Connect with us

ព័ត៌មានកីឡា

សារឆ្លើយតបរបស់មន្រ្តីជាន់ខ្ពស់ របស់គណបក្សប្រជាជនកម្ពុជា ទៅកាន់ គណៈបក្ស ភ្លើងទាន

បន្ទាប់ពីបានឃើញសារលិខិតមួយច្បាប់ចេញដោយ គណៈបក្សប្រឆាំ នោះគឺ គណៈបក្សភ្លើងទាន បានបង្ហោះសាលិខិតនោះស្រាប់តែ ខាងមន្រ្តីរបស់ គណៈបក្សប្រជាជនកម្ពុជា បានឆ្លើយតបថា  ដែលមានអត្ថន័យទាំងស្រុងដូចខាងក្រោម៖

សារលួង ចិត្តដោយសារពួកគាត់ចាញច្រើនជាងការរំពឹងទុករបស់គេជាពិសេសនៅតាមបណ្តាឃុំសង្កាត់មួយចំនួនដែលជាកន្លែងដែលគេបានវាយតំម្លៃថាគេនៅមានកម្លាំងខ្លាំងដែលគេអាចការពារប្រៀតឈ្នះរបស់គេបាន។តើលោកសម រង្សីហាក់ដូកជាមើលស្រាលឆន្ទះប្រជាពលរដ្ឋដែលគាត់នៅតែគិតថាប្រជាពលរដ្ឋអត់គាត់មិនបាន។ពេលនេះប្រជាពលរដ្ឋទូទាំងប្រទេសបានបង្ហាញឃើញថាពួកគាត់បានដើរចេញពីរលោកប្រធានសម រង្សីហើយ ហើយពួកគាត់បានដើរទៅរកគណបក្សប្រជាជនកម្ពុជានិងសម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់ភាពកក់ត្តៅដល់ពួកគាត់ហើយ ។

សូមបញ្ជាក់ផងដែរថាក្នុងអត្ថន័យរបស់គណៈបក្សភ្លើងទាន ដែលបានបង្ហោះនោះដែលមានអត្ថន័យទាំងស្រុងដូចខាងក្រោម ៖

គ្មាននរណា អាចរំលាយទឹកចិត្តប្រជារាស្ត្រខ្មែរ បានឡើយ

ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២

លទ្ធផលដំបូង នៃការបោះឆ្នោតឃុំ-សង្កាត់ ថ្ងៃអាទិត្យ ៥ មិថុនា ២០២២ នេះ បង្ហាញឲ្យឃើញថា គ្មានជនផ្តាច់ ការណា អាចរំលាយ ទឹកចិត្តប្រជារាស្ត្រខ្មែរបានឡើយ។

ប្រជារាស្ត្រខ្មែរ ចង់ឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមាន តាមបែបបទប្រជាធិបតេយ្យ។ ការសន្និដ្ឋានបែបនេះ នៅតែអាច ធ្វើទៅបាន ទោះជាការបោះឆ្នោត ថ្ងៃអាទិត្យនេះ មានការក្លែងបន្លំសន្លឹកឆ្នោត និងតួលេខបោះឆ្នោតដ៏ច្រើន សន្ធឹកសន្ធាប់ យ៉ាងណាក៏ដោយ ជាពិសេស មានបញ្ហាពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ..) ម្យ បិទស្ថានីយ៍បោះឆ្នោតទាំងអស់ទូទាំងប្រទេស នៅពេលរាប់សន្លឹកឆ្នោត ចាប់ពីម៉ោង៣រសៀលទៅ មិនឲ្យមាន វត្តមានអ្នកសង្កេតការណ៍ ភ្នាក់ងារគណបក្ស ឬសាក្សី ក្រៅពីអ្នកបម្រើការឲ្យគណបក្សប្រជាជនកម្ពុជា ដែលជាហេតុ ធ្វើឲ្យគណបក្សកាន់អំណាចនេះ ប្រកាសលទ្ធផលនៃការបោះឆ្នោត តាមតែអ្វីដែលខ្លួនចង់បាន។

ទោះជាយ៉ាងណាក៏ដោយ គ.ជ.ប. ដែលធ្វើតាមបញ្ហាគណបក្សប្រជាជនកម្ពុជា មិនអាចលួចសន្លឹកឆ្នោតទាំងស្រុង ដែលពលរដ្ឋខ្មែរ បានបោះឆ្នោតឲ្យគណបក្សភ្លើងទៀនឡើយ។ សន្លឹកឆ្នោត របស់គណបក្សភ្លើងទៀន ដែលសេស សល់ពីការលួចពីសំណាក់ គ.ជ.ប. នៅសល់មួយចំនួនដែរ។ ក្រោយពីការរំលាយដោយអត្តនោម័ត គណបក្សស ង្គ្រោះជាតិ នៅឆ្នាំ ២០១៧ ហើយទោះជាបរិយាកាសគំរាមកំហែង និងបំភិតបំភ័យ នៅតែមានមកដល់ពេលនេះ យ៉ាងណាក៏ដោយ ក៏ក្តីសង្ឃឹមចំពោះការផ្លាស់ប្ដូរ បានលេចចេញធ្លោឡើងវិញ តាមរយៈគណបក្សភ្លើងទៀន។ គណ បក្សភ្លើងទៀននេះ បានទទួលការគាំទ្រពីប្រជារាស្ត្រខ្មែរគួរឲ្យកត់សម្គាល់ ទោះជាគណបក្សនេះបានជួបឧបសគ្គ យ៉ាងច្រើន យ៉ាងណាក៏ដោយ ហើយទោះជាបរិយាកាសនយោបាយ ធ្វើឲ្យមានការជាប់គាំងច្រើនដង និងច្រើន កន្លែងចំពោះគណបក្សនេះ យ៉ាងណាក៏ដោយ តាមការវាយតម្លៃពីការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហ ប្រជាជាតិ។

ក្នុងបរិបទបែបនេះ ទោះជាគណបក្សភ្លើងទៀន បានដណ្ដើមយកមកវិញ អសនៈសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ តែមួយគត់ក៏ដោយ ក្នុងចំណោម អសនៈសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ចំនួន ៥០០៧ ដែលគណបក្សកាន់ អំណាច បានប្លន់ពីគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ ២០១៧ ក៏ការដណ្ដើមយកមកវិញ នូវអសនៈសមាជិកក្រុម ប្រឹក្សាឃុំ-សង្កាត់ តែមួយនេះ ជាជោគជ័យដ៏ធំមួយសម្រាប់កម្លាំងប្រជាធិបតេយ្យ នៅកម្ពុជា។ អសនៈសមាជិក ក្រុមប្រឹក្សាឃុំ-សង្កាត់ តែមួយ ដែលគណបក្សភ្លើងទៀន បានដណ្តើមយកមកវិញ គឺធ្វើឲ្យគណបក្សកាន់អំណាច ដឹកនាំដោយលោក ហ៊ុន សែន សព្វថ្ងៃ ទទួលបរាជ័យ ដោយបាត់បង់អសនៈសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ របស់ខ្លួន មួយនេះ។

ថ្ងៃនេះ ដោយសារតែភាពក្លាហាន និងប្រាជ្ញាឈ្លាសវៃរបស់អ្នកប្រជាធិបតេយ្យខ្មែរទូទាំងប្រទេស ដែលមិនព្រម បោះបង់ការតស៊ូរបស់ខ្លួន អំណាចផ្តាច់មុខរបស់ជនផ្តាច់ការ ហ៊ុន សែន ត្រូវបានវាយបំបែក នៅថ្នាក់មូលដ្ឋាន ទោះជាការបោះឆ្នោតឃុំ-សង្កាត់ ថ្ងៃនេះ មានភាពលំអៀង និងអយុត្តិធម៌ យ៉ាងណាក៏ដោយ។

ក្នុងឱកាសការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ នៅខែកក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ អំណាចផ្តាច់មុខ ក្រោម របបបក្សតែមួយ ដឹកនាំដោយលោក ហ៊ុន សែន សព្វថ្ងៃ នឹងត្រូវបានវាយបំបែក នៅថ្នាក់ជាតិ ក្នុងដំណាក់កាល ផ្តាច់ព្រាត់ យោងសន្ទុះនៃកម្លាំងប្រជាធិបតេយ្យ នៅកម្ពុជា ដែលយើងអាចកត់សម្គាល់ថ្ងៃនេះ។

សូមឲ្យសហគមន៍អន្តរជាតិ ដែលប្រមូលផ្ដុំប្រទេសកាន់លទ្ធិប្រជាធិបតេយ្យទាំងអស់ ក្នុងពិភពលោក ជួយជម្រុញ ឲ្យមានការបោះឆ្នោតត្រឹមត្រូវ សេរី និងយុត្តិធម៌ ពិតប្រាកដ នៅឆ្នាំ ២០២៣ ខាងមុខ ដើម្បីជួយប្រជារាស្ត្រខ្មែរ ឲ្យទទួលបាននូវសិទ្ធិសម្រេចវាសនារបស់ខ្លួន ដោយខ្លួនឯង។

Click to comment

Leave a Reply

Your email address will not be published.

Facebook