Connect with us

កងកម្លាំងប្រដាប់អាវុធ

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាត្រូវប្រកួតមិត្តភាពអន្តរជាតិ ជាមួយក្រុមជម្រើសជាតិទីម័រខាងកើត

មុនប៉ះទីម័រខាងកើត ចង់ដឹងទេថា អ្នកកចាត់ការទូទៅនៃក្រុមជម្រើសជាតិកម្ពុជានិយាយអ្វីខ្លះ? មុនក្រុម បាល់ ទាត់ជម្រើសជាតិកម្ពុជាត្រូវប្រកួតមិត្តភាពអន្តរជាតិ ជាមួយក្រុមជម្រើសជាតិទីម័រខាងកើត នារសៀល ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២នេះ លោក Keisuke Hondaអ្នកចាត់ការទូទៅនៃក្រុមជម្រើសជាតិកម្ពុជា បានចូលរួមសន្និសីទសារព័ត៌មាន និងបានលើកឡើងជាច្រើនចំណុចទាក់ទងជាមួយក្រុមគោព្រៃកម្ពុជា។

លោក Keisuke Hondaបានមានប្រសាសន៍ពីការប្រកួត ត្រៀមសម្រាប់វគ្គជម្រុះ ពានរង្វាន់ជើងឯកអាស៊ី (AFC Asian Cup) ជុំចុងក្រោយ នៅប្រទេសឥណ្ឌាផងដែរ។ ក្នុងនោះតាមរយៈសន្និសិទសារព័ត៌មាន លោក បានបង្ហើបថា «យើងមានការប្រកួតដ៏សំខាន់នៅឥណ្ឌា ហើយការប្រកួតនេះ ពិតណាស់គឺជា ការប្រកួត ដើម្បីត្រៀម ប៉ុន្តែយើងត្រូវតែឈ្នះទីម័រ ពីព្រោះយើងបានចាញ់នៅក្នុងការប្រកួត U-23 កាលពីខែកុម្ភៈ។

ខ្ញុំប្រាកដណាស់ វានឹងក្លាយជាការប្រកួតដ៏ពិបាក ពីព្រោះពួកគេជាក្រុមដ៏ល្អ និងមានកីឡាករ មានទេពកោសល្យជាច្រើន។ ដូចដែលអ្នកបានដឹងហើយ ពួកគេគឺជាក្រុមដែលមានបច្ចេកទេសល្អ មាឌមិនធំ ហើយក៏មិនជាខ្ពស់ ប៉ុន្តែពួកគេពិតជាមានជំនាញ។ ដូច្នេះយើងត្រូវតែយកចិត្តទុកដាក់ចំណុចខ្លាំងរបស់គេ ហើយនឹងឆ្លងកាត់ចំនុចខ្លាំងមួយចំនួន ដើម្បីត្រៀមសម្រាប់ការប្រកួតដ៏សំខាន់នៅប្រទេសឥណ្ឌា»។ នេះបើតាមគណៈកម្មការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ២០២៣។

បន្ថែមពីនេះលោកក៏បានសង្កត់ធ្ងន់ទាក់ទងទៅនឹងកីឡាករមានបញ្ហារបួសច្រើននៅឆ្នាំ២០២២នេះថា «យើងបានជ្រើសរើសកីឡាករជាច្រើន ហើយក៏សោកស្ដាយផងដែរ ឧទាហរណ៍ដូចជា ពិសុទ្ធ (លឹម ពិសុទ្ធ) នៃក្លិបភ្នំពេញក្រោន គេគឺជាកីឡាករដ៏ល្អម្នាក់នៅក្នុងក្រុមរបស់យើង។ វាពិតជាស្ថានភាពអាក្រក់សម្រាប់ក្រុម ប៉ុន្តែយើងក៏នៅមានកីឡាករមួយចំនួនផងដែរ ដើម្បីមកបំពេញតំបន់ចន្លោះប្រហោង និងត្រៀមសម្រាប់ការប្រកួតថ្ងៃស្អែក។ ខ្ញុំពិតជាសោកស្ដាយកីឡាករដែលរងរបួស មិនមែនតែពេលនេះទេ កាលពីស៊ីហ្គេមក៏ដូចគ្នា និងពីមុនៗទៀតដូចគ្នា។ ខ្ញុំមិនភ្ញាក់ផ្អើលក្នុងស្ថានភាពនេះទេ។ ស្ថានភាពពិបាកបែបនេះ ខ្ញុំធ្លាប់ជួបរួចទៅហើយ»៕

 

Click to comment

Leave a Reply

Your email address will not be published.

Facebook