Connect with us

ព័ត៌មានកំសាន្ត សិល្បៈ និងតារា

សុខ​​ សីឡាលីន​ អួល​ដើម​ក​ កម្សត់​ខ្លួន​អភ័ព្វ​ស្នេហ៍​ ព្រោះ​បេក្ខជន​ ណាន​ វីសារ​ បាញ់​ព្រួញ​ចំ​បេះដូង​

មកដល់វគ្គបេក្ខជន ណាន វីសារ បង្ហាញសមត្ថភាពច្រៀងនៅក្នុងកម្មវិធី Cambodian Idol ម្នាក់ៗសុទ្ធតែនឹកស្មានមិនដល់ថា បេក្ខជនរូបនេះ មិនត្រឹមតែមានរូបរាងសង្ហានោះទេ តែលោកពិតជាអាចធ្វើឱ្យគណៈកម្មការ សុខ សីឡាលីន រំជួលបេះដូងតែម្ដង រហូតទប់ទឹកភ្នែកលែងជាប់ដោយឯងៗ។

បេក្ខជន ណាន វីសារ បានលើកយកបទចម្រៀងដែលមានចំណងជើងថា «តើបងមានថ្ងៃនោះទេ? » មកបកស្រាយ និងផ្ញើជូនជាពិសេសឱ្យគណៈកម្មការ សុខ សីឡាលីន ។ ច្រៀងបណ្ដើរ លេងទឹកមុខបណ្ដើរ កាយវិកាលោមលួងបណ្ដើរ ក៏ស្រាប់តែធ្វើឱ្យ សុខ សីឡាលីន ទប់ចន្ទល់បេះដូងមិនជាប់ ក៏ស្រក់ទឹកភ្នែកទាំងកណ្ដាលកម្មវិធីតែម្ដង។ ព្រោះតែស៊ីអារម្មណ៍ជាមួយទឹកដមសំឡេង វីសារ ពេកឬយ៉ាងណា?

បើទោះបីជាគណៈកម្មការ ណុប បាយ៉ារិទ្ធ ព្យាយាមជីកកកាយប្រវត្តិរបស់ វីសារ យ៉ាងណាក៏ដោយ ក៏បេក្ខជនរូបនេះ រឹងមាំ មិនបង្ហាញជំហរទន់ជ្រាយធ្វើឱ្យមហាជន និងគណៈកម្មការកម្សត់នោះដែរ។

ក្រោយការបកស្រាយចប់ កញ្ញា សុខ សីឡាលីន លើកឡើងថា «និយាយត្រង់នៅក្នុងជីវិតខ្ញុំ ក្រៅពីប៉ាតែម្នាក់ មិនដែលមានបុរសណា ដែលគេហៅថាផ្ដល់ភាពកក់ក្ដៅ សូម្បីតែបងប្រុសក៏មិនដែលផ្ដល់ភាពកក់។ ហើយក៏កម្រមានបុរសណាដែលនិយាយពាក្យលួងលោមផ្អែមល្ហែម ដែលក្នុងន័យថាលើកទឹកចិត្ត ជាមនុស្សស្រីម្នាក់ដែលថាទន់ភ្លន់។ ខ្ញុំជារាល់ថ្ងៃវាដូចជាមនុស្សប្រុសផងស្រីផង ប៉ុន្តែមិនមែនគ្រាន់តែរំភើបអីទេ គឺរំភើបត្រង់ថា គាត់បាញ់ព្រួញមកចំៗពេក ត្រង់ចំណុចដែលយើងកំពុងតែខ្វះខាត»។

សុខ សីឡាលីន បានបន្តទៀតថា «នៅពេលខ្លះ និយាយត្រង់តែម្ដង នៅពេលឃើញសេចក្ដីរបស់បងកញ្ញា គឺខ្ញុំរំភើប ..និយាយពិតមែន..ឃើញសេចក្ដីរបស់ក្រុមគ្រួសារបងកញ្ញាគឺខ្ញុំរំភើបត្រង់ថា ខ្ញុំហាក់ដូចជា ប្រហែលជាខ្ញុំរឹងមាំពេកទេ បានជាខ្ញុំ កម្រជួបបុរសណាដែលគាត់ចង់ជួយមើលថែ តែប៉ុណ្ណឹងទេ »។

ដោយឡែកគេមើលឃើញថា ការទម្លាយរបស់កញ្ញា សុខ សីឡាលីន មិនត្រឹមតែធ្វើឱ្យគណៈកម្មការ និងបេក្ខជនរំជួលចិត្តតាមនោះទេ ក៏ប៉ុន្តែក៏បានស្រាយបំភ្លឺឱ្យមហាជនដឹងថែមទៀតថា កញ្ញាក៏ធ្លាប់ជួបរឿងអភ័ព្វស្នេហ៍ផងដែរ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook