Connect with us

ព័ត៌មានទាន់ហេតុការណ៍

កងទ័ពអាកាសអ៊ីរ៉ង់ ទទួលបានយន្ដហោះចម្បាំងចំពេលតានតឹងជាមួយអាមេរិក

Photo: Shutterstock

(តេហេរ៉ង់)៖ កងទ័ពអាកាសអ៉ីរ៉ង់ នៅថ្ងៃព្រហស្បតិ៍នេះ បានទទួលយន្ដហោះចម្បាំងផលិតនៅក្នុងស្រុក ៣គ្រឿងពីក្រសួងការពារជាតិ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២០។

នៅក្នុងពិធីប្រគល់យន្ដហោះចម្បាំង Kowsar ៣គ្រឿង ជូនកងទ័ពអាកាស រដ្ឋមន្ត្រីការពារជាតិអ៉ីរ៉ង់ លោក Amir Hatami បានបញ្ជាក់ចំៗថា ការរីកចម្រើនរបស់អ៉ីរ៉ង់នៅក្នុង ការផលិតបរិក្ខាយោធា គឺជាសារមួយយ៉ាងច្បាស់ផ្ញើទៅកាន់សត្រូវ ជាពិសេសគឺសហរដ្ឋអាមេរិកថា ទណ្ឌកម្មសេដ្ឋកិច្ចមានតែធ្វើឱ្យអ៉ីរ៉ង់កាន់តែរឹងមាំប៉ុណ្ណោះ។ លោក Hatami បន្ថែមថា អ៉ីរ៉ងនឹងបន្តបង្កើនការផលិតយន្ដហោះចម្បាំងទំនើបបន្ថែមទៀត នៅពេលអនាគត។

គួរជម្រាបថា កាលពីឆ្នាំ២០១៨ អ៉ីរ៉ង់ បានប្រកាសពីការផលិតយន្ដហោះចម្បាំងនៅក្នុងស្រុកជំនាន់ទី៤ ទ្រង់ទ្រាយធំ ដែលមានបំពាក់ទៅដោយបច្ចេកវិទ្យាចុងក្រោយ គាំទ្រដល់សមរភូមិនៅលើដី ក៏ដូចជាបង្កើនសមត្ថភាពការពារដែនអាកាសជាតិ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook