Connect with us

កងកម្លាំងប្រដាប់អាវុធ

Messi និង Thierry Henry សុទ្ធតែ ជឿជាក់ថា Benzema សម ទទួលបាន ពាន Ballon d’Or ឆ្នាំនេះ

កំពូល កីឡាករ ២ រូប វីរបុរស របស់ Arsenal លោក Thierry Henry និង Lionel Messi សុទ្ធតែ ជឿជាក់ថា ពាន Ballon d’Or ឆ្នាំនេះ នឹង ធ្លាក់ ទៅលើ ដៃ ខ្សែប្រយុទ្ធ របស់ Real Madrid កីឡាករ Karim Benzema ដោយ គ្មានអ្វី សង្ស័យ ។

ភាព ជឿជាក់ បែបនេះ គឺ បន្ទាប់ពី Real Madrid ប្រកួត យកឈ្នះ Liverpool ក្នុង វគ្គ ផ្ដាច់ព្រ័ត្រ Champions League ។ ខណៈ បន្ទាប់ពី ទស្សនាការ ប្រកួត នេះ ចប់ លោក Henry បាន ចុច ឈ្មោះ Benzema ថា នឹង ឈ្នះ ពាន Ballon d’Or នៅ ឆ្នាំនេះ ។

Henry បាន និយាយ ថា « ខ្ញុំ គ្រាន់តែ ចង់ និយាយ ខ្លះទៅ កាន់ កាសែត France Football ឬ អ្នកបោះឆ្នោត ទាំងឡាយ ។ បិទ ការបោះឆ្នោត Benzema នឹង ឈ្នះ វា (Ballon d’Or) ។ »

ដោយឡែក Lionel Messi បាន និយាយ ផង ដែរ ថា « ខ្ញុំ គិតថា គ្មាន អ្វី ងឿងឆ្ងល់ ទេ វា ច្បាស់ ណាស់ ថា Benzema ស្ថិតក្នុង ឆ្នាំ ដ៏ អស្ចារ្យ ហើយ បានបញ្ចប់ ជា មួយនឹង ការ ឈ្នះ ពានរង្វាន់ Champions League ដែល បានរួម ចំណែក ចាប់ពី វគ្គ ១៦ ក្រុម ចុងក្រោយ និង នៅ ក្នុង គ្រប់ការ ប្រកួត ទាំងអស់ ។ ខ្ញុំ គិត ថា មិន មាន អ្វី គួរ ឲ្យ សង្ស័យ ថា  អ្នកណា ឈ្នះ Ballon d’Or នៅ ឆ្នាំ នោះទេ ។ »

Benzema រដូវ កាល នេះ បាន បង្ហាញ សមត្ថភាព លេចធ្លោ ខ្លាំង ជួយ Madrid ឈ្នះ ពាន ធំៗ ដូចជា La Liga និង UCL ។ វ័យ ៣៤ ឆ្នាំ គេ រក បាន ១៥ គ្រាប់ ឲ្យ Madrid ក្នុង យុទ្ធនាការ Champions League រដូវ កាល នេះ ២ គ្រាប់ តិច ជាង កំណត់ត្រា របស់ Cristiano Ronaldo ធ្លាប់ ធ្វើបាន កាលពី រដូវ កាល ២០១៣-១៤ ។ មិនតែប៉ុណ្ណោះ គេ ក៏ ឈរ ជា កីឡាករ រកបាន គ្រាប់ បាល់ ច្រើន ជាង គេ នៅ La Liga រដូវ កាល នេះ មាន ២៧ គ្រាប់ ផងដែរ ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook