Connect with us

កងកម្លាំងប្រដាប់អាវុធ

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងត្រូវប្រកួតវគ្គជម្រុះ AFC Asian Cup 2023 ជាមួយម្ចាស់ផ្ទះឥណ្ឌា

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងត្រូវប្រកួតវគ្គជម្រុះ AFC Asian Cup 2023 ជាមួយម្ចាស់ផ្ទះឥណ្ឌា ខណៈ ដែលកីឡាករក្រុមគោព្រៃបាននឹងកំពុងតែហ្វឹកហាត់យ៉ាងសកម្មត្រៀមសម្រាប់ប្រកួតដ៏សំខាន់មួយនោះ។

យ៉ាងណាមិញ នៅមុនការប្រកួតចូលមកដល់លោក កេស៊ិកិ ហុងដាអ្នកចាត់ការទូទៅនៃក្រុមបាល់ទាត់ជម្រើស ជាតិកម្ពុជា បាននិយាយនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា៖ “ពួកយើងតែងតែផ្តោតទៅ លើភាព រីកចម្រើន របស់យើង។ មិនមែនផ្តោតតែលើលទ្ធផលប្រកួតនោះឡើយ។ ខ្ញុំជឿថា ជ័យជម្នះគឺជាផ្លែផ្កា ដែលកើតចេញ ពីភាព រីកចម្រើន។”

យ៉ាងណាក៏ដោយ ការលើកឡើងរបស់អ្នកចាត់ការសញ្ជាតិជប៉ុនរូបនេះ ធ្វើឲ្យអ្នកគាំទ្រមួយចំនួនគិតថា មិន ទាន់ដឹង អីផង លោកចង់បង្ហើបពីរឿងលទ្ធផលទុកមុនទៅហើយ ខណៈដែលការប្រកួតវគ្គជម្រុះនេះ លោក ប្រហែល ជាមិនហ៊ានធានាចំពោះលទ្ធផលប៉ុន្មានឡើយ ប៉ុន្តែលោកអាចធានា បាននូវភាព រីកចម្រើន របស់ ក្រុមទាំងមូល តាមរយៈការប្រកួតដកស្រង់យកបច្ចេកទេស និងបទពិសោធន៍ថ្មីៗបន្ថែមទៀត។

គួរបញ្ជាក់ថា លោក កេស៊ិកិ ហុងដា អ្នកចាត់ការទូទៅក្រុមជម្រើស ជាតិកម្ពុជានឹងដឹកនាំ ក្រុមគោព្រៃប្រកួត ជម្រុះដណ្តើមកៅអីទៅជុំចុងក្រោយ នៃពានរង្វាន់ AFC Asian Cup 2023 ដោយប្រកួតដំបូងត្រូវ ប៉ះម្ចាស់ផ្ទះ ឥណ្ឌា ហើយប្រកួតទី២ ប៉ះហុងកុង និងប្រកួតទី៣ ប៉ះអាហ្វហ្គាន់នីស្ថាន៕

Click to comment

Leave a Reply

Your email address will not be published.

Facebook