ឆ្ងល់ទេ ហេតុអ្វីឥណ្ឌាបរិភោគបាយនឹងដៃ តាមពិត ដោយសារមូលហេតុនេះសោះមូលដោយផ្អែកទៅលើជំ នឿ នឹងការយល់ឃើញរបស់ជនជាតិឥណ្ឌា ដែលទាក់ទងទៅនឹងបរិភោគអាហារផ្សែងនឹងដៃដោយមិនខ្ចីប្រើសមឬ ស្លាបព្រា។
ឥណ្ឌាកន្លងមកយើងធ្លាប់ឃើញ តាមបណ្តាញសង្គមជានិច្ច ដែលជនជាតិឥណ្ឌាតែង តែពិសារអាហារនឹងដៃ ជានិច្ចដោយពួកគេមិនមិនប្រើប្រាស់ស្លាបព្រាឬ សមនិង សូម្បីតែដួសម្ហូបក៏ពួកគេប្រើប្រាស់ដៃជំនួសវែកឬ ស្លាបព្រាដែរ។
ជាការពិតណាស់ នេះមិនមែនជារឿងចម្លែកនោះ ដែលតម្រូវឲ្យពួកគេបរិភោគរបៀបនេះតកូនតចៅនោះ ប៉ុន្តែ ក្រោយពីការ បរិភោគគឺមានអត្ថន័យរបស់វា ដែលមានតាំងពីយូរលង់ណាស់មកហើយ ចំណែកអ្នកខ្លះ គិតថា ធ្វើបៀបនេះមានភាពគគ្រឹចស្មោគគ្រោកណាស់ ព្រោះតែដៃជាប្រភពនៃមេរោគនិង បាក់តេរីជា ច្រើនប្រភេទ ផង ដែរ។
ជាក់ស្តែងថ្ងៃនេះសូមលើកយកប្រធានបទដែលទាក់ទងទំនៀមទម្លាប់តកូនតចៅនៃការបរិភោគនឹងដៃររបស់ ឥណ្ឌាម្តងថាតើមានអត្ថន័យយ៉ាងដូចម្តេចខ្លះបានជាពួកគេមិនខ្ចីប្រើប្រាស់ស្លាបព្រាឬសមសូម្បីតែបន្តិចសោះ នោះ៖

១.គ្រប់ម្រាមដៃសុទ្ធតែមានអត្ថន័យ
ម្រាមដៃមេតំណាងឲ្យ ធាតុAgni (ភ្លើង)
ម្រាមដៃចង្អុលតំណាងឲ្យ ធាតុVayu(ខ្យល់)
ម្រាមដៃកណ្តាលតំណាងឲ្យ ធាតុAakasha(មេឃ)
ម្រាមដៃនាងតំណាងឲ្យ ធាតុParthivi(ដី)
ម្រាមដៃកូនតំណាងឲ្យ ធាតុJala(ទឹក)
២.សម្តែងពីការគោរព
ទស្សនៈឥណ្ឌាការបរិភោគនឹងដៃគឺសម្តែងពីការគោរពរាប់អានប៉ុន្តែមិនមែនជាការតម្រូវឲ្យអ្នកបរិភោគ អាហារ នឹង ដៃនោះទេ អ្នកក៏បានបរិភោគដោយប្រើស្លាបព្រាឬសមបានប៉ុន្តែភាគច្រើនអាហារឥណ្ឌាគឺធ្វើឡើយសម្រាប់ បរិភោគនឹងដៃតែម្តង។
៣.ធ្វើឲ្យអាហារកាន់តែមានរស់ជាតិឆ្ងាញ់ទ្វេរដង
ការបរិភោគអាហារនឹងដៃពេលខ្លះមើលទៅដូចជារាងញញើតបន្តិចមែនប៉ុន្តែចំពោះអាហារខ្លះវិញវាក៏អាចជួយបន្ថែមរសជាតិឲ្យកាន់ឆ្ងាញ់ជាងមុនផងដែរ។
៤.ធ្វើឲ្យអារម្មណ៍ស្រស់ថ្លាមិនស្មុគស្មាញ
ការបរិភោគអាហារនឹងដៃអាចធ្វើឲ្យយើងទទួលអារម្មណ៍បែបស្រស់ថ្លាជ្រះថ្លាដោយសារតែដៃគឺដៃគឺជាផ្នែកមួយ នៃ រាងកាយយើងដែរ នៅពេលយើងចាប់អាហារមកបញ្ចុកក្នុងមាត់ដោយដៃផ្ទាល់ ដែលជនជាតិ ឥណ្ឌាជឿ ថានេះមិនត្រឹមតែជាចំណីអាហារនោះទេ តែគឺជាចំណីអារម្មណ៍ផងដែរ។
៥.ផ្តល់ភាពងាយស្រួល ដោយយើងមិនចាំបាច់លាងស្លាបព្រា
នេះជាភាពងាយស្រួលមួយរបស់ជនជាតិឥណ្ឌា ដោយពួកគេមិនប្រើប្រាស់ស្លាបព្រាហូបអាហារឡើយ ព្រោះ ពួក គេ ប្រើប្រាស់ដៃជំនួសស្លាបព្រាទៅហើយ។
