Connect with us

ព័ត៌មានជាតិ

ដំណាំស្រូវជិត ៦ម៉ឺនហិកតាដែលរង​ប៉ះពាល់ដោយទឹកជំនន់ នាពេលកន្លងមកត្រូវបានស្ដារឡើងវិញ

ភ្នំពេញ៖ ​គិតមកត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ដំណាំស្រូវជិត ៦ម៉ឺនហិកតា ដែលត្រូវរង​ប៉ះពាល់ដោយទឹកជំនន់ នាពេលកន្លងមកត្រូវបានស្ដារឡើងវិញ។ នេះបើតាម​រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ លោក វេង សា​ខុន​ បានឱ្យដឹងនៅថ្ងៃទី១១ ខែធ្នូនេះ។

លោក វេង សាខុន ​បានឲ្យដឹងថា ផលប៉ពាល់ និងខូចខាតទៅលើដំណាំស្រូវរដូវវស្សា ដោយសារគ្រោះ​ទឹកជំ​នន់​ទឹ​​ក​ភ្លៀងនៅចុងរដូវវស្សាឆ្នាំ២០២០នេះ បានប៉ះពាល់ដំណាំស្រូវ ចំនួន១៩ រាជធានី/ខេត្ត ក្នុងនោះ​ផ្ទៃដីដំណាំ​ស្រូ​វ​ដែលបានប៉ះពាល់ដោយទឹកជំនន់ចំនួន ៣០៤,៨២១ហិកតា ស្មើនឹង១០.៩២ភាគរយ​នៃផ្ទៃដីដាំដុះ​ដំណាំ​ស្រូ​វ​រដូវវស្សាសម្រេចបាន (២,៧៩០,៨២៩ ហិកតា) ផ្ទៃដីដំណាំស្រូវដែលសង្គ្រោះបានចំនួន ១៧៩,០៥១ ហិ​ក​តា ស្មើនឹង ៦.៤១ភាគរយ​នៃផ្ទៃដីដាំដុះដំណាំស្រូវរដូវវស្សាសម្រេចបាន។

លោកបន្តថា ផ្ទៃដីដំណាំស្រូវដែលបានខូចខាតទាំងស្រុងចំនួន១២៥,៧៧០ហិកតា ស្មើនឹង៤.៥ភាគរយ​នៃផ្ទៃដី​ដាំ​ដុះ​ដំណាំស្រូ​វរដូវវស្សាសម្រេចបាន ផ្ទៃដីដំណាំស្រូវដែលមានលទ្ធភាពស្តារបានចំនួន៦៤,១៧៩ហិកតា មាន​ខេ​ត្ត​ចំនួន ៤ បានប៉ះពាល់ធ្ងន់ធ្ងរជាងគេ គឺខេត្តពោធិ៍សាត់, ខេត្តបាត់ដំបង, ខេត្តបន្ទាយមានជ័យ និងខេត្ត​កំពង់​ធំ​។

ចំពោះលទ្ធផលនៃការស្តារដំណាំស្រូវ គិតមកត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ គឺមានចំនួន ៥៧,៥៥៧ហិកតា ស្មើ​នឹង ៨៩.៦៨ភាគរយនៃផែនការស្តារឡើងវិញចំនួន ៦៤,១៧៩ ហិកតា ដែលក្នុងនេះរួមមាន ខេត្តពោធិ៍សាត់​ស​ម្រេ​ច​បាន ១៧,៧៧១ហិកតា ស្មើនឹង៩៩.៨១ភាគរយនៃផែនការស្តារឡើងវិញចំនួន ១៧,៨០៤ហិកតា ខេត្ត​បា​ត់​ដំបងសម្រេចបាន ១០,៥០០ហិកតា ស្មើនឹង១០០ភាគរយនៃផែនការស្តារឡើងវិញចំនួន ១០,៥០០ហិកតា ខេត្តប​ន្ទាយ​មានជ័យសម្រេចបាន ១៤,២០៦ហិកតា ស្មើនឹង៧១.១៤ហិកតា នៃផែនការស្តា​រឡើងវិ​ញចំ​នួន ១៩,៩៧០ហិកតា និងខេត្តកំពង់ធំសម្រេចបាន ៨,១២២ហិកតា ស្មើនឹង ៩៨.៤៤ភាគរយ នៃផែនការស្តារ​ឡើង​វិញ​ចំនួន ៨,២៥១ហិកតា។

ដោយឡែកខេត្តចំនួន ១៥ទៀត ដែលទទួលរងការខូចខាតតិចតួច បានខិតខំស្តារសម្រេច​បានពី ៩៨ទៅជាង ១០០​ភាគរយនៃផែនការរួចហើយដែរ លើកលែងតែខេត្តកណ្តាល សម្រេចបានត្រឹមតែ ៧០,១១ភាគរយ​នៃផែន​ការ​​ស្តារឡើងវិញ។

​រីឯ​វិធានការរបស់រាជរដ្ឋាភិបាលក្នុងដំណាក់កាលទឹកជំនន់ បន្ទាប់ពីកម្ពុជា បានជួបប្រទះគ្រោះ​ទឹកជំនន់យ៉ា​ងធ្ងន់​ធ្ងរ នៅដើមខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ ដែលបានបង្កឲ្យមានផល់ប៉ះពាល់ និងខូចខាតដល់ផលិត កម្ម ដំ​ណាំ​ស្រូវ ដំណាំសាកវប្បកម្ម ដំណាំកសិ-ឧស្សាហកម្ម និងសត្វពាហនៈ នៅតាមបណ្តាខេត្តមួយចំនួន ក្នុង​នោះ​ខេ​ត្ត ដែលរងគ្រោះធ្ងន់ធ្ងរជាងគេ គឺខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ពោធិ៍សាត់ និងកំពង់ធំ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook