Connect with us

កងកម្លាំងប្រដាប់អាវុធ

លោកស្រី Mariam Arthun ផលិតករភាពយន្ត ដែលបានមករស់នៅប្រទេសកម្ពុជាប្រមាណ១៥ ឆ្នាំ

ក្នុងឱកាសអញ្ជើញចូលជួបសំដែងការគួរសមនិងពិភាក្សាការងារជាមួយឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង ព័ត៌មាន នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ លោកស្រី Mariam Arthunផលិតករភាពយន្តដែលបានមករស់ នៅប្រទេសកម្ពុជាប្រមាណ១៥ ឆ្នាំមកហើយនេះបានបញ្ជាក់ជូនពីគោលបំណងចង់រៀបចំថតជាខ្សែភាពយន្ត មួយដែលមានតូសំដែង អន្តរជាតិមានមកពី អាមេរិក ចិន ម៉ាឡេស៊ីដែលនិយាយអំពីការថែរក្សាបរិស្ថាបរិស្ថាន។

ក្នុងនោះបានបង្ហាញពីគ្រួសារ យុវជន មួយ ដែលជាអ្នកប្រមាញ់សត្វព្រៃ ប៉ុន្តែក្រោយមកបានយល់ពី បញ្ហាប​រិស្ថាន ហើយបានឈប់បរបាញ់សត្វព្រៃ ក្រោយមកបានក្លាយជាអ្នកខិត​ខំដើម្បីធ្វើយ៉ាងណា​ជម្រុញអោយ​ប្រជាពលរដ្ឋទាំងអស់ អោយចេះស្រលាញ់បរិស្ថាន និងជួយការពារជីវិតសត្វព្រៃអោយបានល្អ គង់វង្ស ។

តាមរយ:សកម្មភាពការងារនេះ លោកស្រី Mariam Arthun បានស្នើសុំការគាំទ្រពីក្រសួងព័ត៌មានកម្ពុជា ។ជាការឆ្លើយតបឯកឧត្តមរដ្ឋមន្រ្តីខៀវកាញារីទ្ធបានសំដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងថតខ្សែភាពយន្ត ទាក់ទងទៅនិង ការការពារបរិស្ថាន និងជីវិតសត្វព្រៃនៅកម្ពុជា ។ឯកឧត្តម រដ្ឋមន្រ្តី បានជូនពរអោយ គម្រោង កិច្ច ការងារ របស់លោកស្រី Mariam Arthun ទទួលបានជោគជ័យ ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook