Connect with us

កងកម្លាំងប្រដាប់អាវុធ

សាលានគរបាលជាតិភូមិភាគ៦បិទវគ្គបណ្តុះបណ្តាល កម្រិតបឋមវិជ្ជាជីវៈនគរបាលដល់សិស្សនាយ នាយរង នគរបាលក្របខណ្ឌថ្មីឆ្នាំ២០២០

នៅសាលានគរបាលភូមិភាគ៦ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ បាន រៀបចំបិទវគ្គបណ្តុះ បណ្តាល «កម្រិតបឋមវិជ្ជាជីវៈនគរ បាល» ដល់សិស្សនាយ នាយរង នគរបាលក្របខណ្ឌថ្មីឆ្នាំ២០២០ ដែល បាន ធ្វើ ឡើងក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រម ទាំងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ សាលាបណ្ឌិតនគរបាលជាតិ និង ឯកឧត្តម ឡុង ឈុនឡៃ ប្រធាន ក្រុម ប្រឹក្សាខេត្ត និង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ។

ឯកឧត្តម នាយឧត្តម សេនីយ៍សាស្រ្តាចារ្យ ឯក មនោសែន អនុប្រធានបណ្ឌិតសភានគរបាលជាតិកម្ពុជា បាន មាន ប្រសាសន៍ដោយគូសបញ្ជាក់ថា សិស្សនាយ នាយរងនគរបាលដែលបាន បញ្ចប់វគ្គបណ្តុះបណ្តាល នា ពេល នេះ មានចំនួន១៦០ នាក់ បានខិតខំសិក្សាហ្វឹក ហាត់ និងគោរពវិន័យសាលាបានល្អរហូតទទួលបានជ័យ ជម្នះក្នុងការសិក្សា នាពេល នេះ ។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា បច្ចុប្បន្នក្រសួង មហា ទៃបានយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងសមត្ថភាពវិជ្ជាជីវៈ កងកម្លាំងនគរបាល ស្របតាម គោលន យោបាយ របស់រាជ រដ្ឋាភិបាល ។ បច្ចុប្បន្ននេះយើងអាចបន្តការបណ្ដុះ បណ្ដាល បានដោយសារ តែរាជរដ្ឋាភិបាល បាន បើក ឲ្យដំណើរការឡើងវិញលើគ្រប់វិស័យបន្ទាប់ពីប្រទេសជាតិជួបវិបត្តិជំងឺកូវីដ១៩ ។ ជោគជ័យនៃការ ទប់ ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ១៩ គឺជាស្នាដៃដ៏ធំធេងមួយទៀតរបស់ រាជរដ្ឋាភិបាលក្រោមការ ដឹកនាំប្រកប ដោយ គតិបណ្ឌិតដ៏ឈ្លាសវៃបំផុត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរា ជា ណាចក្រកម្ពុជា។ក្នុងរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ការធ្វើកំណែទម្រង់កង កម្លាំងប្រដាប់អាវុធ ជា គោល ដៅយ៉ាងសំខាន់ ក្នុងការពង្រឹងគុណ ភាពប្រសិទ្ធភាព ក្នុងការការពារសន្តិសុខសុវត្ថិភាព ជូន ប្រជា ពល រដ្ឋ ។

សម្ដេចក្រឡាហោមបានផ្តាំផ្ញើដល់បណ្ឌិតសភានគរបាលកម្ពុជាឲ្យបន្តអនុវត្តកម្មវិធីកែទម្រង់របស់ខ្លួននឹងបន្តកិច្ចសហការជាមួយអង្គភាពពាក់ព័ន្ធ ចំពោះសិស្សនគរបាលជ័យលាភីទាំងអស់ត្រូវយកចំណេះដឹង និងជំនាញ ដែល បានសិក្សាយកទៅប្រើប្រាស់ឲ្យមានប្រយោជ ន៍ដល់អង្គភាពនៅតាមមូល ដ្ឋាន និងដើម្បីអភិវឌ្ឃសង្គម ជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ។

នៅក្នុងឱកាសនោះ សម្ដេចក្រឡាហោម បានប្រគល់វិញ្ញាបនបត្រសិក្សាដល់សិស្សនគរបាលជ័យលាភី និង បានពិនិត្យមើលទិដ្ឋភាពសាលានគរបាលជាតិភូមិភាគ៦ និងប្លង់សាងសង់អគារស្នាក់នៅ ១ខ្នង២ជាន់ សម្រាប់ សិស្ស នគរបាលដែលជាអំណោយរបស់ឯកឧត្តម ឃួន ស្រេង អភិបាលរាជធានីភ្នំពេញ និងប្លង់អគារ ១ខ្នង ទៀត ជា អំណោយរបស់ឯកឧត្តមអភិបាលខេត្តកណ្ដាល និងបើកការដ្ឋានសាងសង់ផ្លូវកៅស៊ូ នៅក្នុង សា លាន គរបាលជាតិភូមិភាគ៦ ដែលជាអំណោយរបស់ ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាល ខេត្តកំពង់ឆ្នាំងផង ដែរ។

Click to comment

Leave a Reply

Your email address will not be published.

Facebook