Connect with us

ព័ត៌មានកីឡា

TOP NEWS: លោក សម រង្ស៉ី វៃប្រហារចំៗលើលោក កឹម សុខា ថា «ខុសធ្ងន់ណាស់» រឿងមិនទៅបោះឆ្នោតគាំទ្រគណបក្សភ្លើងទៀន (Video inside)

(ភ្នំពេញ)៖ លោក សម រង្ស៉ី មេក្រុមប្រឆាំងជ្រុលនិយម បានចេញមុខវាយប្រហារចំៗលើ លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ដែលធ្លាប់ជាដៃគូរបស់លោកថាបាន «ប្រព្រឹត្តកំហុសធ្ងន់ណាស់» រឿងមិនចេញទៅបោះឆ្នោតគាំទ្រគណបក្សភ្លើងទៀន ដែលលោកចាត់ទុកថា ចលនាបក្សប្រឆាំងដ៏ខ្លាំងមួយ។

ការវាយប្រហារធ្ងន់ធ្ងរនេះ ធ្វើឡើងបន្ទាប់ពី លោក កឹម សុខា បានធ្វើសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ កន្លងទៅនេះ ដោយបញ្ជាក់ថា លោកនឹងមិនទៅចូលរួមបោះឆ្នោតមូលដ្ឋាននេះឡើយ ដោយហេតុតែមិនមានបក្សណាមួយដែលលោកពេញចិត្ត។ ការប្រកាសរបស់ លោក កឹម សុខា ត្រូវបានអ្នកវិភាគជឿជាក់ថា បានក្លាយជាចលនាមួយជំរុញឱ្យក្រុមអ្នកគាំទ្រអតីតក្រុមប្រឆាំងមួយចំនួន មិនចេញទៅបោះឆ្នោត។

ថ្លែងក្នុងកិច្ចសម្ភាសជាមួយវិទ្យុអាស៊ីសេរី កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ លោក សម រង្ស៉ី បានរិះគន់ លោក កឹម សុខា ថាបានប្រមាថ និងបំភ្លេចអ្នកប្រជាធិបតេយ្យ។ លោកថ្លែងដូច្នេះថា៖ «អ្នកដែលទៅបោះឆ្នោតឱ្យគណបក្សភ្លើងទៀន មានចំនួនពាក់កណ្ដាលនគរ ដែលយើងធ្លាប់កត់សម្គាល់នោះ ឥឡូវយ៉ាងតិចណាស់ក៏ពាក់កណ្ដាល នៃពាក់កណ្ដាលហ្នឹង អ្នកដែលក្លាហានជាងគេ អ្នកដែលគេមិនបានលួចសន្លឹកឆ្នោត គេមកបោះឲ្យភ្លើងទៀនទាំងអស់ ស្រាប់តែគាត់ថា “គណបក្សភ្លើងទៀន ដូចជាគណបក្សប្រជាជនកម្ពុជាអញ្ចឹង គណបក្សប្រជាជនកម្ពុជាឈ្នះក៏ឈ្នះទៅ អត់មានអ្វីគួរឱ្យចាប់អារម្មណ៍ទេ គណបក្សភ្លើងទៀនមិនបានសម្រេចក៏ហីចុះ” គាត់និយាយអញ្ចឹងខុសហើយ គាត់មិនត្រូវបំភ្លេចវាវីរភាពរបស់អ្នកប្រជាធិបតេយ្យ»

សូមជំរាបថា នាពេលកន្លងទៅអតីតដៃគូនយោបាយទាំងពីរ បានវាយប្រហារគ្នាទៅវិញទៅមក។ លោក កឹម សុខា តាមរយៈមនុស្សជំនិតរបស់ខ្លួន កន្លងទៅនេះ បានប្រើប្រាស់វោហាសាស្ត្រតាមបណ្តាញសង្គម ដោយបង្ហាញថា លោក និង លោក សម រង្ស៉ី មិនមែនជាមនុស្សតែមួយទៀតឡើយ ខណៈដែលបក្សភ្លើងទៀន ព្យាយាមដណ្តើមយកអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ។

កាលពីចុងខែឧសភា ឆ្នាំ២០២២ លោក មុត ចន្ថា ដែលជាមនុស្សជំនិតបំផុតរបស់លោក កឹម សុខា បានប្រកាសតាមបណ្តាញសង្គមថា អ្វីដែលបក្សភ្លើងទៀនកំពុងឃោសនាថា បក្សខ្លួន និងបក្សសង្រ្គោះជាតិ គឺតែមួយគឺជាអំពើបោកប្រាស់ និងបំភ័ន្តមតិ ហើយពិសេសនោះការយកឈ្មោះបក្សសង្រ្គោះជាតិ ដែលត្រូវបានរំលាយទៅភ្ជាប់ ដើម្បីឃោសនារកសម្លេងគាំទ្រ គឺជាអំពើរំលោភពានលើច្បាប់វិសោធនកម្មនៃច្បាប់ ស្តីពីគណបក្សនយោបាយ ច្បាប់បោះឆ្នោត និងបទបញ្ជា និង នីតិវីធី គជប ហើយនិងសាលដីការបស់តុលាការកំពូល៕

 

Click to comment

Leave a Reply

Your email address will not be published.

Facebook