Connect with us

ព័ត៌មានជាតិ

រថយន្ត​កុងតឺន័រ និង​ម៉ូតូ​បុក​គ្នា​ស្លាប់​បុរស​ម្នាក់​

Soeun 28 May 2022 ​ភ្នំពេញ​:  បុរស​ម្នាក់​ស្លាប់​ភ្លាមៗ បន្ទាប់ពី​ជិះ​ម៉ូតូ​​មិន​គោរព​ភ្លើងស្តុប​ត្រូវ​រថយន្ត​កុងតឺន័រ​បុក​ចំ​ពីមុខ​អូស​ម៉ូតូ​ជាច្រើន​ម៉ែត្រ    កាល​វេលា​ម៉ោង​១០:៣០​នាទី​យប់​ថ្ងៃ​សុក្រ ទី​២៧ ខែឧសភា ឆ្នាំ​២០២២ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង កែង​និង​ផ្លូវ​៣០​ម៉ែត្រ​ចំណុច​ស្តុ​ប​សេះ​មាស ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពពី​ប្រជាព​រដ្ឋ​ដែល​ឃើញ​ហេតុការណ៍​មុនពេល​កើត​គាត់​ឃើញ​រថយន្ត​កុងតឺន័រ​ក្បាល​ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ ៣B ៥២៤៧                    ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង​ទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន ខណៈ​មក​ចំណុចកើតហេតុ​ខាងលើ​ស្រាប់​តែមាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​ធុន​ធំ ពណ៌​ត្រីអ៊ី លាយ​ខ្មៅ ពាក់​ស្លាក​លេខ​កណ្ដាល ១AM ៧៥២៨ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​៣០​ម៉ែត្រ​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​ដូចគ្នា​មិន​គោរព​ភ្លើងស្តុប​ត្រូវ​រថយន្តបុក ចំ​ពីមុខ​កិន​ចំក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាមៗ ចំណែក​រថយន្ត​មិនបាន​បើក​បន្ថែម​ល្បឿន​អូស​ម៉ូតូ​ជាប់​នៅខាងមុខ​រថយន្ត​ជាច្រើន​ម៉ែត្រ​ទើប​សមត្ថកិច្ច​ឃាត់​បាន​ទាំង​រថយន្ត​ទាំង​តៃកុង​យកទៅ​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​៣ រងចាំ​ប្រគល់​ឲ្យ​ជំនាញ​ក្រុង ចាត់ការ​បន្ត​​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ចរាចរណ៍​ជំនាញ​ក្រុង​ចុះ​វាស់វែង​យក​រថយន្ត និង​ម៉ូតូ​ព្រមទាំង​នាំខ្លួន​តៃកុង​ទៅ​ស្នងកា​រាជធានី​ភ្នំពេញ​រងចាំ​ឲ្យ​ក្រុមហ៊ុន​ចូលខ្លួន​មក​ដោះស្រាយ​គ្នា​តាមផ្លូវ​ច្បាប់​៕​

Click to comment

Leave a Reply

Your email address will not be published.

Facebook