Connect with us

ព័ត៌មានទាន់ហេតុការណ៍

ទីក្រុងMoscow ​អះអាងថា៖ កំពុង​សម្លឹង​រក​ការ​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​

 

Soeun 17 Jun 2022Moscow៖  លេខាធិការ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​រុស្ស៊ី​លោក Nikolai Patrushev បាន​ប្រាប់​សារព័ត៌មាន​រដ្ឋ​រុស្ស៊ី TASS នៅ​សប្ដាហ៍​នេះ​ថា វិមាន​ក្រឹម​ឡាំង​ចាប់អារម្មណ៍​ក្នុង​ការ​ស្វះ​ស្វែងរក​មធ្យោបាយផ្នែក​នយោបាយ​ និង​ការទូត​ជាមួយ​អ៊ុយ​ក្រែ​ន​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​            ​ ប៉ុន្តែ​អ៊ុយ​ក្រែ​ន​បាន​ផ្អាក​ការចរចា​នានា​បន្ត​ទៀត​ជាមួយ​រុស្ស៊ី​    ​លោក​បាន​អះ​អាង​ថា ការចរចា​នានា​ត្រូវ​បាន​ផ្អាក​ដោយ​សារតែ​មានការ​ណែនាំ​ពី​អាមេរិក និង​អង់គ្លេស​។

​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelensky    កាលពី​ថ្ងៃ​ទី​១៤ ខែ​មិថុនា​បាន​និយាយ​ថា លោក​បាន​ត្រៀម​ខ្លួន​ចរចា​សន្តិភាព​ជាមួយ​វិមាន​ក្រឹម​ឡាំង     ប៉ុន្តែ​ការចរចា​អាច​កើតឡើង​បាន ​លុះត្រាតែ​រុស្ស៊ី​ព្រម​ព្រៀង​ឲ្យ​មាន​បទ​ឈប់​បាញ់​ភ្លាមៗ​ជា​មុន​សិន​។

​លោក Zelensky ​បាន​និយាយ​ថា អ្វី​ដែល​លោក​កំពុង​ធ្វើ​ពេលនេះ​គឺ​លោក​ប្រាកដ​ណាស់​ថា យើង​បាន​ត្រៀមខ្លួន​រួចជាស្រេច នៅ​ពេល​ភាគី​ម្ខាង​ទៀត​មាន​ឆន្ទៈ​ត្រៀម​បញ្ចប់​សង្គ្រាម​    សង្គ្រាម​នេះ​នៅតែ​កាប់សម្លាប់​ជីវិត​ប្រជាជន ប៉ុន្តែ​យើង​នឹង​បាត់បង់​អ្វីៗ​គ្រប់យ៉ាង បើសិនជា​យើង​ចាញ់​រុស្ស៊ី​នៅ​ក្នុង​សង្គ្រាម​នេះ​៕

Click to comment

Leave a Reply

Your email address will not be published.

Facebook