Connect with us

កងកម្លាំងប្រដាប់អាវុធ

លោក Keisuke Honda ជុំវិញការប្រកួតមិត្តភាពអន្តរជាតិ ជាមួយទីម័រខាងកើត

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតមិត្តភាពអន្តរជាតិ ជាមួយក្រុមជម្រើសជាតិ ទីម័រ ខាង កើត នាល្ងាចថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ ស្អែកនេះ ហើយនេះជាលើកដំបូងក្នុងរយៈពេលជាង២ឆ្នាំ ដែលជម្រើសជាតិកម្ពុជាឈុតធំ មានការប្រកួតក្នុងស្រុកចាប់តាំងពីជម្ងឺកូវីដ-១៩ រាតត្បាតជាសាកល នៅដើមឆ្នាំ២០២០។

មុនការប្រកួតមកដល់ លោក Keisuke Honda អ្នកចាត់ការទូទៅនៃក្រុមជម្រើសជាតិកម្ពុជា បានចូលរួម សន្និ សីទសារព័ត៌មាន និងបានលើកឡើងពីការប្រកួត ត្រៀមសម្រាប់វគ្គជម្រុះ ពានរង្វាន់ជើងឯកអាស៊ី (AFC Asian Cup) ជុំចុងក្រោយ នៅប្រទេសឥណ្ឌា។

លោក Keisuke Honda បាននិយាយក្នុងសន្និសីទសារព័ត៌មានថា៖ «យើងមានការប្រកួតដ៏សំខាន់នៅឥណ្ឌា ហើយការប្រកួតនេះពិតណាស់គឺជាការប្រកួតដើម្បីត្រៀម ប៉ុន្តែយើងត្រូវតែឈ្នះទីម័រពីព្រោះយើងបាន ចាញ់ នៅក្នុងការប្រកួត U-23 កាលពីខែកុម្ភៈ។ ខ្ញុំប្រាកដណាស់ វានឹងក្លាយជាការប្រកួតដ៏ពិបាកពីព្រោះពួក គេជា ក្រុមដ៏ល្អនិងមានកីឡាករមានទេពកោសល្យជាច្រើន។ដូចដែលអ្នកបានដឹងហើយ ពួកគេគឺជាក្រុមដែល មាន បច្ចេកទេសល្អ មាឌមិនធំ ហើយក៏មិនជាខ្ពស់ ប៉ុន្តែពួកគេពិតជាមានជំនាញ។ ដូច្នេះយើង ត្រូវតែយកចិត្តទុក ដាក់ចំណុចខ្លាំងរបស់គេ ហើយនិងឆ្លងកាត់ចំនុចខ្លាំងមួយចំនួន ដើម្បីត្រៀមសម្រាប់ ការប្រកួតដ៏សំខាន់ នៅប្រទេសឥណ្ឌា»។

ជម្រើសជាតិកម្ពុជា តែងតែត្រូវបានអ្នកគាំទ្រលើកឡើងនៅមួយរយៈចុងក្រោយនេះ ជុំវិញការចេញទៅ ប្រកួត នានា ដើម្បីប្រមូលបទពិសោធន៍ដល់កីឡាករ ជាពិសេសកីឡាករក្មេងៗ ដើម្បីស៊ីហ្គេម ឆ្នាំ២០២៣ ខណៈមាន សំណួរចោទសួរថា តើប្រកួតនេះនឹងនៅតែបន្តប្រើប្រាស់ជាបទពិសោធ៍ ឬយ៉ាងណា? អ្នកចាត់ការទូទៅវ័យ ៣៥ឆ្នាំរូបនេះ បានឆ្លើយតបថា៖ «ខ្ញុំគិតថា វាមិនមែនសម្រាប់តែព្រឹត្តិការណ៍នេះទេ អ្វីដែលយើងបានលេង យូរមកហើយ គឺតែងតែដើម្បីឈ្នះ។ យើងចង់ទទួលបានលទ្ធផលដ៏ល្អ។

ប៉ុន្តែជាអកុសលយើងមិនអាចឈ្នះការប្រកួតមួយចំនួន ក្នុងព្រឹត្តិការណ៍ដ៏សំខាន់ៗ។ នៅពេលយើងប្រកួត ខ្ញុំតែងតែចង់ឈ្នះ។ ប៉ុន្តែដូចដែលអ្នកបានដឹង យើងក៏ត្រូវផ្ដល់បទពិសោធន៍ដល់កីឡាករក្មេងៗ ដើម្បីអនាគត កម្ពុជា។ ដូច្នេះ ខ្ញុំត្រូវដាក់គោលដៅ។ ខ្ញុំតែងតែចង់ឈ្នះការប្រកួត ហើយយើងក៏ត្រូវ តែគិតអំពី អនាគត បាល់ ទាត់ កម្ពុជា។ ជាមួយគ្នាផងដែរ វាមិនមែនជារឿងងាយស្រួលនោះទេ។ ប៉ុន្តែយើងត្រូវតែធ្វើ ហើយយើង ធ្វើរឿង ទាំងនេះដូចអ្វីដែលយើងជឿជាក់។ ថ្ងៃស្អែកក៏ដូចគ្នា យើងត្រូវការឈ្នះ ក៏ដូចជាសម្រាប់ការ ប្រកួតនៅឥណ្ឌា ពិតណាស់យើងនឹងព្យាយាមដើម្បីពាន AFC Asian Cup»។

ជុំវិញកីឡាករមានបញ្ហារបួសច្រើននៅឆ្នាំ២០២២ អតីតសមាជិកក្រុមជម្រើសជាតិជប៉ុនរូបនេះ បានសង្គត់ ធ្ងន់ថា៖ «យើងបានជ្រើសរើសកីឡាករជាច្រើន ហើយក៏សោកស្ដាយផងដែរ ឧទាហរណ៍ដូចជា ពិសុទ្ធ (លឹម ពិសុទ្ធ) នៃក្លិបភ្នំពេញក្រោន គេគឺជាកីឡាករដ៏ល្អម្នាក់នៅក្នុងក្រុមរបស់យើង។ វាពិតជាស្ថានភាព អាក្រក់ សម្រាប់ ក្រុម ប៉ុន្តែយើងក៏នៅមានកីឡាករមួយចំនួនផងដែរ ដើម្បីមកបំពេញតំបន់ចន្លោះប្រហោង និងត្រៀម សម្រាប់ការប្រកួតថ្ងៃស្អែក។

ខ្ញុំពិតជាសោកស្ដាយកីឡាករដែលរងរបួស មិនមែនតែពេលនេះទេ កាលពី ស៊ីហ្គេមក៏ដូចគ្នា និងពីមុនៗទៀតដូចគ្នា។ ខ្ញុំមិនភ្ញាក់ផ្អើលក្នុងស្ថានភាពនេះទេ។ ស្ថានភាពពិបាក បែបនេះ ខ្ញុំធ្លាប់ជួបរួចទៅហើយ»។សូមបញ្ជាក់ថា ការប្រកួតរវាង កម្ពុជា ជាមួយ ទីម័រខាងកើត នឹងប្រព្រឹត្តទៅនាវេលាម៉ោង ៧យប់ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook