Connect with us

ព័ត៌មានកំសាន្ត សិល្បៈ និងតារា

ភាគយន្តរឿង “រស់ជាតិអ្នកមានវគ្គ៣ របស់ស្ថានីយ៍ទូរទស្សន៍ PNN ប្រកាសចាក់បញ្ជាំងយ៉ាងអធិកអធម

រូបភាពនិងអត្ថបទដោយ| វង សច្ចៈវិជ្ជា

លោកស្រី ពាន់ ភួងបុប្ផា ផលិតករបានអះអាងថា ក្នុងរឿង”រសជាតិអ្នកមាន វគ្គ៣” នេះ គឺ មានផលវិបាកជាងវគ្គ១ និង វគ្គ២ ក្នុងការផលិត ដោយសារតែការផលិត គឺស្ថិតក្នុង បរិយាកាសកូវីត និង មានតួសម្តែងច្រើន ដែលទាមទាអោយមានការគ្រប់គ្រងខ្ពស់។ លោកស្រីថា ខ្សែរឿងមួយនេះ ប្រសិនបើមិនបានទស្សនា គឺពិតសោកស្តាយ ដោយសារតែ ក្នុងរឿងទាំងមូល គឺលោកស្រីបានបង្ហាញពីសាច់រឿងក្នុងសង្គមស៊ីជម្រៅជាងមុន ហើយ លោកស្រីធានាថា អ្នកទស្សនាភាពយន្តនេះ គឺពិតជាទទួលបានបទពិសោធន៍ច្រើន ក្រោយ ការទស្សនា។ យ៉ាងណាមិញ លោកស្រីថា សាច់រឿងទាំងមូលសុទ្ធតែរឿងប្រឌិតនោះទេ គឺ មិនមែនឆ្លុះបញ្ចាំងពីការពិតរបស់បុគ្គណាណាម្នាក់ឡើយ។

កញ្ញា ទូច បុប្ផា ប្រធានទីផ្សារ PNN បានលើកឡើងថា សាច់រឿងមួយនេះ គឺជោគជ័យ ខ្លាំងសម្រាប់វគ្គ១ និងវគ្គ២ ហើយក្នុងវគ្គ៣ នេះ ក៏កញ្ញាជឿថានឹងជោគជ័យខ្លាំង ក្នុងពេល ចាក់ផ្សាយដូចគ្នា ស្របពេលដែល PNN ក៏បង្កើនការផ្សាយទាំងក្នុង Page និង យូធូប ដែលមានអ្នកទស្សនាកាន់តែច្រើន។ កញ្ញាក៏បង្ហាញពីមោទនភាពផងដែរ ដែលភាពយន្តខ្មែរ នៅ PNN កាន់តែមានការគាំទ្រខ្លាំង ខណៈដែលភាពយន្តមួយនេះ ក៏មានចំណុចខ្លាំង រាប់មិនអស់ដែលពិតជាទាក់ទាញការចាប់អារម្មណ៍ ជាពិសេសគឺការប្រមូលផ្តុំដោយតារាល្បី ៗ និង ស្អាតៗ ច្រើននាក់ នោះតែម្តង។ PNN ក៏នឹងបន្តបង្កើតនូវស្នាដៃល្អៗ ដើម្បី លើកស្ទួយវិស័យភាពយន្តខ្មែរ អោយកាន់តែមានការទទួលស្គាល់ផងដែរ។

Click to comment

Leave a Reply

Your email address will not be published.

Facebook