មនុស្សយើងគ្រប់គ្នាប្រាកដជាចង់ក្មេងជាងវ័យ ហើយរស់នៅដោយមានសុខភាពល្អ។ ទោះបីជាវាជាមរតក នៃ ហ្សែន ដែលផ្តល់ឱ្យយើងនូវការចាប់ផ្តើមក្តី ក៏របបអាហាររបស់យើងក៏ជាផ្នែក មួយដ៏សំខាន់ ក្នុងការជួយ ដល់ ពួកយើងក្នុងការបង្កើនអាយុកាលរបស់យើងនិងថែរក្សាស្បែកយុវវ័យដ៏ស្រស់ស្អាតឱ្យបានយូរផងដែរ។
ថ្ងៃនេះយើងសូមធ្វើការបង្ហាញពីអាហារបំប៉នប្រឆាំងវ័យចំណាស់ចំនួន ១០ ប្រភេទ ដែលរក្សាស្បែករបស់ អ្នក ឱ្យ ក្មេងជាងវ័យ។
- ផ្លែបឺរ (Avocado)

អ្នកប្រហែលជាធ្លាប់លឺថាផ្លែបឺរធ្វើឱ្យអ្នកឡើងទម្ងន់ដោយសារតែវាមានជាតិខ្លាញ់ខ្ពស់។ ប៉ុន្តែប្រហែលជា អ្នក មិន ដឹងថាខ្លាញ់ ទាំងនោះធ្វើឲ្យយើងមានសុខភាពល្អទេ។ ការទទួលទាន ផ្លែបឺរមួយផ្លែក្នុងមួយថ្ងៃ ជួយកាត់ បន្ថយ កម្រិតកូលេស្តេរ៉ុលនិងគាំទ្រដំណើរនៃការស្តារស្បែកឡើងវិញ។ វាផ្តល់ឱ្យរាងកាយរបស់អ្នកមានវីតាមីន C ប៉ូតាស្យូម និងសារធាតុប្រឆាំងអុកស៊ីតកម្មហើយវាសម្បូរទៅដោយអាស៊ីតហ្វូលិក។
- ពពួកផ្លែបឺរី (Berries)

ផ្លែស្ត្រប៊ឺរី ផ្លែប៊ឺរីខ្មៅ បឺររីបឺខៀវ ផ្លែទំពាំងបាយជូរ … ផ្លែឈើតូចៗទាំងនេះមានផ្ទុកនូវសារជាតិ ប្រឆាំងអុកស៊ីត កម្មដែល ការពារឬពន្យារពេលការបំផ្លាញកោសិកាមួយចំនួន និងអាចកាត់បន្ថយការហើមនិងឈឺចាប់។ យើង សូមផ្តល់យោបល់ជាពិសេសថាអ្នកគួរទទួលទានផ្លែប៊ឺរីខៀវ វានឹងបង្កើនសមត្ថភាពនៃការ យល់ដឹងរបស់ យើង និងជួយការពារជំងឺទឹកនោមផ្អែម ជំងឺភ្លេចភ្លាំង និងជំងឺវង្វេង។
- ការ៉ុត (Carrots)

បន្លែនេះត្រូវបានគេដឹងថាការពារភ្នែកដោយសារតែសារធាតុ Beta-carotene ដែលជាសារធាតុដែ លរាងកាយ ត្រូវបម្លែង ទៅជាវីតាមីន A ។ វាជួយដល់ប្រស្រីភ្នែក និងផ្នែកដទៃទៀតនៃភ្នែកដំណើរការយ៉ាងរលូន។ វាក៏ ការ ពារ ស្បែក ស្នាមជ្រួញនៃមុនស្បែកដែលបណ្តាលមកពីការប៉ះពាល់នឹងកាំរស្មីយូវី។ សូមចង ចាំថា ការ៉ុត ដែល កាន់តែឆ្អិនពេកវានឹងបន្ថយបរិមាណជីវជាតិនិងវីតាមីនសំខាន់ៗ។
- ពពួកផ្លែឈើដូចជាក្រូច ទទឹម

ពពួកនៃផ្លែទាំងនេះគឺជាប្រភពចម្បងនៃវីតាមីន C និងអាស៊ីតហ្វូលិក។ ពួកវាជួយកាត់បន្ថយក ម្រិតកូឡេស្តេរ៉ូល និងអាស៊ីតអ៊ុយរិចនៅក្នុងឈាម។ ប្រសិនបើអ្នកញ៉ាំវាអោយបាន ទៀងទាត់ពួកនឹងជួយអ្នក ក្នុងការការពារបញ្ហា ចរាចរឈាម បញ្ហាបេះដូង និងជំងឺដូចជាជំងឺរលាកសន្លាក់ដែលបណ្តាលអោយឈឺចាប់នៅក្នុងសន្លាក់។ ញ៉ាំ ទឹក ក្រូច ឆ្មាពេលក្រពះទទេជួយសម្អាតពោះវៀនធំនិងបន្សាបរាងកាយ។ លើសពីនេះទៀតរាងកាយ របស់អ្នក នឹងស្រូបយកសារធាតុចិញ្ចឹមរបស់វាជាមុនសិនហើយអ្នកនឹងមានអារម្មណ៍ថាមានសុខភាពល្អនិងស្រស់ថ្លា។
- ខ្ទឹមស

ខ្ទឹមសគឺជាអាវុធដ៏មានឥទ្ធិពលមួយដើម្បីទប់ស្កាត់បិសាចជញ្ជក់ឈាម ប៉ុន្តែវាក៏អាចព្យាបាលការ ឆ្លងបានច្រើន ប្រសិន បើប្រើវាត្រឹមត្រូវ។ យើងដឹងថាខ្លិនរបស់ខ្ទឹមសក្រពុលខ្លាំងណាស់ និងពិបាកក្នុងការ កម្ចាត់ប៉ុន្តែ ត្ថប្រ យោជន៍របស់ខ្ទឹមសមានច្រើនខ្លាំងណាស់។ខ្ទឹមសមានសមត្ថភាពសំលាប់ផ្សិតនិងបាក់តេរី និងជាឱសថ ប្រ ឆាំង នឹងភាពចំណាស់នេះក្លាយជាថ្នាំអង់ទីប៊ីយ៉ូទិកធម្មជាតិដ៏ល្អបំផុតមួយ។ វាក៏ផ្តល់តុល្យភាព កូឡេ ស្តេរ៉ុល ធ្វើឱ្យឈាមរត់និងជម្ងឺលើសសម្ពាធឈាមនិងជួយកាត់បន្ថយគ្រោះថ្នាក់នៃជំងឺមហារីកមួយចំនួនផងដែរ។
- សូកូឡាពណ៌ខ្មៅ (Dark chocolate)

សូកូឡាខ្មៅមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព។ វាមានសារជាតិប្រឆាំងអុកស៊ីតកម្មដូចជា flavonoids ដែលជួយស្បែករបស់អ្នកការពារខ្លួនពីការខូចខាតពីកាំរស្មីយូវី ប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់សេរី និង ធ្វើឲ្យ ស្បែក ស្តើងមានសំណើម។ វាជាសូកូឡាតែមួយគត់ដែលមានកាកាវ 75% ដែលនឹងផ្តល់ឱ្យអ្នកនូវ អត្ថ ប្រយោ ជន៍ ប្រឆាំងអុកស៊ីតកម្មទាំងអស់។
- ប្រេងអូលីវ (Olive oil)

ប្រេងអូលីវមិនត្រឹមតែជាផ្នែកមួយដ៏សំខាន់នៃរបបអាហារដែលផ្តល់នូវសុខភាពនោះទេប៉ុន្តែវាក៏អាចជួយថែរក្សាស្បែកសម្រាប់ទម្លាប់ថែរក្សាស្បែកផងដែរ។ វាជាប្រភពដ៏សំខាន់មួយនៃអាស៊ីតអាល់ឡាយលីឡែននីក ដែលរក្សាស្បែករបស់អ្នកឱ្យមានសំណើមហើយការពារស្បែកកុំឲ្យចាស់។គន្លឹះ: លាបប្រេងអូលីវតិចតួច នៅជុំវិញភ្នែករបស់អ្នកនៅពេលយប់មុនពេលអ្នកចូលគេង។ វានឹងធ្វើឱ្យស្បែករបស់អ្នករលោងនិងសំណើម បំបាត់ភាពជ្រីញជ្រួញ។ មិនចាំបាច់លាងសំអាត។
- ប៉េងប៉ោះ (Tomatoes)

ប៉េងប៉ោះគឺមិនត្រឹមតែជាទឹកប៉េងប៉ោះរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែក៏អស្ចារ្យសម្រាប់សុខភាពរបស់អ្នក។ ពួកវាត្រូវបានបំពេញដោយជីវជាតិនិងមានវីតាមីន A, វីតាមីន C និងអាស៊ីតហ្វូលិច។ សារធាតុ Lycopene ដែលទទួលខុសត្រូវចំពោះពណ៌ក្រហមនៃប៉េងប៉ោះទុំគឺជាសារធាតុប្រឆាំងអុកស៊ីតកម្ម 14 ដងច្រើនជាង Resveratrol ដែលរកឃើញនៅក្នុងស្រាក្រហម។
វាការពារស្បែកប្រឆាំងនឹងវិទ្យុសកម្ម កាំរស្មីយូវី ហើយក៏មានប្រសិទ្ធិភាពដ៏អស្ចារ្យនៅក្នុងការ បង្ការជំងឺសរសៃ ឈាមបេះ ដូង និងជំងឺឆ្លង។ សារធាតុ lycopene ងាយស្រួលក្នុងការ ស្រូបយកនៅពេល ដែលប៉េងប៉ោះ ត្រូវ បាន ចម្អិនជាមួយប្រេងអូលីវតិចតួច។
- ខ្លាញ់ត្រី (Oily fish)

ខ្លាញ់ត្រីដែលមាននៅក្នុងត្រីដូចជាត្រីសាម៉ុង ត្រីធូណា ត្រីអាន់ឆាវ និងត្រី turbot គឺជាប្រភពដ៏អស្ចារ្យ មួយនៃ អា ស៊ីតខ្លាញ់អូមេហ្គា 3 ដែលជួយដល់ការបង្កើតឡើងវិញនូវកោសិកាថ្មីនិងរក្សាកូលេស្តេរ៉ុលទាប។ វាក៏ល្ អសម្រាប់ការថែរក្សាស្បែកនៅពេលដែលវាបញ្ច្រាសនិងការពារការខូចខាតអុកស៊ីតកម្មដែលកើតមានឡើងចំពោះអាយុ។លើសពីនេះទៀតត្រីសាម៉ុនអាំងគឺងាយស្រួលណាស់ក្នុងការរៀបចំ។ គ្រាន់តែលាងវា ជាមួយ អំបិល និងរោយម្រេចបន្តិច ជាមួយជី និងចំណិតក្រូចឆ្មា ចំអិនជាមួយប្រេងអូលីវ ឬអាំងក៏បាន។
- រមៀត (Turmeric)

រុក្ខជាតិនេះដែលជាធម្មតាត្រូវបានគេរកឃើញនៅក្នុងទំរង់ម្សៅត្រូវបានក្លាយជាការពេញនិយមកាន់តែច្រើន។ លក្ខណៈសម្បត្តិរបស់ល្មៀតគឺប្រឆាំងនឹងជំងឺមហារីក ជួយរំលាយអាហារ និងប្រឆាំងនឹងការ រលាកធ្វើឱ្យវា ក្លាយជាជម្រើសដ៏ល្អមួយនៅពេលដែលអ្នកចូលចិត្តបរិភោគអាហាររបស់អ្នក។ វាក៏បន្ថយដំណើរ ការនៃភាព ចាស់ របស់ស្បែក ផ្តល់ឱ្យអ្នកនូវថាមពល និងលើកអារម្មណ៍របស់អ្នកនៅពេលមានភាពតានតឹង៕