Connect with us

ព័ត៌មានកំសាន្ត សិល្បៈ និងតារា

ច​ន​នី ដេប​ឈ្នះក្តី​បរិហាកេរ្តិ៍លើ​អតី​ត​ប្រពន្ធ និង​ទទួលបាន​សំណង​ជំងឺ​ចិត្ត​១៥​លាន​ដុល្លារ តែ​នាង​ហឺត​ក៏​ទទួលបាន​សំណង​វិញ​២​លាន​ដុល្លារ​ដែរ​

Soeun 02 Jun 2022       ៖ គណៈវិនិច្ឆ័យ​នៅ​រដ្ឋ​វើជី​នៀ​កាលពី​ថ្ងៃ​ពុធ​ទី ១ មិថុនា​បាន​សម្រេច​ថា តារា​សម្តែង អាម​បឺ ហឺដ (Amber Heard)​បាន​បង្ខូចកេរ្តិ៍​ឈ្មោះ​អតីត​ស្វាមី ច​ន​នី ដេ​ប (Johnny Depp) នៅក្នុង​ការកាត់ក្តី​រយៈ​ពេល​ប្រាំមួយ​សប្តាហ៍​ដែលមាន​អ្នក​តាមដាន​យ៉ាង​ទូលំទូលាយ ដែល​មាន​ភស្តុតាង​មើលឃើញ​ច្បាស់​និង​បិទបាំង​ក្រាហ្វិក និង​ចម្លើយ​កសិណសាក្សី​ដែល​រៀបរាប់​​លម្អិត​អំពី​ទំនាក់ទំនង​ដ៏​ជូរចត់​របស់​អតីត​គូស្នេហ៍​ហូលីវូដ​នេះ​។​
​គណៈវិនិច្ឆ័យ​ដែលមាន​មនុស្ស​ប្រាំពីរ​នាក់​ក៏​បាន​កាត់ក្តី​គាំទ្រ​ខាង​នាង​ហឺដ​នៅក្នុង​ទិដ្ឋភាព​មួយចំនួន​នៃ​ការប្តឹង​ជំទាស់​របស់​នាង​ប្រឆាំងនឹង​លោក​ដេប​ផងដែរ​។​

​គណៈវិនិច្ឆ័យ​បាន​កាត់​ឱ្យ​លោក​ដេ​បទទួលបាន​សំណង​ជំងឺ​ចិត្ត ១៥ លាន​ដុល្លារ​ពី​នាង​ហឺដ​។ គណៈវិនិច្ឆ័យ​ក៏​កាត់​ឱ្យ​នាង​ហឺដ​ទទួលបាន​សំណង​ជំងឺ​ចិត្ត​ពីរ​លាន​ដុល្លារ​ផងដែរ​។​

​ដេ​ប ជា​តារា​ក្នុង​រឿង Pirates Of The Caribbean អាយុ ៥៨ ឆ្នាំ​បាន​ប្តឹង​នាង​ហឺដ​ទារ ៥០ លាន​ដុល្លារ​ហើយ​បាន​ប្រកែក​តវ៉ា​ថា​នាង​មិន​បាន​បង្ខូច​កេរ្តិ៍ឈ្មោះ​គាត់​នៅពេលដែល​នាង​ហៅ​ខ្លួន​​ឯង​ថា​ជា “​បុគ្គល​សាធារណៈ​ដែល​តំណាងឱ្យ​ការរំលោភបំពាន​ក្នុង​គ្រួសារ​” នៅក្នុង​អត្ថបទ​បញ្ចេញមតិ​នៅ​លើ​កាសែត​មួយ​។​

​នាង​ហឺដ​អាយុ ៣៦ ឆ្នាំ​បាន​ប្តឹង​បក​វិញ​ទាម​សំណង ១០០ លាន​ដុល្លារ ដោយ​និយាយថា ដេ​បបាន​លាប​ពណ៌​នាង នៅពេលដែល​មេធាវី​របស់​គាត់​ហៅ​ការចោទប្រកាន់​របស់​នា​ង​ថា “​បោកប្រាស់​”​។​

​លោក​ដេ​បបាន​បដិសេធថា​មិន​បាន​វាយ​នាង​ហឺដ​ឬ​ស្ត្រី​ណា​ម្នាក់​ឡើយ ហើយ​និយាយ​ថា​រូប​នាង​ទេ​ជា​អ្នក​ប្រើ​ហិង្សា​ក្នុង​ទំនាក់ទំនង​របស់​ពួកគេ​។​

​លោក​ដេប ដែល​មើល​សាលក្រម​ពី​ប្រទេស​អង់គ្លេស បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​ចេញ​ផ្សាយ​ដោយ​អ្នកនាំពាក្យ​ម្នាក់​ថា “​គណៈវិនិច្ឆ័យ​បានផ្តល់​ជីវិត​ឱ្យ​ខ្ញុំ​វិញ​។​ខ្ញុំ​ពិតជា​ដឹងគុណ​ខ្លាំង​​ណាស់​”​។​

​លោក​បាន​បន្ថែមថា “​រឿង​ល្អ​បំផុត​មិន​ទាន់​មកដល់​ទេ ហើយ​ទំព័រ​ថ្មី​មួយ​ទីបំផុត​បាន​ចាប់ផ្តើម​” ដោយ​បញ្ចប់​ជាមួយ​ឃ្លា​ឡាតាំង​ថា “​សេចក្តី​ពិត​មិន​ដែល​វិនាស​សាបសូន្យ​ឡើយ​”៕

                                                                                               ​លោក​ដេប​និងនាង​ហឺដ

Click to comment

Leave a Reply

Your email address will not be published.

Facebook