Connect with us

ព័ត៌មានទាន់ហេតុការណ៍

លោកម៉ាក្រុងប្រាប់អ៊ុយក្រែនឱ្យចរចាជាមួយពូទីនដើម្បីបញ្ចប់សង្គ្រាម

Soeun 16 Jun 2022 ប៉ារីស ៖      កាលពីថ្ងៃពុធទី១៥មិថុនា លោក អេមម៉ានុយអែល ម៉ាក្រុង បាន​ប្រាប់​អ៊ុយក្រែន​ឱ្យ​ចរចា​ជាមួយ​លោក វ្ល៉ាឌីមៀ ពូទីន ដើម្បី​បញ្ចប់​សង្រ្គាម។

ប្រធានាធិបតីបារាំងបានមកដល់ប្រទេសរូម៉ានីកាលពីថ្ងៃអង្គារទី១៤មិថុនាសម្រាប់ដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃទៅកាន់ប្រទេសជិតខាងភាគខាងកើតរបស់អ៊ុយក្រែនរួមទាំងប្រទេសម៉ុលដាវី មុនពេលធ្វើដំណើរទៅកាន់ទីក្រុងគៀវនៅថ្ងៃព្រហស្បតិ៍នេះក្នុងដំណើររួមគ្នាជាមួយមេដឹកនាំមកពីអាល្លឺម៉ង់ អ៊ីតាលី និងរូម៉ានី។

លោកបាននិយាយកាលពីថ្ងៃពុធថា “ប្រធានាធិបតីអ៊ុយក្រែននិងមន្ត្រីរបស់គាត់ត្រូវតែចរចាជាមួយរុស្ស៊ី”។

មេដឹកនាំ​បារាំង​រូបនេះត្រូវ​បាន​អ៊ុយក្រែននិង​សម្ពន្ធមិត្ត​អឺរ៉ុប​ខាង​កើត​រិះគន់​ចំពោះ​អ្វី​ដែល​ពួកគេ​យល់ឃើញ​ថា​ជា​ការ​គាំទ្រ​មិន​ច្បាស់លាស់​របស់​លោក​សម្រាប់​អ៊ុយក្រែន​ក្នុង​សង្រ្គាម​ប្រឆាំង​នឹង​រុស្ស៊ី។

ប៉ុន្តែក្រុមមន្ត្រី​បារាំង​បាន​ព្យាយាម​ពង្រឹង​ការ​ផ្ញើសារ​ជា​សាធារណៈ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ ខណៈ​លោកម៉ាក្រុងហាក់​មាន​ជំហរ​តឹងរ៉ឹង​ជាមួយ​កងទ័ព​របស់គាត់។

លោកបានប្រាប់កងទ័ពបារាំងនិងទ័ពណាតូនៅឯមូលដ្ឋានយោធាមួយក្នុងប្រទេសរ៉ូម៉ានីថា “យើងនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីបញ្ឈប់កងកម្លាំងសង្រ្គាមរបស់រុស្ស៊ី ជួយអ៊ុយក្រែននិងកងទ័ពរបស់ពួកគេ និង បន្តការចរចា”។

កាល​ពី​សប្តាហ៍​មុន លោកម៉ាក្រុងបាន​បង្ក​ឱ្យមានកំហឹង ​នៅ​ពេល​លោក​​និយាយ​ថា រុស្ស៊ី​គួរ​ត្រូវ​បានយកចិត្តទុកដាក់ឱ្យបានល្អនៅក្នុង​ដំណើរ​ការ​ចរចា។

លោក​បាន​និយាយ​ថា “យើង​មិន​ត្រូវ​បន្ទាប​បន្ថោក​រុស្ស៊ី​ឡើយ ដូច្នេះ​ថ្ងៃណា​ដែល​ការ​ប្រយុទ្ធ​គ្នា​ត្រូវ​បាន​បញ្ឈប់ យើងនឹង​អាច​កសាងច្រក​ចេញ​តាម​មធ្យោបាយ​ការទូត។ ខ្ញុំជឿជាក់ថា វាជាតួនាទីរបស់បារាំងក្នុងការក្លាយជាអំណាច​សម្រុះសម្រួល”។

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក ឌីមីត្រូ គូឡេបា (Dmitro Kuleba) បានវាយបកវិញ ដោយនិយាយថា ជំហររបស់លោកម៉ាក្រុងបានត្រឹមធ្វើឱ្យបារាំងអាម៉ាស់មុខប៉ុណ្ណោះ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook