Connect with us

ព័ត៌មានជាតិ

នឹងមានការប្រកួតមិត្តភាពកម្ពុជា-ចិន នៅថ្ងៃសម្ពោធន៍ពហុកីឡដ្ឋានមរតកតេជោ

(ភ្នំពេញ)៖​ តាមការឲ្យដឹងពី លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣នោះថា នឹងមានការប្រកួតសាកល្បងជាមិត្តភាពកម្ពុជា ចិននាថ្ងៃសម្ពោធន៍ឲ្យប្រើប្រាស់ ។

ពហុកីឡាដ្ឋានជាតិ មរតកតេជោ ដែលស្ថិតនៅខ័ណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ ពេលនេះកំពុងតែពន្លឿនការសាងសង់ដើម្បីបញ្ចប់នាខែឧសភាឆ្នាំ២០២១ ។ ពហុកីឡដ្ឋាននេះគឺជាកន្លែងសម្រាប់ប្រារព្ធការប្រកួត និង បៀក បិទការប្រកួតស៊ីហ្គេមឆ្នាំ២០២៣ ។

លោក វ៉ាត់ ចំរើន បញ្ជាក់ថា ពហុកីឡដ្ឋានធំ នៃពហុកីឡដ្ឋានជាតិ មរតកតេជោ ដែលជាជំនួយឥតសំណង របស់សាធារណរដ្ឋ ប្រជាមានិតចិន បានសាងសង់ ប្រមាណជា៨៥ភាគរយ ហើយៗគ្រោងនឹងបញ្ចប់ ការសាងសង់រួចរាល់ នៅខែឧសភា ឆ្នាំ២០២១។

គិតមកដល់ ពេលនេះ សំណង់ បានសាងសង់ប្រមាណជា ៨៥ភាគរយហើយ ដោយភាគីចិន បានពន្លឿន ការងារបានច្រើន ក្នុងនោះបាន បំពាក់ដំបូល ជារចនាបថក្បាច់ផ្កាចន្ទបាន ១០ភាគរយ ទៅ ២០ភាគរយ បំពាក់កៅអី មានព៌ណចម្រុះបន្ថែម មានព៌ណស ខៀវ និងបៃតង។

តាមការបញ្ជាក់ពីក្រុមហ៊ុនសាងសង់ពហុកីឡដ្ឋានជាតិ មរតកតេជោ នឹងបញ្ចប់ការសាងសង់ នាខែឧសភា ឆ្នាំ២០២១ ដោយត្រូវការពេលវេលាបន្ថែម ក្នុងការបំពាក់កៅអី កញ្ចក់ ការតុបតែងផ្សេងៗ ជាពិសេស គឺការតុបតែងផ្នែកខាងក្នុងកីឡដ្ឋានធំ ដូចជាទីលានបាល់ទាត់ ទីលានរត់អត្តពលកម្ម សណ្ឋាគារ បន្ទប់ VIP ដោយ សង្ឃឹមថា នៅពាក់កណ្តាលឆ្នាំ២០២១ នឹងបញ្ចប់ការសាងសង់កីឡដ្ឋានធំទាំងស្រុងហើយនៅឆ្នាំ២០២២ត្រៀមបើកសម្ពោធការប្រកួតកីឡាជាតិ លើកទី៤ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ។

នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោនេះដែរក៏មានភូមិកីឡាដែលកំពុងដំណើរការសាងសង់ដូចគ្នាដែលជាកន្លែងហូបចុកស្នាក់នៅរបស់អត្តពលិកគ្រូបង្វឹកមន្ត្រីកីឡាបានប្រមាណណ៧០០០នាក់ ដែលអាចកាត់បន្ថយ ការចំណាយលើការរៀបចំនេះបានច្រើនដែលអត្តពលិក គ្រូបង្វឹកអាចហូបចុក ស្នាក់នៅទីនេះជុំគ្នា ផ្តល់ភាពងាយស្រួល ក្នុងការប្រកួត ហើយមិនចំណាយលើការស្នាក់នៅសណ្ឋាគារ និងការដឹកជញ្ជូនជាដើម៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook