១ បានមក​យក​ម៉ូតូ​ជនរងគ្រោះ​ទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​រងចាំ​ប្រគល់​ឲ្យ​ជនរងគ្រោះ​នៅពេល​ក្រោយ​៕​

Click to comment

Leave a Reply

Your email address will not be published.

Facebook