(ពោធិ៍សាត់)៖ ដើមកញ្ឆា១៤២៦ដើម ដែលក្រុមជនល្មើសលបលួចដាំ នៅក្នុងភូមិសាស្ត្រព្រៃភ្នំ ក្នុងស្រុកវាលវែង ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះធ្វើការបង្ក្រាបដក កាប់និងដុតកម្ទេចចោលនៅហ្នឹងកន្លែង ។
កិច្ចប្រតិបត្តិការបង្រ្កាប កាប់និងដុតបំផ្លាញចោលដើមកញ្ឆារាប់ពាន់ដើមនេះ ធ្វើឡើងនៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នៅចំណុចឃ្លាំងជីមួយកន្លែងដែលស្ថិតក្នុងសំណាញ់ ឃុំក្រពើ២ ក្នុងស្រុកវាលវែងខេត្តពោធិសាត់ ។

កិច្ចប្រតិបត្តិការបង្ក្រាបកាប់ដកដុតបំផ្លាញចោលដើមកញ្ឆាជាច្រើនពាន់ដើមដឹកនាំដោយអភិបាលរងខេត្តពោធិ៍សាត់ លោក អ៉ឹងគឹមលាង កម្លាំងរួមមានអធិការ នគរបាលស្រុកវាលវែង កម្លាំងប៉ុស្តិ៍រដ្ឋបាលកម្លាំងកងរាជអាវុធហត្ថខេត្តស្រុក កម្លាំងបរិស្ថាន ប្រធានមន្ទីសង្គមកិច្ច អភិបាលស្រុកអាជ្ញាធរឃុំប្រជាការពារសរុប 49 នាក់ ។
អធិការនគរបាលស្រុកវាលវែងលោក វរសេនីយ៍ឯក ធាងឡេង បានអោយដឹងតាមរយះទូរសព្ទនៅវេលាម៉ោង៣និង៥៣នាទីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ មុនឈានដល់ការបង្ក្រាបកម្លាំងរបស់លោកបានធ្វើការស្រាវជ្រាវរកទីតាំងជាយូរ ទើបជួបប្រទះហើយក៏បានរៀបចំផែនការចុះធ្វើការបង្ក្រាបនៅចំណុចខាងលើដែលសម្បូរទៅដោយព្រៃភ្នំហើយ មានស្ថានភាពលំបាកក្នុងការធ្វើដំណើរឆ្លងកាត់ព្រៃភ្នំឆ្លងអូដែលធ្វើអោយពួកមុខសញ្ញាជនល្មើសរត់គេចខ្លួនបាត់ ។

អធិការនគរបាលស្រុកវាលវែងបានឲ្យដឹងទៀតថា នៅក្នុងកិច្ចប្រតិបត្តិការខាងលើនេះសមត្ថកិច្ចបានធ្វើការដកនិងដុតកម្ទេចចោលដើមកញ្ឆាទាំង 1426 ដើមនៅនឹងកន្លែងតែម្តង ។ លោកបន្តថា នៅក្នុងកិច្ចប្រតិបត្តិការខាងលើនេះសមត្ថកិច្ចដកហូតបានវត្ថុតាងរួមមានជញ្ជីងថ្លឹងកិច្ចការចំនួន 1 គ្រឿងជីសចំនួន 1 ផងទៅមុន 30គីឡូក្រាមខោអាវផងដែរ ។
បច្ចុប្បន្ននេះសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវស្វែងរកមុខសញ្ញាជនសង្ស័យពាក់ព័ន្ធនឹងករណីដាំដើមកញ្ឆាខាងលើនេះដើម្បីចាត់ការតាមនីតិវិធីផងដែរ ។
សូមបញ្ជាក់ផងដែរថា ការបង្ក្រាបករណីដាំកញ្ឆាលួចលាក់ក្នុងព្រៃភ្នំនៃស្រុកវាលវែង ត្រូវបានសមត្ថកិច្ចធ្វើការបង្ក្រាបនិងដុតបំផ្លាញម្ដងរួចហើយផងដែរ ៕


