ពិតជាគួរឱ្យកោតសរសើរ និង មោទនៈភាពខ្លាំងណាស់ ដែលព្រះសង្ឃខ្មែរមួយព្រះអង្គ ព្រះនាម បណ្ឌិតមហាអរិវង្ស ឃី សុវណ្ណរតនា ព្រះអង្គត្រូវបានគេចាត់ទុកជាអ្នកប្រាជ្ញខ្មែរមួយរូប ដែលមានជំណេះដឹងយ៉ាងទូលំទូលាយ ទាំងផ្នែកពុទ្ធចក្រ និង អាណាចក្រ ។ ហើយអ្វី ដែលកាន់តែអស្ចារ្យទៅទៀតនោះគឺព្រះអង្អចេះនិយាយបានរហូតដល់ទៅ ១០ភាសាឯណោះ ។

បណ្ឌិតមហាអរិវង្ស ឃី សុវណ្ណរតនា បានសិក្សាបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំណួន ២ ឯកទេស គឺទី១. ទស្សនវិជ្ជាពុទ្ធសាសនា នៃសាកលវិទ្យាល័យកល្យាណី ប្រទេសស្រីលង្កា និង ទី២. នីតិសាធារណៈ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច, វគ្គវិក្រឹត្តិការមន្ត្រីជាន់ខ្ពស់ផ្នែករដ្ឋបាលសាធារណៈ នៃសាលាភូមិន្ទរដ្ឋបាល, ថ្នាក់បណ្ឌិត ឯកទេស: ទស្សនវិជ្ជា នៃសាកលវិទ្យាល័យដេលី ប្រទេសឥណ្ឌា។

សព្វថ្ងៃនេះ ព្រះអង្គបានទទួលគោរមងារ ជាសម្តេច បណ្ឌិត មហាអរិវង្ស ឃី សុវណ្ណរតនា ដែលមានតួនាទីជាអនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក និង ជាព្រះសកលវិទ្យាធិការង ពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ។ នេះគឺជាមោទនភាព សម្រាប់ព្រះសង្ឃក្នុងប្រទេសកម្ពុជា គ្រប់ព្រះអង្គ ដែលជាគំរូដ៏ល្អមួយក្នុងព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជាយើង។

ភាសា ដែលព្រះអង្គចេះនិយាយបានយ៉ាងស្ទាត់ជំនាញ ទាំង ១០ ភាសានោះរួមមាន៖
១- ភាសាអង់គ្លេស, ២- ភាសាបារាំង
៣- ភាសាថៃ, ៤- ភាសាវៀតណាម
៥- ភាសាចិន ,៦- ភាសាឡាវ
៧- ភាសាភូមា ,៨- ភាសា ( បាលី )
៩- ភាសាសំស្រ្កឹត (អក្សរថ្ម) ,១០- ភាសាស្រីលង្កា