ចំណេះដឹង-អប់រំ សម ម៉ាណា ទើបបង្ហាញមុខថ្ងៃសម្ពោធរឿង «រសជាតិអ្នកមាន វគ្គ៣» ស្រាប់តែពេលនេះធ្លាយដំណឹងលក់ផ្ទះវីឡាបន្ទាន់ Share Tweet មុននេះបន្តិច គេបានឃើញអតីតតារាសម្ដែងស្រី អ្នកនាង សម ម៉ាណា ប្រកាសនៅលើហ្វេសប៊ុក លក់ផ្ទះវីឡារបស់ខ្លួនជាបន្ទាន់ ដែលមានទីតាំងនៅម្ដុំខាងក្រោយវត្តស្ទឹងមានជ័យ។ អ្នកនាង សម ម៉ាណា បានបង្ហោះថា ៖ «ផ្ទះវីឡានាងខ្ញុំដាក់លក់បើបងប្អូនចាប់អារម្មណ៍អាចឆាតសួរនាងខ្ញុំបាន… ផ្ទះវីឡានៅខាងក្រោយវត្តស្ទឹងមានជ័យ»។ អតីតតារាសម្ដែងស្រីរូបនេះបានបញ្ចប់ការងារសិល្បៈយ៉ាងស្ងាត់កំបាំងអស់រយៈពេលច្រើនឆ្នាំមកហើយ ដោយអ្នកនាង ចូលបម្រើការងារជាមន្ត្រីយោធាថ្នាក់វរសេនីយ៍ត្រី។ នៅក្នុងថ្ងៃសម្ពោធខ្សែភាពយន្តភាគ «រសជាតិអ្នកមាន វគ្គ៣» អ្នកនាង សម ម៉ាណា បានប្រាប់ឱ្យដឹងថា ដោយសារសព្វថ្ងៃនេះ អ្នកនាងមានស្វាមី និងកូនត្រូវមើលថែ ដូច្នោះហើយបានជាអ្នកនាងមិនអាចដកឃ្លាមកថតភាពយន្តបានឡើយ។ អ្នកនាងថា អ្នកនាងគ្មានគម្រោងនឹងចូលសិល្បៈនោះទេ ហើយការចូលបង្ហាញវត្តមាននៅក្នុងថ្ងៃនោះ គឺដើម្បីមកសម្ដែងការត្រេកអរចំពោះអ្នកស្រី ពាន់ ភួងបុប្ផា ដែលជាអ្នកនិពន្ធ និងដឹកនាំរឿង ភាគ «រសជាតិអ្នកមាន វគ្គ៣»នេះ។ យ៉ាងណាមិញ អ្នកនាង សម ម៉ាណា មិនងាយបង្ហាញមុខ និងសាវតារបស់ខ្លួនឱ្យអ្នកសិល្បៈឃើញឡើយ ហើយស្រាប់តែពេលនេះនាងប្រកាសលក់វិឡាដ៏ធំស្កើមស្កៃមួយកន្លែងមានតម្លៃជាងមួយលានដុល្លារ ក៏បានធ្វើឱ្យផ្អើលអស់ពិភពសិល្បៈ ព្រោះសូម្បីតែអ្នកសិល្បៈក៏មិនធ្លាប់ដឹងផង។ គេនៅចាំបានថា សម ម៉ាណា ជាអតីតសមាជិកក្រុមរៃមាសតោមាស និងជាតារាសម្តែងនិងបង្ហាញម៉ូត ដែលត្រូវបានគេចាត់ចូលក្នុងចង្កោមតារាសម្តែងល្បីល្បាញគួរសម ហើយសកម្មភាពច្រៀងរាំ និងបង្ហាញម៉ូដរបស់អ្នកនាង ក៏លេចធ្លោមិនចាញ់សមាជិកក្រុមប៉ុន្មានឡើយ៕ Post Views: 36 Related Topics: Up Next រុស្ស៊ីប្រគល់សាកសពយុទ្ធជនអ៊ុយក្រែន២១០នាក់និងនាំឈ្លើយសឹកអ៊ុយក្រែនជាង១ពាន់នាក់ទៅសួរចម្លើយ Don't Miss ទស្សនាវដ្តីសម្រាប់សហគ្រិនស្ត្រី Click to comment Leave a Reply Cancel replyYour email address will not be published. Required fields are marked *Comment * Name * Email * Website Save my name, email, and website in this browser for the next time I comment. Latest Trending Videos កងកម្លាំងប្រដាប់អាវុធ6 hours ago នៅទីស្នាក់ការគណបក្សស្រុកឆែបបានប្រារព្វអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧១ ព័ត៌មានជាតិ10 hours ago តើប្រសិទ្ធិភាពផលិតផលនិងការពិនិត្យឈាមដោយឧបករណ៍ទំនើបមីក្រូស្កុបស័ក្តិសិទ្ធយ៉ាងណា? ព័ត៌មានទាន់ហេតុការណ៍14 hours ago ប្រយុទ្ធគ្នាខ្លាំងណាស់ដណ្តើមកាន់កាប់ទីក្រុងលីស៊ីចាន់សខ៍ នៅក្នុងខេត្តយុទ្ធសាស្ត្រអ៊ុយក្រែនភាគខាងកើត ព័ត៌មានទាន់ហេតុការណ៍3 months ago លោក វ៉ូឡូឌីមៀ ហ្សេលេនស្គីបានចោទប្រកាន់លោកខាងលិចថា ជាកំសាកញី ព័ត៌មានជាតិ3 months ago លោក ង៉ែត ចាន់សុខ ប្រធានការិយាល័យយុវជន នៃមន្ទីអប់រំយុវជននិងកីឡា បំពាក់កន្សែងជូន សមាជិកកាយរិទ្ធកម្ពុជាថ្មី36នាក់… ព័ត៌មានទាន់ហេតុការណ៍3 months ago លោកហ្សេលេនស្គីសម្លឹងធ្វើតាមការទាមទាររបស់រុស្ស៊ី អំពីអភ្យាក្រឹតភាពនៅមុនបន្តការចរចាសន្តិភាពថ្មីជាមួយរុស្ស៊ី ចំរៀងកម្ពុជាសន្តិភាព5 months ago បទ៖ ទំនួញទឹកជំនន់ ច្រៀងដោយលោក ខេវ័ន្ត ចំរៀងកម្ពុជាសន្តិភាព5 months ago បទ កំពតចក្ខុវិស័យទេសចរណ៍ ចំរៀងកម្ពុជាសន្តិភាព1 year ago បទ ៖ កម្ពុជាសន្តិភាព ផលិតដោយ អង្គភាពសារព័ត៌មាន កម្ពុជាសន្តិភាព (Cambodia Peace) Facebook