Connect with us

ព័ត៌មានជាតិ

លោក វណ្ណ សុភានោ អគ្គនាយកក្រុមហ៊ុន Rf3 world marketing cambodia Co.Ltd អញ្ជើញដឹកនាំក្រុមការងារទៅកាន់ប្រទេសម៉ាឡេស៊ីដើម្បីចូលរួមកិច្ចប្រជុំ


រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ទី១២រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៣និង៤០នាទី លោកវណ្ណ សុភានោ អគ្គនាយកក្រុមហ៊ុន Rf3 world cambodia co.ltd បានអញ្ជើញដឹកនាំក្រុមការងាររបស់ក្រុមហ៊ុននៃប្រទេសកម្ពុជាទៅចូលរួមកិច្ចប្រជុំធំនៅឯប្រទេសម៉ាឡេសុីរយៈពេល 3ថ្ងៃ។


លោកអគ្គនាយកបានជម្រាបជូនថា ដំណើរទស្សនកិច្ចទៅកាន់ប្រទេសម៉ាឡេស៊ីនេះមានក្រុមការងារដែលអមដំណើរលោកចំនួនបីនាក់ ក្នុងនោះអ្នកគ្រប់គ្រងក្រុមហ៊ុននៃប្រទេសកម្ពុជាចំនួន០១រូប និងតំណាងចែកចាយធំប្រចាំខេត្តបាត់ដំបងនិងខណ្ឌឬស្សីកែវចំនួន ០២រូបទៀត។ គោលបំណងនៃទស្សនកិច្ចនេះគឺដើម្បីចូលរួមប្រជុំជាមួយនាយកក្រុមហ៊ុនធំប្រចាំប្រទេសម៉ាឡេស៊ី និងសាខាក្រុមហ៊ុន rf3 world marketing នៃបណ្ដាលប្រទេសផ្សេងៗទៀតផងដែរ។ ម្យ៉ាងវិញទៀតការប្រជុំនេះមានសារៈសំខាន់ខ្លាំងណាស់ក្នុងការចែករំលែកបទពិសោធន៍និងយុទ្ធសាស្ត្រថ្មីៗនៃបណ្ដាប្រទេសផ្សេងៗដើម្បីយកគន្លឹះសំខាន់ៗមកបណ្ដុះបណ្ដាលសមាជិកនិងតំណាងចែកចាយនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែមានសមត្ថភាពនៅក្នុងការស្វែងរកសមាជិកនិងការពង្រីកទីផ្សាររបស់ខ្លួន។


ជាចុងក្រោយលោកអគ្គនាយក វណ្ណ សុភានោ បានលើកទឹកចិត្តទៅដល់តំណាងចែកចាយនិងសមាជិកដទៃទៀតដែលមិនទាន់មានឱកាសបានទៅចូលរួមនៅប្រទេសម៉ាឡេសុីនេះសូមកុំបាក់ទឹកចិត្តព្រោះឱកាសនៅមានច្រើនទៀតឲ្យតែក្រុមការងារទាំងអស់មានការខិតខំប្រឹងប្រែងសម្រេចនូវគោលដៅរបស់ខ្លួន។ លោកអគ្គនាយកក៏បានអំពាវនាវដល់មហាជនទូទៅដែលចង់មានអាជីវកម្មផ្ទាល់ខ្លួនអាចមកស្វែងរកឱកាសវិនិយោគជាមួយនឹងក្រុមហ៊ុន rf3 world marketing cambodia បាន ដើម្បីធ្វើឱ្យជីវភាពកាន់តែមានភាពល្អប្រសើរជាមុន៕ អត្ថបទដោយ កែវ សារិទ្ធ

Click to comment

Leave a Reply

Your email address will not be published.

Facebook